ក្តីស្រលាញ់រវាងគូស្នហេ៍ ទោះស្រលាញ់ខ្លាំងប៉ុនណា ទុកចិត្តខ្លាំងប៉ុនណា នៅតែមានចំណុចប្រហោងខ្លះលាក់ការសង្ស័យរបស់ខ្លួន ដូចគេថាស្នេហាចូលខ្លួន ដូចជាមោហ៍បាំងធ្វើឱ្យកើតចិត្តចេះខឹង ចេះប្រចណ្ឌ ចេះរករឿង ព្រោះតែគេប្រើបេះដូងជាច្រើនជាងខួរក្បាល។
ហើយការកើតក្តីសង្ស័យនេះ បានធ្វើឱ្យគូស្នេហ៍មួយចំនួនដល់ថ្នាក់ផ្តាច់ការចង់ឆែកទូរស័ព្ទ ហ្វេសប៊ុក ឬបណ្តាញទំនាក់ទំនងផ្សេងៗរបស់គូស្នេហ៍ ដែលជារឿងដែលមិនសមគួរនឹងធ្វើទាល់តែសោះ។
ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងពាំនាំអត្ថបទមួយបលស្រាយថា ហេតុអ្វីគូស្នេហ៍មួយចំនួនចង់ឆែកឆេរទូរស័ព្ទ ឬ FB របស់ដៃគូរបស់ខ្លួន?
ការឆែកឆេរទូរស័ព្ទដៃ ឬហ្វេសប៊ុករបស់គូស្នេហ៍របស់អ្នក ចង់ដឹងចង់ជីកប្ញសជីកគល់ ដឹងថាពេលខ្លះ ធ្វេីព្រោះតែស្រលាញ់ ប្រចណ្ឌ ហួងហែង មិនទុកចិត្ត ហេីយខ្លាចគេក្បត់ចិត្តជាដើម។
តែអ្នកត្រូវចាំថាមនុស្សយេីងណា បេីជ្រុលជាមានចិត្តក្បត់ហេីយ ទោះតាមដានឆែកដល់កំហែងណា ក៏គេនៅតែមានចិត្តក្បត់បានដដែលដោយវិធីផ្សេងដែរ ហេីយពេលខ្លះឆែកទៅមានអ្វីសប្បាយ ក្រៅពីបន្ថែមការសង្ស័យ កេីតចិត្តក្តៅក្រហាយមិនសប្បាយចិត្តតែខ្លួនឯងនោះ ទោះគេឆាតជាមួយមិត្តក៏តាំងចិត្តមានគំនិតដេញដោលសួរនាំសង្ស័យលេីសដេីមហ្នឹង!
មនុស្សម្នាក់ៗសុទ្ធតែមាន Private រឿងផ្ទាល់ខ្លួនរៀងៗខ្លួន ទោះគេមិនក្បត់យេីង មិនលួចទាក់ទងអ្នកផ្សេងក៏គេមានរឿងផ្ទាល់ខ្លួនជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬកិច្ចការងារគេផ្សេងៗដែរជារឿងសម្ងាត់ ឬរឿងផ្ទាល់ខ្លួនដែលអ្នកក្រៅមិនគួរដឹងដូចគ្នា។
ហើយអ្នកជាមនុស្សដែលគេស្រលាញ់ពិត តែនៅតែជាអ្នកក្រៅ ចំពោះរឿងខ្លះអ្នកមិនគួរដឹងមិនគួរកកូរកកាយដូចគ្នា។
ត្រូវចាំថាយេីងជាសង្សារគេ ជាមនុស្សសំខាន់សម្រាប់គេ ឬជាប្រពន្ធរបស់គេក៏ពិតមែន ទោះគេស្រលាញ់យើងខ្លាំងក៏ពិតមែន តែយេីងមិនមែនជាម្ចាស់ជីវិតគេ ដែលត្រូវតាមដានហួងហែង កកូរកកាយ ដឹងគ្រប់រឿងនោះទេ អ្នកត្រូវតែផ្តល់ភាពផ្ទាល់ខ្លួន និងរក្សាសិទ្ធឯកជានគេផង ព្រោះបេីកេីតឡេីងលេីអ្នក អ្នកក៏ប្រហែលជាទទួលយកមិនបានដូចគ្នា៕
#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក