មិនដែលដឹងសោះ! មានភូមិស្ត្រីជើងតូច នៅក្នុងប្រទេសចិន

ភូមិ Liuyi ត្រូវបានគេស្គាល់ថាជា “ ភូមិស្ត្រីជើងតូច” ដែលនៅក្នុងភូមិចំនាស់មួយនោះ មានស្ត្រីវ័យចាស់ៗដែលពួកគាត់ភាគច្រើនមានអាយុលើសពី៧០ឆ្នាំ ប្រមាណជាង១០០នាក់ដែលមានជើងតូចនិងស្តួច ដោយសារតែទំនៀមទម្លាប់នៃការចងជើងរបស់ជនជាតិចិននៅក្រោមសក្តិភូមិដែលបានចាប់ផ្តើមក្នុងរាជវង្សថាង (៦១៨-៩០៧) ប៉ុន្តែត្រូវបានបញ្ឈប់វិញនៅដើមសតវត្សរ៍ទី ២០ ។

១១

ទំនៀមទម្លាប់ចងជើងមួយនេះបានកើតឡើងដោយសារតែមនុស្សសម័យមុននៅប្រទេសចិនគិតថា មនុស្សស្រីណាដែលមានជើងតូចនោះគេហ្នឹងចាត់ទុកថាជាមនុស្សស្រីដែលស្រស់ស្អាត និងគួរអោយទាក់ទាញ ហេតុនេះហើយទើបសម័យនោះម្តាយភាគច្រើន បានចងស្បែកជើងរបស់កូនស្រីពួកគេអោយរឹតតឹងណែនតាំងពីក្មេង ដើម្បីកុំអោយជើងរបស់ពួកគេលូតលាស់ទៅជាធំ ។

២២

ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គឺការចងជើងបានបណ្តាលឱ្យមានពិការភាពពេញមួយជីវិតរបស់ជនរងគ្រោះភាគច្រើន ដោយសារតែជើងរបស់ពួកគេមានសភាពតូចពេកដែលមិនអាចទ្រទ្រង់ទម្ងន់ខ្លួនទាំងមូលបាន ហើយបើទោះបីជាជនរងគ្រោះខ្លះអាចដើរបាន ក៏ពួកគេមិនអាចធ្វើការធម្មតាដូចមនុស្សទូទៅបានដែរ ។


 

គួរឱ្យដឹងផងដែរថា បើគិតមកទល់សព្វថ្ងៃនេះ គឺមនុស្សដែលមានជើងតូចបែបនេះ នៅសល់តែចំនួន១០នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតជាមួយហ្នឹងជើងបែបនេះ ៕

៣៣

អត្ថបទ៖ បរទេស