ការចិញ្ចឹមសត្វដូចជាឆ្កែ ឬឆ្មាកំពុងទទួលការពេញនិយមយ៉ាងខ្លាំង ហើយការបណ្តុះគំនិត បង្រៀនមនុស្សឱ្យមានសេចក្តីស្រឡាញ់ចំពោះសត្វក៏កាន់តែច្រើនឡើង។ ដោយឡែក យើងឃើញថាមានសត្វសុនខ និងឆ្មាជាច្រើនក៏ត្រូវបានគេបោះបង់ចោលគ្មានលំនៅដ្ឋានរស់ នៅសមរម្យ និងគ្មានចំណីអាហារគ្រប់គ្រាន់។ ដោយហេតុថាពួកគេមិនមែនជាសុនខ ឬឆ្មាពូជ ថ្លៃៗ រូបរាងមិនសូវគួរឱ្យស្រឡាញ់។ មានអ្នកចង់មានលុយដើម្បីទិញសត្វពូជថ្លៃៗមក ចិញ្ចឹម ប៉ុន្តែមិនសូវមានអ្នកមានសេចក្តីស្រឡាញ់ចំពោះសត្វដោយគ្មានលក្ខខណ័្ឌណាស់
ជាក់ស្តែងថ្មីៗនេះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ YarinMeng Justeen បង្ហោះសារមួយមាន អត្ថន័យដូចខាងក្រោម៖
“ក្ដីសុខតិចៗរបស់អ្នកដែរស្រលាញ់សត្វដូចរូបខ្ញុំ ជាពិសេសគឺពួកគាត់កំពុងត្រូវការជំនួយ ព្រោះមួយរយៈនេះមិនសូវមានអ្នកឧបត្ថមច្រើនទេដោយសារតែនៅម្ដុំផ្ទះខ្ញុំដែរ ពួកគាត់រស់ រាយណាស់ មិនកាចទេគាត់រីករាយដែលឃើញខ្ញុំទៅលេង បងបងអាចទៅលេងបានពេលចប់ កូវីត នៅទីនោះមានទាំងឆ្កែរ នឹង ឆ្មារ ខ្ញុំមានចំណីឆ្កែរ,ឆ្មានឹងអង្ករទៅអោយពួក គេវាជាទឹកចិត្ត តិចតួចតែពួកគាត់ក៏ត្រូវការហូបរស់បន្តដូចពួកយើងដែលជាសេក្ដីសុខរបស់ខ្ញុំដែលរាយរាប់ប្រាបើមិនអស់ ជាកម្លាំងចិត្តនៃជីវិតខ្ញុំដែលត្រូវខំធ្វើការរកលុយ ឱ្យបានច្រើនដើម្បីទិញ ចំណីឱ្យពួកគាត់វាជារឿងស្ដាប់ទៅល្អសើចតែវាមានន័យណាស់សម្រាប់ការចែករំលែកក្ដីស្រលាញ់ទៅសត្វ បងបងចប់កូវីតអាចទៅលេងពួកគាត់បានណា យកចំណីអោយអូនៗផង 💙🙏🏻
ថ្ងៃនេះខ្ញុំបានយកចំណីឆ្កែរ ឆ្មានិងអង្ករទៅបរិច្ចាកទៅខាង អង្គការដែលគាត់រើសសត្វតាមផ្លូវ នឹងសត្វដែលគេបោះបង់ដោយសារជំងឺ Cambodian Animals Protection Association - CAPA សម្រាប់អ្នកដែលគាត់ស្រលាញ់សត្វរឺចង់ជួយឧបត្ថមបានណាព្រោះគាត់កំពុងខ្វះជំនួយខ្លាំង ដោយសារ COVID មិនសូវមានគេឧបត្ថមច្រើនទេ ជាពិសេសគាត់បាន ប្រាប់ថាគាត់ កំពុងខ្វះក្រដាស់សម្រាប់សត្វបន្ទរបង់ 💙 ពួកគាត់នៅទីនោះរស់រាយខ្លាំងណាស់ មិនកាចទេ គាត់រីករាយនឹងទទួលស្វាគមន៍អោយតែយកចំណីទៅឱ្យវាជាក្ដីសុខតិចៗសម្រាប់អ្នកស្រឡាញ់សត្វដូចខ្ញុំ វាជាទឹកចិត្តបន្តិចបន្តួចនឹងជាកម្លាំង ចិត្តសម្រាប់ជីវិតខ្ញុំខំប្រឹងរកលុយដើម្បីបានទៅ ជួបពួកគាត់ទៀត
💁🏻♀️ នេះជា ABA: 000588704
Name: Cambodian Animals Protection Association
Wing: 012 280 060
🙏🏻 អគុណជំនួសពួកគាត់
Cambodian Animals Protection Association”
យើងខ្ញុំក្នុងនាមជាអ្នកស្រឡាញ់សត្វដែរ ពិតស្ងើចសរសើរចំពោះទឹកចិត្តបងស្រី ហើយក៏លើក ទឹកចិត្តឱ្យបងប្អូនអ្នកជួយទៅដល់សត្វដែលគ្មានទីពឹង មិនថាជាការទទួលចិញ្ចឹមឬការឧបត្ថម្ភ ជាបរិក្ខា ក៏ដូចជាចំណីអាហារទៅដល់ពួកគេ។