ដោយសារជំងឺបាក់ទឹកចិត្តទៀតហើយ! តារាសម្តែងស្រី Oh In Hye បានបាត់បង់ជីវិតនៅអាយុ ៣៦ឆ្នាំ

ពិតជារន្ធត់ណាស់ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០  វេលាម៉ោង៥ព្រឹកនេះ តារាសម្ដែងស្រីល្បីប្រចាំប្រទេសកូរ៉េ Oh In Hye ត្រូវបានគេប្រទះឃើញដេកសន្លប់នៅផ្ទះរបស់នាង នៅ Inceon​ តំបន់ Song Do ដោយសារតែបញ្ហាគាំងបេះដូង។ ហើយភ្លាមៗនេះនាងត្រូវបានគេបញ្ចូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យនឹងធ្វើការសង្គ្រោះបេះដូង(CPR)ដើម្បីសង្គ្រោះដង្ហើម និងជីពចរផងដែរ។

587afe1fa59b137e0dd16fbd9150b4e2203d0e82

ជាដំបូងនៅក្នុងពេលសង្គ្រោះបន្ទាន់ ស្ថានភាពរបស់នាងបានប្រសើរឡើងហើយ ហើយមន្រ្តីប៉ូលីសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុនេះផងដែរ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកមិនអាចទ្រាំទ្របាន ស្រាប់តែនាងបានស្លាប់បាត់បង់ជីវិតនៅរសៀលថ្ងៃដដែលនេះតែម្តងទៅ ធ្វើឱ្យមហាជនជន និងអ្នកគាំទ្រមានសេចក្តីទុក្ខសោកជាខ្លាំង។

Fcdd3bd2401203697a52846bd541aa1556e7fb7c


ការបាត់បង់ជីវិតរបស់តារាសម្តែងជនជាតិកូរ៉េរូបនេះ ត្រូវគេបានដឹងថា បណ្តាលមកពីករណី អត្ត ឃាត ខ្លួនឯងដោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយតារាសម្តែងស្រី Oh In Hye ដែលបានស្លាប់នេះ មានអាយុ ៣៦ឆ្នាំ។ ដោយពិធីបុណ្យសពរបស់នាងនឹងធ្វើឡើងជាលក្ខណៈឯកជននៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ Inha និងពិធីដង្ហែសពនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា។

គួរឱ្យដឹងផងដែរតារាសម្ដែងស្រី Oh In Hye បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ហើយរួមជាមួយសកម្មនៅក្នុងទូរទស្សន៍ ភាពយន្ត និងការចាក់ផ្សាយផ្សេងៗទៀត ៕

ប្រភព៖ koreaboo

1600101941 Image