របបអាហារសម្រាប់អ្នកមានផ្ទៃពោះ ពិតជាមានសារៈសំខាន់ណាស់ចំពោះទាំងម្តាយនិងទារកព្រោះអ្វីដែលស្ត្រីញ៉ាំនិងផឹកក្នុងអំឡុងពេលមានផ្ទៃពោះគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់របស់ទារក។ អ្នកជំនាញបានណែនាំថា របបអាហាររបស់ម្តាយគ្រប់រូបគួរតែមានរួមបញ្ចូលជាមួយអាហារនិងភេសជ្ជៈដែលធ្វើអោយមានសុខភាពល្អជាច្រើនប្រភេទដើម្បីផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលទារកត្រូវការសម្រាប់ការលូតលាស់និងការអភិវឌ្ឍ។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗអំពីរបបអាហារដែលអ្នកមានផ្ទៃពោះគួរតែញុំាដើម្បីអោយមានសុខភាពល្អ៖
១ . បន្លែ និង ផ្លែឈើ
ការសិក្សារបាននិយាយថារបបអាហារសម្រាប់អ្នកមានផ្ទៃពោះគួរតែញុំាមានដូចជា ផ្លែឈើនិងបន្លែជាច្រើនជាពិសេសក្នុងកំឡុងពេលសប្តាហ៍ទី១៣ឡើងទៅ ព្រោះអាហារចម្រុះពណ៌ទាំងនេះមានកាឡូរីទាបនិងពោរពេញទៅដោយជាតិសរសៃវីតាមីននិងសារធាតុរ៉ែ។
២. ប្រូតេអ៊ីនគ្មានខ្លាញ់
ស្ត្រីមានផ្ទៃពោះគួរតែញុំាអាហារសម្បូរប្រូតេអ៊ីនអោយបានច្រើន វារួមមានសាច់,បក្សី ,ត្រី ,ស៊ុត ,សណ្តែក , តៅហ៊ូ ,ឈីស ,ទឹកដោះគោ និង គ្រាប់ធញ្ញជាតិជាដើម។ សាច់គ្មានខ្លាញ់គឺជាសាច់ដែលមានមាតិកាខ្លាញ់ទាបហើយដូច្នេះចំនួនកាឡូរីក៏ទាបដែរ។
៣. ធញ្ញជាតិ
អាហារទាំងនេះគឺជាប្រភពថាមពលដ៏សំខាន់ហើយពួកគេក៏ផ្តល់នូវជាតិសរសៃជាតិដែកនិងវីតាមីន B ផងដែរ។ យ៉ាងហោចណាស់ពាក់កណ្តាលនៃកាបូអ៊ីដ្រាតរបស់ស្ត្រីមានផ្ទៃពោះគួរតែទទួលបានពីគ្រាប់ធញ្ញជាតិដូចជាស្រូវសាឡីម្សៅស្រូវសាឡីឬនំប៉័ងនិងអង្ករសំរូបជាដើម។
៤. ទឹកដោះគោ
អ្នកវិទ្យាសាស្របានណែនាំថា ស្រ្តីមានផ្ទៃពោះគួរតែញាំអាហារដែលធ្វើឡើងពីទឹកដោះគោ រឺទឹកដោះគោ យ៉ាងហោចណាស់អោយបាន៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ហេតុផលដែលអ្នកគួរតែញុំាទឹកដោះគោ ទឹកដោះគោជូរ និងឈីសព្រោះវាគឺជាប្រភពអាហារបំប៉នដ៏ល្អដែលសម្បូរទៅដោយកាល់ស្យូម , ប្រូតេអ៊ីន និងវីតាមីន D ដែលអាចជំនួយទៅដល់ម្តាយនិងគណ៌ អោយមានសុខភាពល្អនិងរឹងមាំ ៕