បុរសម្នាក់ចាំ មិនចេះភ្លេច តាំងពីអាយុ៥ឆ្នាំ គ្រាន់តែកើតជំងឺមួយសោះ

លោក Bob Petrella គឺជាផលិតករ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានសតិ hyperthymestia ឬមានការរីកលូតលាស់យឺតកាលពីប៉ុន្មានឆ្នាំមុន។ ជំងឺ hyperthymestia គឺជាជម្ងឺដ៏កម្រមួយ ដែលជួយឱ្យអ្នកចងចាំរាល់ឧប្បត្តិហេតុដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកឱ្យបានលំអិត និងយ៉ាងច្បាស់។ លោក Bob អាចចាំបានស្ទើរតែអ្វីៗទាំងអស់ដែលគាត់បានធ្វើនៅក្នុងជីវិតរបស់គាត់តាំងពីអាយុ ៥ ឆ្នាំ។

១

ប្រសិនបើអ្នកស្នើសុំឱ្យគាត់រៀបរាប់ថ្ងៃណាមួយនៃជីវិតរបស់គាត់ គាត់នឹងអាចរកឃើញចម្លើយនៅក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។លើសពីនេះទៅទៀតបុរសអាយុ ៥៨ ឆ្នាំមកពីទីក្រុងLos Angeles រដ្ឋកាលីហ្វ័រញ៉ារូបនេះ បានចងចាំនូវអនុស្សាវរីយ៍ក្នុងជីវិតរបស់គាត់បានយ៉ាងលម្អិតសូម្បីតែ ថ្ងៃ ខែ ឆ្នាំ រួមទាំងអាកាសនៅថ្ងៃទាំងអស់នោះផងដែរ។

បណ្ឌិត James McGaugh នាយកស្ថាបនិកនៃមជ្ឈមណ្ឌលសិក្សាអំពីប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធចងចាំបានមានប្រសាសន៍ថា “ ខ្ញុំមិនយល់នោះទេថាហេតុអ្វីបានជាគាត់អាចចងចាំគ្រប់រឿងបែបនេះ ហើយពួកយើងក៏ចង់ដឹងដែរថាតើវាដំណើរការបានយ៉ាងដូចម្តេច ” ហើយគាត់បានសន្និដ្ឋានថា ដោយសារតែលោក Bob បានយកចិត្តទុកដាក់យ៉ាងជាក់លាក់ទៅលើរឿងតូចតាចប្រចាំថ្ងៃទាំងនោះ ទើបវាធ្វើអោយគាត់ចាំ និងមិនចេះភ្លេច។

២

លោក Bob បានចងចាំទាំងអស់រាល់សន្ទនារវាងគាត់ និងមិត្តភក្តិគាត់ដែលមានពីថ្ងៃមុនៗ ហើយថែមទាំងចាំថ្ងៃ និងកាលបរិច្ឆេទដែលគាត់បានជួបជាមួយមិត្តល្អម្នាក់ក្នុងរយៈពេល 53 ឆ្នាំចុងក្រោយថែមទៀតផង។ ដំបូងគាត់បានរកឃើញទេពកោសល្យដ៏អស្ចារ្យមួយនេះ នៅពេលគាត់ស្ថិតក្នុងសាលាបឋមសិក្សាដែលគាត់បានប្រលងជាប់គ្រប់មុខដោយសារតែគាត់បានចាំរាល់ចម្លើយដែលគាត់បានមើលពីមុន។


៣

ស្រដៀងគ្នានេះដែរអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺនៅពេលដែលគាត់បានបាត់ទូរស័ព្ទ គាត់គ្រាន់តែចំណាយពេលពីរទៅបីនាទីតែប៉ុណ្ណោះ ដើម្បីរំលឹកលេខទាំងអស់ដែលបានរក្សាទុកនៅក្នុងទូរស័ព្ទរបស់គាត់។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា រឿងនេះមិនមែនកើតមានតែលើលោក Bob ម្នាក់នោះទេប៉ុន្តែគេបានរកឃើញថាមានមនុស្សចងចាំមិនភ្លេចបែបនេះរហូតទៅដល់ ៤នាក់ ឯណោះមកដល់បច្ចុប្បន្ននេះ៕

ប្រភព៖ បរទេស

៤

៥