ដឹងអត់ នេះជា ៥ចំនុចចាក់ដោត ដែលធ្វើឱ្យអ្នកបាត់បង់មិត្តភាព ?

ជាការពិតណាស់ ការប្រាស្រ័យទាក់ទងពិតជាសំខាន់ក្នុងការរស់នៅក្នុងសង្គមបច្ចុប្បន្ន ។ ការរាប់អានគ្នារឺហៅថាមិត្តភាព វាកាន់តែសំខាន់ថែមទៀត តែគ្មានអ្វីដែលស្ថិតស្ថេរនោះទេ មនុស្សមួយចំនួនចូលមកក្នុងជីវិតយើង គ្រាន់តែចង់បានអ្វីមួយតែប៉ុណ្ណោះ ។

ពាក្យថាមិត្តភាពវាមានន័យខ្លាំងណាស់ សម្រាប់ការរាប់អានគ្នា ពីមនុស្សមិនស្គាល់គ្នា ក៏ក្លាយជាមិត្តធម្មតា រហូតហៅគ្នាបងប្អូនថែមទៀតក៏ថាបាន ។

873ac044a0b247f43cbdf719b940a2ed

ខាងក្រោមនេះជា៥ចំនុចដែលរាងចាក់ដោយបន្តិច ដែលធ្វើអោយ មិត្តភាពអាចនឹងបាត់បង់ដោយមិនដឹងខ្លួន៖

. សង្ស័យរឺមិនទុកចិត្តគ្នា វាជាបញ្ហាចំបងដែលធ្វើអោយមិត្តភាពប្រះស្រាំ

. ខ្សែលើ ក៏ជាចំនុចមួយដែលអាចវាយប្រហារខ្ពស់ដែរ ការរាប់អានមិនសំខាន់ការចេញលុយទេ តែបើខ្សែលើពេកក៏ពិបាកដែរ

. លាក់រឿងក្នុងចិត្តជារឿងមួយដែលបង្ហាញថា អ្នកមិនមែនជាមនុស្សស្មោះត្រង់


. ច្រណែនរឺនិយាយពីក្រោយខ្នង ជាមិត្តត្រូវលើកទឹកចិត្ត មិនមែនច្រណែន ជាន់គ្នា ឈ្នានីស ហើយនិយាយអាក្រក់ពីគ្នាទេ

. ត្រចៀកសវាជាចំនុចដែលចាក់ដោតខ្លាំង ជាមិត្តត្រូវទុកចិត្ត ចេះសួរនាំគ្នា មិនមែនគេនិយាយអ្វីពីគ្នាហើយ ក៏មិនប្រាប់ មិនសួរ តែបែរជាគិតផ្លូវបែបហ្នឹងតាមគេនិយាយ ។

179336896_909258352966674_8530225652537642889_n

អាចនិយាយបានថានៅមានច្រើនចំនុចទៀត បើសរសរ ក៏សរសេរ២ទំព័រក៏មិនអស់ដែរ តែ៥ចំនុចនេះអាចជាចំនុចចាក់ដោត ដែលបង្ករជាបញ្ហាក្នុងការបាត់បង់មិត្តភាពរបស់អ្នក ។ ប្រសិនបើរាប់អានគ្នា សូមផ្ដល់ចិត្តស្មោះ ស្រលាញ់គ្នា ទុកចិត្តគ្នា តែសុំផ្ដាំមួយដែរ រាប់អានមនុស្សកុំរាប់អានអោយអស់ពីខ្លួនពេក …… !

Ab9b4dafa2a16632183345399b34c588

អត្ថបទ៖ ក្នុងស្រុក (Khim Sochanvirak)