តើអ្នកធ្លាប់ឆ្ងល់ឬទេ ថាអំពូលភ្លើងត្រូវបានបង្កើតដោយអ្នកណា និងតាំងពីពេលណាមក?

ជាទូទៅអំពូលភ្លើងអគ្គិសនីត្រូវបានគេប្រើប្រាស់សម្រាប់បំភ្លឺនៅក្នុងផ្ទះ,ហាងរឺកន្លែងផ្សេងៗ ប៉ុន្តែតើអ្នកមានដែលឆ្ងល់រឺទេថា វាត្រូវបានបង្កើតឡើងដោយនរណានិងពីពេលណាមក?

ដូចនេះហើយដើម្បីស្រាយចម្ងល់អ្នកទាំងអស់គ្នា ខាងក្រោមនេះគឺជាប្រវត្តិនៃការបង្កើតអំពូលភ្លើងដែលមិនសូវមានអ្នកចាប់អារម្មណ៍ ៖

 

X

 

រឿងរ៉ាវគឺកើតឡើងពីលោកថូម៉ាសអាល់វ៉ាអេឌីសុនដែលបានកើតនៅអូហៃអូ នៅថ្ងៃទី ១១ ខែកុម្ភះឆ្នាំ ១៨៤៧ ។ គាត់គឺជាអ្នកច្នៃប្រឌិតដ៏ល្បីម្នាក់ក្នុងចំណោមអ្នកច្នៃប្រឌិតទាំងអស់ ដោយគាត់បានចំណាយពេលពីរបីឆ្នាំដំបូងនៅសាលាផ្លូវការប៉ុន្តែគាត់បានទទួលការអប់រំនៅផ្ទះច្រើនជាង។

ថូម៉ាសបានបង្កើតបន្ទប់ពិសោធន៍នៅបន្ទប់ក្រោមដីនៃផ្ទះរបស់ក្រុមគ្រួសាររបស់គាត់នៅ “មីឈីហ្គែន” ហើយតែងតែចំណាយពេលភាគច្រើនរបស់គាត់ទៅលើការធ្វើពិសោធន៍។ បន្ទាប់មកនៅពេលដែលម្ដាយរបស់គាត់ដឹងថាថូម៉ាសចូលចិត្តផ្នែកគីមីនិងអេឡិចត្រូនិច ។ ដូច្នេះគាត់ក៏បានឱ្យសៀវភៅជាច្រើនទៅថូម៉ាសដើម្បីអានលើមុខវិជ្ជាទាំងអស់នោះ ហើយក្នុងចំណោមនោះមានសៀវភៅមួយក្បាលដែលបានពន្យល់ពីវិធីធ្វើការពិសោធន៍គីមីវិទ្យានៅផ្ទះ ដូចនេះហើយទើបថូម៉ាសបានធ្វើអ្វីៗតាមទាំងអស់នៅដែលមាននៅក្នុងសៀវភៅនោះ។

 

X1

នៅឆ្នាំ ១៨៥៩ ថូម៉ាសក៏ទទួលបានការងារជាអ្នកយកព័ត៌មានម្នាក់សម្រាប់ការធ្វើដំណើរទៅក្រុង Detroit ។ នៅអំឡុងពេលនោះ ថូម៉ាសក៏បានស្នើសុំការអនុញ្ញាតធ្វើមន្ទីរពិសោធន៍របស់គាត់នៅកន្លែងដាក់ឥវ៉ាន់របស់រថភ្លើង ដើម្បីគាត់អាចបន្តការពិសោធន៍របស់គាត់នៅទីនោះបាន។

ថ្ងៃមួយនៅពេលដែលគាត់កំពុងធ្វើការ ថូម៉ាសបានជួយសង្គ្រោះជីវិតរបស់កូនមន្ត្រីស្ថានីយ៍ម្នាក់ដែលបានធ្លាក់លើផ្លូវរថភ្លើងបិះហ្នឹងស្លាប់ ហើយដើម្បីធ្វើការថ្លែងអំណរគុណដល់ថូមាសដែលបានជួយសង្គ្រោះជីវិតកូនរបស់គាត់ លោកមន្ត្រីស្ថានីយ៍ម្នាក់នោះបានស្ម័គ្រចិត្តបង្រៀនថូម៉ាសពីរបៀបប្រើតេឡេក្រាម។

 

X5


នៅក្នុងចន្លោះពេលពីឆ្នាំ ១៨៧៨ ដល់ឆ្នាំ ១៨៨០ ថូមាសនិងសហការីរបស់គាត់បានធ្វើការលើទ្រឹស្តីផ្សេងៗគ្នា ដោយយ៉ាងតិច ៣០០០ ទ្រឹស្តីដើម្បីបង្កើតអំពូលភ្លើងដែលមានប្រសិទ្ធិភាពមួយ។ ជាដំបូងគាត់បានសាកល្បងបង្កើតអំពូលដោយប្រើពន្លឺព្រះអាទិ្យប៉ុន្តែវាប្រើបានតែចំពោះកន្លែងតូចៗតែប៉ុណ្ណោះពោលគឺវាមិនសូវភ្លឺខ្លាំង ហើយក្រោយមកទៀតគាត់ក៏បានបង្កើតពន្លឺដោយប្រើចរន្តអគ្គិសនីដើម្បីកំដៅបន្ទះស្តើង ៗ នៃវត្ថុធាតុ (ហៅថា filament) រហូតដល់វាក្តៅល្មមដើម្បីបញ្ចេញពន្លឺបាន។

 

Xx

នៅខែមករាឆ្នាំ ១៨៧៩ នៅឯមន្ទីរពិសោធន៍របស់គាត់នៅ Menlo Park រដ្ឋ New Jersey ថូមាសបានសាកល្បងបង្កើតភ្លើងធន់ខ្ពស់ដំបូងគេរបស់គាត់មួយគឺអំពូលអគ្គិសនី។ វាដំណើរការដោយការឆ្លងកាត់ចរន្តអគ្គិសនីតាមរយៈផ្លាទីនស្តើងមួយនៅក្នុងអំពូលបូមធូលីកញ្ចក់ដែលពន្យាពេលការកកស្ទះមិនរលាយ តែទោះជាយ៉ាងណាក៏ដោយចង្កៀងបានឆេះតែពីរបីម៉ោងប៉ុណ្ណោះ។

ដោយសារតែការបង្កើតអំពូលរបស់គាត់មិនទាន់ជោគជ័យខ្លាំងហេតុនេះហើយនៅដើមទសវត្សឆ្នាំ ១៨៨០ ថូមាសបានគ្រោងនិងត្រួតពិនិត្យការសាងសង់ស្ថានីយ៍អគ្គិសនីមួយកន្លែង ដែរជាអគ្គិសនីកណ្តាលដំបូងគេបង្អស់នៅទីក្រុងញូវយ៉ក។ នៅឆ្នាំ ១៨៨៤ ថូមាសបានចាប់ផ្តើមសាងសង់មន្ទីរពិសោធន៍ថ្មីមួយនៅ West Orange រដ្ឋ New Jersey ជាកន្លែងដែលគាត់បានរស់នៅនិងធ្វើការអស់មួយជីវិតរបស់គាត់។

 

X4

គាត់ក៏បានទទួលមរណភាពនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣១ ហើយមុនពេលគាត់ទទួលមរណភាពនៅឆ្នាំ ១៩៣១ ថូមាសក៏បានប៉ាតង់នូវការច្នៃប្រឌិត ១.០៩៣ របស់គាត់។ ភាពអស្ចារ្យនៃគំនិតរបស់គាត់ដែលបានរកឃើញមានដូចជា មីក្រូហ្វូន, ម៉ាស៊ីនស្តុកភាគហ៊ុនសកល,សូរស័ព្ទ (ប្រើដើម្បីមើលរូបភាពដែលកំពុងធ្វើចលនា) ថ្មផ្ទុកប៊ិចអេឡិចត្រូនិចនិងរូបភាពជាដើម ហើយថូមាសក៏បានបង្កើតឡើងនូវឧបករណ៍ផ្សេងៗដែលមានសារៈសំខាន់ច្រើនទៀតផងដែរ ៕

 

 

 

ប្រភព: បរទេស