នៅក្នុងទំនាក់ទំនងស្នេហាច្បាស់ណាស់ អ្នកប្រហែលជាមានចិត្តសង្ស័យ និងមិនច្បាស់នោះទេថា តើគេស្រលាញ់អ្នកពិតទេ គេច្បាស់លាស់នឹងអ្នកទេ ពិសេសតើអ្នកជាមនុស្សសំខាន់សម្រាប់គេដែរឬក៏អត់។
ដោយទាំងអស់នេះពេលខ្លះអ្នកប្រហែលជាអាចសង្កេតមើលដឹងតាមរយៈទង្វើគេដោយខ្លួនឯង តែប្រសិនជាអ្នកមិនច្បាស់ ឬចង់ដឹងនោះ សូមមើលមកប៉ុន្មានចំនុចនេះ ច្បាស់ណាស់ថាអ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គេ៖
-បើអ្នកមិនឆាត គឺគេមិនឆាតមកអ្នកមុន
-បើអ្នកមិនសួរថា គេនៅទីណា កំពុងធ្វើអី នោះគេក៏មិនប្រាប់អ្នក
-បើអ្នកសុំគេ អោយណែនាំអ្នកទៅកាន់មិត្តភក្តិគេ គេនិងមិនអើរពើរ
-បើអ្នកមិនប្រាប់ថាស្រលាញ់គេ នោះគេក៏មិននិយាយថាស្រលាញ់អ្នក
-បើអ្នកមិននិយាយថា ហ្គូតណាយគេ នោះគេក៏មិនតបថាហ្គូតណាយ
ប្រសិនបើអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងមិនសំខាន់សម្រាប់គេហើយ តែទាំងអស់គ្នាមានក្ដី សូមទាំងអស់គ្នាបន្តទៀតចុះ ប៉ុន្តែត្រូវចាំថា កុំលះបង់ច្រើនពេក ព្រោះមនុស្សខ្លះមិនសាកសម និងទទួលបានការលះបង់របស់អ្នកឡើយ ៕
អត្ថបទដោយ៖ Khim Sochanvirak
រក្សាសិទ្ធក្នុងស្រុក