ធនាគារស្ត្រីដើម្បីស្រ្តីដំបូងគេរបស់ឥណ្ឌា បានបង្កើតឡើងសម្រាប់ជួយដល់ស្រី្តក្រីក្រ

ធនាគារមួយនេះគឺបង្កើតឡើងដោយលោកស្រី Chetna Gala Sinha ដោយសារតែគាត់មើលឃើញថាមនុស្សស្រីដែលមិនបានរៀនចប់ ត្រូវប្រឈមមុខហ្នឹងការធ្វើការធ្ងន់ៗ និងមានភាពលំបាកដោយសារតែសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហេតុនេះហើយទើបគាត់តាំងចិត្តបើកធនាគារនេះឡើងដោយផ្តោតសំខាន់ទៅលើការផ្តល់ប្រាក់កម្ចីដល់ស្ត្រីក្រីក្រនិងលើកទឹកចិត្តពួកគេអោយមានកុងធនាគារផ្ទាល់ខ្លួនដើម្បីសន្សំប្រាក់នៅធនាគាររបស់គាត់ ព្រោះនៅឥណ្ឌាធនាគារភាគច្រើនអនុញ្ញាតអោយតែអ្នកមានប៉ុណ្ណោះដែលមានសិទ្ធបើកកុងធនាគារ។

Screen Shot 2021 05 27 At 11.33.15 AM

Screen Shot 2021 05 27 At 11.32.55 AM

ធនាគារមួយនេះគឺទទួលតែមនុស្សស្រីអោយធ្វើការប៉ុណ្ណោះដោយលោកស្រីផ្ទាល់ជាអ្នកបង្រៀនពួកគេពីរបៀបធ្វើការ ដើម្បីជួយអ្នកស្រ្តីដែលគ្មានការងារធ្វើ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកស្រី Chetna ថែមទាំងលើកទឹកចិត្តស្រ្តី ដែលមានជំនាញផ្នែកសហគ្រិនអោយបើកមុខជំនួញដូចជា បើកហាងជួសជុលទូរស័ព្ទ , ក្រុមហ៊ុនផលិតចានក្រដាសនិងការធ្វើម៉ាស់ជាដើម ដោយផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបនិងជួយបង្រៀនស្រ្តីក្រីក្រអំពីការផលិតសំភារៈសម្រាប់លកថែមទៀតផងដើម្បីជួយពួកគេកាត់បន្ថយការធ្វើការហត់និងពិបាកដូចមុន។


Screen Shot 2021 05 27 At 11.33.01 AM

គិតមកត្រឹមពេលនេះធនាគាររបស់គាត់មានអ្នកបង្កើតកុងធនាគារសរុបប្រមាណជាង 170000 អ្នកនិងបានផ្តល់ប្រាក់កម្ចីអោយទៅស្រ្តីប្រមាណ 50លានដុល្លាអាមេរិច។ ហើយអ្វីដែលគាត់រំពឹងទុកទៅថ្ងៃមុខនោះគឺចង់អោយមនុស្សស្រីមានការងារសមរម្យ ,មានចំនូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និង មានភាពឯករាជ្យលើខ្លួនឯងដោយមិនចាំបាច់ពឹងមនុស្សប្រុស។ ទោះបី វាជាធនាគារដំបូងសម្រាប់ស្រ្តីក្រីក្រក៏ដោយ ប៉ុន្តែលោកស្រីបានធ្វើអោយវាក្លាយទៅជាធនាគារស្តង់ដារមួយ ដោយមានទូរATMជាច្រើនសម្រាប់ដកលុយ និងថែមទាំងបង្កើតជា App សម្រាប់ទូរស័ព្ទថែមទៀតផងដើម្បីផ្តល់ការងាយស្រួលដល់អតិថិជនរបស់គាត់ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ពួកគេ៕

Screen Shot 2021 05 27 At 11.33.09 AM

ប្រភពអត្ថបទ៖ បរទេស