មិនធម្មតា! រូបថតឌីជីថលមួយនេះ អាចលក់បានតម្លៃ ៦៩លានដុល្លារ

វិចិត្រករឌីជីថលដែលមានឈ្មោះពិតគឺ Mike Winkelmann ដែលមកពីប្រទេសអាមេរិចមួយរូបកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់មនុស្សជុំវិញពិភពលោក ដោយសារតែរូបគំនូរមួយដែលគាត់បានគូរនៅក្នុងកំព្យូទ័រលក់បានតម្លៃខ្ពស់បំផុតរហូតទៅដល់ 69លានដុល្លាឯណោះ។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជារូបតែមួយសន្លឺកសោះមានតម្លៃថ្លៃរហូតដល់ថ្នាក់នេះ?

តោះមកដឹងពីហេតុផលពិតទាំងអស់គ្នា!

1

វាចាប់ផ្តើមឡើងនៅពេលដែល Mike តែងតែមានអារម្មណ៍ថាធំឡើងគាត់មិនចង់ធ្វើជាគ្រូពេទ្យរឺជាគ្រូបង្រៀនអ្វីនោះទេ ប៉ុន្តែគាត់បែរជាចង់ក្លាយជាវិចិត្រករទៅវិញ។ ប៉ុន្តែដោយគ្មានដុងខាងសិល្បៈដូចនេះហើយ គាត់បានរៀនគូររូបជារៀងរាល់ថ្ងៃមិនដែលខាននោះទេ តែគួរអោយសោកស្តាយណាស់ព្រោះគំនូរដែលគាត់គូរគឺវាអាក្រក់ដូចជាក្មេងគូរវាសលេងអញ្ចឹង។

2

យ៉ាងណាមិញគាត់មិនអស់សង្ឃឹមនោះទេ ដោយនៅតែហ្វឹកហាត់និងព្យាយាមរាល់ថ្ងៃរហូតគាត់គូររូបបានស្អាតជាងមុន។ ដោយសារតែ Mike ជាមនុស្សដែលចូលចិត្តកុំព្យូទ័រតាំងពីក្មេង ដូចនេះហើយគាត់ក៏មានគំនិតចង់គូររូបនៅក្នុងកុំព្យូទ័រវិញ ព្រោះវាអាចមានភាពទាក់ទាញនិងស្រស់ស្អាតជាង។ តាំងពីពេលនោះមកស្នាដៃគូររូបបែបឌីជីថលរបស់គាត់កាន់តែរីកចម្រើនហើយមួយឆ្នាំក្រោយមកគាត់ក៏បានសម្រេចចិត្តចាប់ផ្តើមគូររូបបែប 3D ដែលវាមើលទៅដូចជាគំនូររបស់គាត់មានជីវិតអញ្ចឹង។


3

គាត់បានគូរវាជារៀងរាល់ថ្ងៃទោះបីជារវល់យ៉ាងណាក៏ដោយ ព្រោះគាត់ស្រលាញ់សិល្បៈមួយនេះណាស់ហើយគាត់គិតថាប្រហែលជាវាអាចមានអ្នកចាប់អារម្មណ៍នៅថ្ងៃណាមួយ។ រឿងដែលនឹកស្មានមិនដល់នោះគឺ បន្ទាប់ពីគាត់បានបង្ហោះរូបមួយចំនួនទៅលើអ៊ីនធឺណិត ស្រាប់តែមានអ្នកចូលចិត្តរូបភាពរបស់គាត់យ៉ាងច្រើនលើសលប់។ គ្រាន់តែទទួលជោគជ័យបែបនេះភ្លាមគាត់ក៏បានសម្រេចចិត្តចំណាយពេល 13ឆ្នាំក្នុងការគូររូប រហូតបាន5000សន្លឹកយ៉ាងស្រស់ស្អាតនិងខុសៗពីគ្នាដើម្បីដាក់លក់នៅក្នុងកម្មវិធីNFT ។ ដោយគាត់មិនចង់លក់វាម្តងមួយ ហេតុនេះហើយទើបគាត់ផ្គុំរូបទាំង5000សន្លឹកនោះដាក់ជាមួយគ្នាដើម្បីលក់ជាគំនូរតែមួយ។

4

ក្រោយពីដាក់លក់គំនូរមួយសន្លឹកនោះរួច គាត់រំពឹងថាវាអាចលក់បានប្រហែលជា1លានដុល្លាតែប៉ុណ្ណោះ! ប៉ុន្តែអ្វីដែលមិនគួរអោយជឿនោះគឺគំនូរនេះឡើងថ្លៃរហូតទៅដល់ 69លានដុល្លានិងត្រូវបានទិញដោយសេដ្ឋីវ័យក្មេងម្នាក់មកពីប្រទេសឥណ្ឌា ។ ហើយមូលហេតុដែលសេដ្ឋីវ័យក្មេងសម្រេចចិត្តទិញរូបគំនូរច្នៃប្រឌិតមួយនេះគឺដោយសារតែគាត់មើលឃើញពីការអត់ធ្មត់និងព្យាយាមរបស់Mikeដែលហ៊ានលះបង់ពេលវេលា13ឆ្នាំក្នុងការគូររូបមួយនេះឡើង ហើយអ្វីដែលសំខាន់គឺគាត់យល់ថាគំនូរទាំងនេះពិតជាគួរអោយចាប់អារម្មណ៍និងស្រស់ស្អាតណាស់៕

5

ប្រភព៖ បរទេស