តើអ្នកដឹងដែររឺទេថាក្រចកអាចបង្ហាញពីតម្រុយសុខភាពទូទៅរបស់អ្នកបាន? ជាការពិតណាស់មនុស្សភាគច្រើនមិនសូវចាប់ជាអារម្មណ៍ជាមួយហ្នឹងរឿងក្រចករបស់ពួកគេនោះទេ។ ប៉ុន្តែក្រចករបស់មនុស្សយើងម្នាក់ៗគឺមានពណ៌ខុសៗគ្នា ហើយវាក៏មិនមែនបណ្តាលមកពីប្រឡាក់អ្វីនោះដែរ ពោលគឺការផ្លាស់ប្តូរសុខភាពនឹងបណ្តាលអោយវាផ្លាស់ពណ៌ដោយខ្លួនឯងទៅតាមស្ថានភាពជម្ងឺ។
ដូច្នេះហើយអ្នកគួរតែព្យាយាមសង្កេតទៅលើពណ៌ក្រចករបស់អ្នកអោយបានញឹកញាប់ដើម្បីតាមដានពីសុខភាព និងរោគសញ្ញាផ្សេងៗ។
ខាងក្រោមនេះគឺជាពណ៌ក្រចកដែលរៀបរាប់ពីសុខភាពរបស់អ្នក!
១.ក្រចកស្លេក
ក្រចកស្លេកខ្លាំងពេលខ្លះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា៖
• ជំងឺខ្សោយបេះដូង
• ជំងឺថ្លើម
• កង្វះអាហារូបត្ថម្ភ
• ជំងឺស្លេកស្លាំង
២.ក្រចកពណ៌ស
ប្រសិនបើក្រចកដៃរបស់អ្នកភាគច្រើនមានពណ៌សជាមួយនឹងស្នាមឆ្នូតពណ៌ខ្មៅ នេះអាចបង្ហាញពីបញ្ហាថ្លើមដូចជាជំងឺរលាកថ្លើមជាដើម។
៣.ក្រចកពណ៌លឿង
មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃក្រចកលឿងគឺវាបណ្តាលមកពីការឆ្លងមេរោគផ្សិត។ នៅពេលដែលការឆ្លងនេះកាន់តែអាក្រក់នោះវានឹងធ្វើអោយ សាច់ក្រចករបស់អ្នកឡើងក្រាស់និងរលួយបាន។ វាជាករណីដ៏កម្រណាស់ ហើយក្រចកពណ៌លឿងនេះអាចបង្ហាញពីស្ថានភាពធ្ងន់ធ្ងរចំពោះសុខភាពេបស់អ្នកដូចជា៖ ជំងឺក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ , ជំងឺសួត, ទឹកនោមផ្អែមឬជំងឺស្បែករបកក្រហមជាដើម។
៤.ក្រចកពណ៌ទឹកសមុទ្រស្រាល
ក្រចកដែលមានពណ៌សមុទ្រស្រាល អាចមានន័យថារាងកាយរបស់អ្នកមិនបានទទួលនូវអុកស៊ីសែនគ្រប់គ្រាន់។ ហើយវាក៏បង្ហាញពីមុខសញ្ញា ដូចជាជំងឺសួតនិងបញ្ហាមួយចំនួនដែលទាក់ទងហ្នឹងបេះដូង។
៥.ឈ្នូតខ្មៅនៅក្រោមក្រចក
ប្រសិនបើអ្នកមានក្រចកបែបនេះសូមមេត្តារួសរាន់ដើម្បីទៅពិនិត្យសុខភាពឱ្យបានឆាប់ ព្រោះជួនកាលពួកវាបណ្តាលមកពីប្រភេទគ្រោះថ្នាក់បំផុតនៃជំងឺមហារីកស្បែក។
ប្រភព: បរទេស