ពាក្យថាប្តីប្រពន្ធ ក្រៅពីភាពស្មោះស្ម័គ្រ និងចាប់ដៃគ្នាប្រឹងប្រែងរកស៊ី ទាល់តែប្រពន្ធចេះទុកចេះដាក់ទើបអាចសល់លុយមានបាននឹងគេ ព្រោះបើរំពឹងចាំប្រុសៗគឺចាំតែចាយតែប៉ុណ្ណោះ បែបនេះហើយបានចាស់ៗពោលថាឱ្យបុរសចេះរកប្រពន្ធចេះទុកចេះដាក់ទើបគ្រួសារមានបាន។
ហើយថ្មីៗនេះផងដែរ គ្រួសារប្តីប្រពន្ធមួយគូ ដែលទើបតែមានលទ្ធភាពទិញរថយន្តទំនើបថ្មីសន្លាងនោះ ត្រូវបានភាគីជាប្តីអះអាងថា មកពីប្រពន្ធខ្លួនតែងតែដកលុយចេញពីកុងធនាគារអស់ៗយកទៅ តែមិននឹកស្មានថាលទ្ធផលដែលប្រពន្ធដកលុយពីខ្លួនយកទៅសន្សំបែរជាធ្វើឱ្យខ្លួនអាចសល់លុយមានលទ្ធភាពទិញរថយន្តបានបែបនេះសោះ។
បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Navuth Arc បានរៀបរាប់ថា៖ « អរគុណប្រពន្ធដែលតែងលួចបាញ់លុយចេញពីABA ប្តីអស់ៗ គ្មានសល់ មិនចឹងប្រហែលអត់មានវាសនា បានជិះទេ »។
ចឹងបានថាប្រុសៗកុំខឹងដែលប្រពន្ធមិនឱ្យចាយលុយ កុំចឹងដែលប្រពន្ធចេះតែដកលុយអស់ៗ ព្រោះតែប្រពន្ធគ្រប់រូបគឺសុទ្ធតែគិតគូពីគ្រួសារខ្លួនទាំងអស់ ហើយការដកលុយមិនមែនទុកសម្រាប់ខ្លួនឯងឡើយ ពោលគឺដើម្បីតែប្តី និងកូនប៉ុណ្ណោះ៕