ដល់ខែផ្លែប័រហើយតើ! តោះច្នៃប័រសម្រាប់ថែរក្សាផ្ទៃមុខឱ្យទន់ម៉ដ្ឋរលោងក្មេងជាងវ័យ

ផ្លែប័រ គឺជាផ្លែឈើ ដែលមានសារធាតុចិញ្ចឹម និងវីតាមីនដែលល្អចំពោះសុខភាពសម្រាប់ការទទួល តែនៅក្នុងនោះ ផ្លែប័រ ក៏អាចយកមកច្នៃធ្វើជាល្បាយថែរក្សាសម្រស់ទាំងរាងកាយ និងផ្ទៃមុខបានផងដែរស្ទើរតែមិនគួរឱ្យជឿផងដែរ។

តោះមករៀនពីវិធីធ្វើល្បាយលាបមុខ ពីផ្លែប័រ ដោយប្រើគ្រឿងផ្សំផ្ទះបាយងាយៗដូចខាងក្រោម ៖

Avocado Mask 3 917x1024

# គ្រឿងផ្សំ

-ផ្លែប័រទុំ ១ផ្លែ

Avocado_1050x700

-ទឹកដោះគោយ៉ាអ៊ួ ១ភាគ៣ពែង (ដោះគោយ៉ាអ៊ួធម្មជាតិគ្មានជាតិស្ករ គ្មានជាតិខ្លាញ់)

Istockphoto 1008860374 612x612

-ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ

Honey In Jar With Wooden Honey Dipper, Liquid Honey

-ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ

Lime_16x9

# វិធីធ្វើ និងការប្រើប្រាស់

-យកគ្រឿងផ្សំ ទាំងអស់ កិន ឬក្រឡុកឱ្យហ្មត់បញ្ចូលគ្នាជាការស្រេច ។


How To Cut Avocado 18

Avocado Mask 884x1024

-លាងផ្ទៃមុខឱ្យស្អាត រួចយកល្បាយទាំងនេះមកលាបលើផ្ទៃមុខ និង-ក ទុកចោល២០នាទី ចាំលាងមុខចេញនឹងទឹកស្អាតជាការស្រេច។

Bowl Of Guacamole And Sliced Avocado 732x549 Thumbnail

# គុណប្រយោជន៍

-ជួយផ្តល់សំណើមលើផ្ទៃមុខ ផ្តល់វីតាមីន និងសារធាតុចិញ្ចឹម ព្រមទាំងជួយព្យាបាលអាការកន្ទួលរមាស់ រលាក និងស្នាមក្រហមផ្សេងៗ

-ជួយការពារ និងកម្ចាត់ការកកើតមុន ព្រមទាំងការរលាកផ្សេងៗលើផ្ទៃមុខ

-ធ្វើឱ្យផ្ទៃមុខស ទន់ ម៉ដ្ឋ និងរលោងស្រស់ថ្លា

-ជួយឱ្យមុខក្មេងខ្ចី បំបាត់ស្នាមជ្រួញ និងមុខចាស់ជាងវ័យ៕

Fb99579a8b4ca39dc65c70c7f8a90e17

អត្ថបទ៖ ក្នុងស្រុក