តោះនាំគ្នាមកស្គាល់ទំពាំងបាយជូរសមុទ្រ និងអត្ថប្រយោជន៍ជាច្រើនរបស់វា

Umibudo គឺជាឈ្មោះជប៉ុនដែលបកប្រែថា ទំពាំងបាយជូរសមុទ្រ។ វាគឺជាសារាយមួយប្រភេទ (caulerpa lentillifer) ដែលមានប្រជាប្រិយខ្លាំងណាស់នៅខេត្តអូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុននិងនៅផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ផងដែរ។

រូបរាងរបស់វាគឺមានលក្ខណៈចង្កោមពណ៌បៃតងតូចៗ ដែលគេតែងតែយកមកបរិភោគជាមួយ Sushi និងអាហារផ្សេងៗទៀត ដោយសារតែវាមានរសជាតិឆ្ងាញ់ និងអាចជំនួយដល់សុខភាពបានថែមទៀតផង។

 

B2

 

ប្រភេទទំពាំងបាយជូរសមុទ្រនៅអូគីណាវ៉ានេះ ត្រូវបានគេដាំដុះអស់រយៈពេលរាប់រយឆ្នាំមកហើយ និងត្រូវបានគេស្គាល់ថាជាស្បៀងនៃវប្បធម៌ចំណីអាហាររបស់ខេត្តមួយនេះថែមទៀតផង។

ក្រៅពីប្រទេសជប៉ុន ទំពាំងបាយជូរសមុទ្រក៏មានប្រជាប្រិយភាពនៅក្នុងប្រទេសមួយចំនួនផងដែរ ដូចជាហ្វីលីពីន និង ម៉ាឡេស៊ីជាដើម។

 

B1

ទំពាំងបាយជូរសមុទ្រនេះមានរសជាតិប្រៃបន្តិចអមជាមួយនឹងភាពស្រស់ស្រាយនៃសមុទ្រ ហើយជាពិសេសនោះគឺវាលក្ខណៈ “ជ្រុបៗ” ដែលធ្វើអោយអ្នកញុំាចូលចិត្តវាខ្លាំងមែនទែន ហើយជាទូទៅគេតែងតែញុំាវាឆៅជាមួយហ្នឹងទឹកស៊ីអ៊ីវដើម្បីបន្ថែមនូវរសជាតិរបស់វា។

 

B5


 

រសជាតិឆ្ងាញ់មិនមែនជាហេតុផលតែមួយ ដែលអ្នកគួរសាកល្បងញុំា umibudo នោះទេ។ ព្រោះតាមពិតទៅទឹកសមុទ្រត្រូវបានផ្ទុកទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើន ដូច្នេះហើយទើបទំពាំងបាយជូរសមុទ្រត្រូវបានគេចាត់ទុកថាជាប្រភពល្អនៃវីតាមីន A , វីតាមីន C , កាល់ស្យូមស័ង្កសី និងជាតិដែកជាដើម។

 

ពួកវាក៏ផ្ទុកនូវប្រូតេអ៊ីនបន្លែខ្ពស់ក្នុងមួយកាឡូរីនិងបរិមាណអាស៊ីដខ្លាញ់អូមេហ្គា ៣ល្អ ។ ហើយលើសពីនេះទៅទៀតការទទួលទានទំពាំងបាយជូរសមុទ្រក៏អាចជាហេតុផលមួយដែលធ្វើឱ្យប្រជាជនអូគីណាវ៉ានរស់នៅបានយូរផងដែរ។

 

B6

 

Sea Grapes In Cold Water

 

 

ប្រភព:បរទេស