កូនភ្លោះដែលដូចគ្នាបំផុតនៅលើពិភពលោក មានគម្រោងមានផ្ទៃពោះក្នុងពេលតែមួយជាមួយមិត្តប្រុសរួមគ្នារបស់ពួកគេ

Anna និង Lucy គឺជាបងប្អូនស្រីភ្លោះជនជាតិអូស្ត្រាលីមួយគូរដែលដូចគ្នាជាងគេក្នុងពិភពលោក ដោយរូបរាងនិងមុខមាត់របស់ពួកគេដូចគ្នាស្ទើរតែ 100% ទៅហើយ ។

បច្ចុប្បន្ននេះពួកគេមានអាយុ ៣៥ ឆ្នាំ ប៉ុន្តែពួកគេនៅតែមិនអាចរស់នៅបែកគ្នាបាននោះទេ ពោលគឺពួកគេចង់រស់នៅជាមួយគ្នារហូតស្លាប់។ ពួកគេតែងតែស្លៀកពាក់ដូចគ្នា ញាំរបស់ដូចគ្នា មុជទឹកជាមួយគ្នា ហើយថែមទាំងមានមិត្តប្រុសរួមគ្នាថែមទៀតផង។ ពួកគេបាននិយាយថា កាលពីមុនពួកគេក៏ធ្លាប់ព្យាយាមទាក់ទងសង្សារផ្សេងគ្នាដែរ ប៉ុន្តែទំនាក់ទំនងនោះមិនបានជោគជ័យទេព្រោះពួកគេមានអារម្មណ៍ថាដៃគូរៀងៗខ្លួនកំពុងតែបំបែកបងប្អូនពួកគេចេញពីគ្នា ហេតុនេះហើយទើបគេសម្រេចចិត្តយកសង្សាររួមគ្នាមកដល់សព្វថ្ងៃ។

Screen Shot 2021 05 27 At 11.23.00 AM

យោងតាមប្រភពព័ត៌មានពីកាសែតញូវយ៉កប៉ុស្តិ៍បានអោយដឹងថាកូនភ្លោះមួយគូរនេះបានទាក់ទងជាមួយមិត្តប្រុសរបស់គេឈ្មោះប៊េនអស់រយះពេល10ឆ្នាំមកហើយ។ ពួកគេបានប្រកាសថា ខ្លួនពិតជាចង់រៀបគ្នាជាមួយគ្នាណាស់ប៉ុន្តែ ដោយសារតែច្បាប់នៅប្រទេសអូស្ត្រាលីមិនអនុញ្ញាតអោយពួកគេរៀបការម្តងបីនាក់នោះទេ ដែលធ្វើអោយពួកគេសោកស្តាយជាខ្លាំង ។


Screen Shot 2021 05 27 At 11.23.06 AM

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងពួកគេទាំងបីអ្នកនៅតែល្អដូចដើម ហើយមិនត្រឹមតែប៉ុណ្ណោះរឿងដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺកូនភ្លោះមួយគូរនេះប្រកាសចង់ពរពោះនិងមានកូនស្របពេលជាមួយគ្នាជាមួយនឹងគូរស្នេហ៍ឈ្មោះប៊េនរបស់ពួកគេ។ហើយ ថ្មីៗនេះ Anna និង Lucy តែងតែទៅជួបជាមួយហ្នឹងគ្រូពេទ្យជំនាញដើម្បីពិភាក្សាអំពីគំរោងមានកូនក្នុងពេលតែមួយរបស់ពួកគេ ទោះបីជាគ្រូពេទ្យបានបញ្ជាក់ប្រាប់ពួកគេថាវាពិតជាមានភាគរយតិចណាស់ក្នុងការមានកូនម្តងទាំងពីរអ្នកក៏ដោយ ក៏ពួកគេនៅតែមិនអស់សង្ឃឹមនិងនៅតែព្យយាមធ្វើអោយរឿងនេះទៅរួចអោយទាល់តែបាន៕

១

ប្រភពអត្ថបទ៖ បរទេស