គួរឱ្យសរសើរណាស់! មោទនភាពដែលកើតមក គេហៅថា អាខ្ទើយ ​ព្រោះខ្លួនបែរជាមានកំណើត និងជោគជ័យជាងប្រុសស្រីពិតមួយចំនួនដែលចាំតែរិះគន់

ធម្មជាតិបង្កើតមនុស្សមកមានប្រុស មានស្រី ឯអត្តចរិតមនុស្សទាំងអស់មិនដូចគ្នានោះទេ ដោយសម័យបច្ចុប្បន្នក៏មានអ្នកកើតមកមានសារជាតិខុសពីកំណើត ស្រីចរិតជាប្រុស ប្រុសចរិតជាស្រី ​តែពួកគេក៏ជាមនុស្ស និងមានតម្លៃដូចមនុស្សទូទៅដែរ។

តែយ៉ាងណាមិញ ទោះបីជាពិភពលោកចាប់ផ្តើមគាំទ្រ និងបំបាត់ការរើសអើងដល់អ្នកដែលស្រលាញ់ភេទដូចគ្នាក្តី តែក្នុងសង្គមនៅតែមានមនុស្សមួយចំនួនរើសអើស និងបន្ទាបតម្លៃអ្នកដែលស្រលាញ់ភេទដូចគ្នា ​រហូតមានការដៀលជេរ មើលងាយ ជាដើម។ យ៉ាងណាយើងបានឃើញថាទោះបីជាពួកគេត្រូវបានគេមើលងាយយ៉ាងណាក្តី ​ភាគច្រើនពួកគេក៏តែងតែយកពាក្យវាយតម្លៃនោះធ្វើជាកម្លាំងចិត្តរហូតជោគជ័យក៏មាន។

ដូចជារឿងរបស់បុរសមួយរូប ដែលមានគណនីហ្វេសប៊ុក Woojung Kim ក៏បានបង្ហើបពីប្រវត្តិដើមរបស់ខ្លួនដែលត្រូវគេមើលងាយ ​រហូតព្យាយាមធ្វើឱ្យជីវិតខ្លួនឯងប្រសើរឡើង និងជោគជ័យ ថែមទាំងរៀបរាប់ឱ្យដឹងផងដែរថា៖ « ពាក្យដែលខ្ញុំតែងតែលឺតាំងពីតូចរហូតដល់ពេលនេះនៅតែចាំមិនភ្លេច

- អាខ្ទើយ

- អាចេក

- ហែងយកប្តីក៏យកប្រពន្ធ

- ថីបានមិនការ


- អានិងអត់កំណើត ដែលធើអីកើត

😊 ពាក្យនេះនៅតែមានអ្នកប្រើមកលើខ្ញុំដល់សព្វថ្ងៃនេះ ហើយខ្ញុំក៏មានមោទនៈភាពដែលកើតមកជាខ្ញុំដែលអ្នកហៅថា អាខ្ទើយនោះ 😊 អាយុ ២៤ឆ្នាំ ខ្ញុំមានលទ្ធភាពបង់រំលោះផ្ទះតម្លៃលើស៥ មុឺនដុល្លា ☺️ អាយុ ២៦ ឆ្នាំ ខ្ញុំត្រូវបានសារព័តមានចុះពីខ្ញុំ អាយុ២៧ ឆ្នាំខ្ញុំ មានមុខរបររកសុីត្រឹមត្រូវមួយឈរជើងនិង 😊

ចុះអ្នកវិញ? កើតមកជាប្រុស ជាស្រីពេញលក្ខណៈ ហើយ ចំណាយពេលពេញមួយជីវិតគិតតែពីរឿង អ្នកដទៃ ចុងក្រោយសល់អីទេ? បើកើតមកជាស្រី ជាប្រុសពិត តែអន់ជាខ្ទើយ ខ្ញុំសុំកើតជាខ្ទើយប្រសើរជាង ☺️ » ។

S 5769

នេះបានគេហៅថាមនុស្សកុំមើលងាយមនុស្ស ​ព្រោះមនុស្សទាំងអស់មានសិទ្ធ និងតម្លៃស្មើគ្នា ​ហើយការមើលងាយអ្នកដទៃក៏មិនបានធ្វើឱ្យអ្នកថ្លៃថ្នូរខ្ពង់ខ្ពស់បានដែរ តែមានតែក្លាយជាកម្លាំងចិត្តឱ្យគេមានជីវិតប្រសើរឡើងជាងអ្នកដែលចាំតែអង្គុយរិះគន់គេមួយចំនួន៕

109814094_114223687038886_577467310101842374_o

107823851_103501794777742_5624860746251809204_o