«ផ្ទះខ្មោច» នៅក្នុងទីក្រុងដែលគេបោះបង់ចោល បានក្លាយទៅជាក្តីសង្ឃឹមថ្មីនៃប្រជាជនជប៉ុន

នៅពេលចំនួនប្រជាជនជប៉ុនមានការថយចុះជាលំដាប់ សហគមន៍ជាច្រើននៅទូទាំងប្រទេសកំពុងប្រឈមមុខនឹងបញ្ហាជាមួយផ្ទះជាច្រើន ដែលត្រូវបោះបង់ចោល ដោយគ្មានមនុស្សរស់នៅ។ ប៉ុន្តែបើធ្វើការក្រឡេកមើលទិន្នន័យបានអោយដឹង ទីប្រជុំជន និងទីក្រុងមួយចំនួនបានទទួលជោគជ័យក្នុងការប្រែក្លាយពីក្រុងស្ងប់ស្ងាត់ទៅជាអ៊ូរអរវិញ តាមរយៈការទាក់ទាញប្រជាជនថ្មីអោយមករស់នៅ ដោយធ្វើការលើកទឹកចិត្ត និងកំណែទម្រង់ដើម្បីកាត់បន្ថយការធ្លាក់ចុះនៃប្រជាសាស្ត្រ។

Httpss3 Ap Northeast 1.amazonaws.compsh Ex Ftnikkei 3937bb4images115634466511 5 Eng GBCropped 1622231634photo

តាមរបាយការណ៍ពីក្រសួងកិច្ចការផ្ទៃក្នុងបានឱ្យដឹងថាផ្ទះប្រមាណ ៨,៤៩ លានខ្នងនៅទំនេរទូទាំងប្រទេសជប៉ុនគិតត្រឹមឆ្នាំ ២០១៨ ហើយឥលូវនេះ រដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងតែធ្វើការបញ្ចុះបញ្ចូលប្រជាជនរបស់ខ្លួន ឱ្យទៅកាន់កាប់ធ្វើជាម្ចាស់ផ្ទះ ៨ លានខ្នងដែលត្រូវបានគេបោះបង់ចោល។ រដ្ឋាភិបាលព្យាយាមធ្វើការលើកទឹកចិត្តជាច្រើនដល់ប្រជាជន រួមមានជំនួយជាទឹកប្រាក់រាប់លានយ៉េន, ជំនួយសម្រាប់ការជួសជុល, ផ្តល់ការកែលម្អច្បាប់កំណត់តំបន់ថ្មី និងថែមទាំងផ្តល់រចនាសម្ព័ន្ធឥតគិតថ្លៃទៀតផង។

៣៣

២២

នៅទីក្រុងតូក្យូ តំបន់ Okutama នឹងប្រគល់អគារចាស់ៗដែលមានសភាពទ្រុឌទ្រោម ប៉ុន្តែដែលអាចរស់នៅបានសម្រាប់ម្ចាស់ថ្មីដោយឥតគិតថ្លៃ។ ទោះបីវាស្ថិតនៅឆ្ងាយពីទីប្រជុំជន និងត្រូវបានគេបោះបង់ចោលអស់ជាច្រើនទសវត្សមកហើយក៏ដោយ វាត្រូវបានគេអះអាងថានឹងកែលម្អធ្វើជាផ្ទះថ្មីសម្រាប់នៅ ធ្វើជាភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗទៀតផង។


អ្នកនាំពាក្យម្នាក់បាននិយាយថា “ ការកែប្រែផ្ទះដែលគេទុកចោលទៅជាទីក្រុងថ្មីម្តងទៀត គឺមិនត្រឹមតែជួយអោយម្ចាស់ផ្ទះចាស់មានលទ្ធភាពស្នាក់នៅបន្ត និងមានប្រាក់គ្រប់គ្រាន់សម្រាប់បងពន្ធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយរាជរដ្ឋាភិបាលផងដែរក្នុងការកាត់បន្ថយចំនួនអគារដែលត្រូវគេបោះបង់ចោលដែលអាចនឹងដួលរលំ ឬអាចបង្កហានិភ័យនាពេលអនាគត”

៤៤

គួរឱ្យដឹងផងដែរថា ការដែលមានផ្ទះខ្មោចត្រូវគេបោះបង់ចោលច្រើនបែបនេះ នោះដោយសារតែយុវជនសម័យថ្មីតែងតែសម្រុកទៅសិក្សា រកស៊ីធ្វើការ និងសាងជីវិតថ្មី នៅក្នុងទីក្រុងធំៗចាកចោកស្រុកកំណើត ជាពិសេសក្រោយឪពុកម្តាយ និងសមាជិកគ្រួសារចាស់ៗបានស្លាប់បាត់បង់ជីវិតទៅផ្ទះទាំងនោះក៏ត្រូវបានទុកចោល បោះបង់ចោលបែបនេះតែម្តងទៅ ៕

ប្រភព៖ បរទេស

៥៥