ថាកុំចេះតែហ៊ាន!​ ទើបតែរៀនបើកឡានឃើញឡានធំ ស្លន់ស្លោរ​ជាន់ហ្គែច្រលំហ្វ្រាំង ជាន់ម៉ាំងធ្លាក់ទឹកលូខ្ពាក

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ៤ និង ៣៥នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៌ដ៏កម្រមួយបានកើតឡើង ដោយមានរថយន្តកាមេរីបាឡែនមួយគ្រឿង បានបើកធ្លាក់ចូលប្រឡាយទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ។

តាមការរៀបរាប់ពីសមត្ថកិច្ច បានឱ្យដឹងថា ​គ្រោះថ្នាក់នេះ កើតឡើង ក្រោយពីប្តីកំពុងតែបង្រៀនប្រពន្ធបើកទ្បានហើយពេលនោះដោយសារតែឃើញទ្បានដឹកដីជិះមកជិត ភ័យស្លន់ស្លោរពេក មិនប្រយ័ត្នក៏ជាន់ហ្គែរច្រលំស្មានតែហ្វាំ្រង ក៏ហោះពួយធ្លាក់ដាំក្បាលចូលប្រទ្បាយទឹកស្អុយម្ដងទៅ។


គួរឱ្យដឹងផងដែរថា ​ហេតុការណ៍នេះមិនមានសភាពធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវិតនោះទេ ចំណែកឯរថយន្ដកើតឡើង ត្រូវបានសមត្ដកិច្ចស្ទូចចេញពីប្រឡាយទឹកស្អយហើយ៕

108217794_1010996455999148_4453569179477611311_n