វត្ថុធាតុដើមគ្រឿងក្រអូបថ្លៃៗ ការពិតគឺចម្រាញចេញពីរបស់នេះ (មានវីដេអូ)

វត្ថុចម្លែកមួយនេះ មើលទៅមានសណ្ឋានរូបរាងដូចជាថ្ម ប៉ុន្តែវាមិនមែនជាថ្មធម្មតានោះទេ។ វត្ថុនេះត្រូវបានគេស្គាល់ និងហៅថា Ambergris ហើយធាតុពិតវាគឺជាលាមកត្រីបាឡែនដ៏តម្រ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះគឺលាមកត្រីបាឡែនប្រភេទនេះមានតម្លៃថ្លៃជាងមាសរហូតដល់ ៣០ដង ពោលគឺលើសពី ៧០០០ដុល្លារក្នុងមួយផោន។

Elevenambergrispix

#តើហេតុអ្វីទៅបានជា Ambergris មានតម្លៃថ្លៃយ៉ាងនេះ?

យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា Ambergris មិនមែនជាលាមកត្រីបាឡែនធម្មតានោះទេ។ វាកើតឡើងពីមេជីវិតរបស់ត្រីបាឡែនឈ្មោល (Spam) ដែលកក់ជាប់នៅក្នុងពោះវៀន និងប្រែក្លាយជារឹងដូចថ្មនៅពេលបញ្ចេញចោល។ មូលហេតុដែលធ្វើឱ្យតម្លៃ កាន់កើនឡើងជារៀងរាល់ថ្ងៃនោះគឺចំនួនត្រីបាឡែនដែលអាចផលិត Ambergris បានគឺកាន់តែតិចទៅៗ ហើយអ្នកតាមប្រមាញ់រុករកវត្ថុនេះក៏កាន់តែច្រើនឡើងៗ។


Ambergris Pic

#តម្រូវការ និងការប្រើប្រាស់

កត្តាចម្បងមួយទៀតដែលដែលធ្វើឱ្យតម្លៃ Ambergris ខ្ពស់នោះគឺ វត្ថុនេះត្រូវបានគេប្រើប្រាស់ជាវត្ថុធាតុដើមក្នុងឧស្សាហកម្មគ្រឿងក្រអប់។ សារជាតិគីមីមួយប្រភេទដែលមាននៅក្នុង Ambergris ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា គឺជាធាតុផ្សំធ្វើឱ្យទឹកអប់ជាប់ក្លិនបានយូរ ដែលជាតម្រូវការបស់ក្រុមហ៊ុនគ្រឿងសម្អាងធំៗលំដាប់ពិភពជាច្រើន។

ពេលនេះលោកអ្នកបានដឹងហើយថា សូម្បីតែលាមកក៏អាចក្លាយជាវត្ថុដ៏មានតម្លៃបានដែរ ប្រសិនបើគេបានដឹងអំពីតម្រូវការ និងគុណតម្លៃរបស់វា។ មួយវិញទៀត នៅពេលដែលលោកអ្នកប្រើប្រាស់ទឹកអប់ម៉ាកល្បី និងតម្លៃថ្លៃលោកអ្នកអាចគិតដល់ថា វត្ថុធាតុដើមចម្បងមួយរបស់ទឹកអប់នោះគឺចម្រាញ់ចេញពីលាមកត្រីបាឡែន៕