ពេលដឹងរឿងពិតពីប្រទេសហូឡង់ហើយ អ្នកប្រាកដជាចង់ទៅលេងនៅទីនោះមិនខាន

ព្រះរាជាណាចក្រហូឡង់គឺជាប្រទេសមួយដែលស្ថិតនៅភាគពាយព្យនៃទ្វីបអឺរ៉ុប។ វាគឺជាប្រទេសតូចមួយដែលសម្បូរទៅដោយរឿងរ៉ាងប្លែកៗនិងគួរអោយចាប់អារម្មណ៍ជាច្រើន។ មិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ លើសពីនេះទៅទៀតសូម្បីតែផ្សារភាគហ៊ុនដំបូងបង្អស់នៅលើពិភពលោកក៏ត្រូវបានចាប់ផ្តើមពីប្រទេសមួយនេះដែរ ហើយអត្ថបទនេះនឹងបង្ហាញពីរឿងពិតដែលអ្នកមិនធ្លាប់ដឹងពីមុនមក។

 

N1

១.ហូឡង់ជាប្រទេសដែលទាបបំផុតនៅទ្វីបអឺរ៉ុប

“ ហូឡង់” ប្រែថា “ បណ្តាប្រទេសទាប ” ដោយ២៦% នៃប្រទេសនេះស្ថិតនៅក្រោមកម្រិតទឹកសមុទ្រដូច្នេះប្រទេសហូឡង់គឺជាប្រទេសទាបបំផុតនៅអឺរ៉ុប ហើយប្រហែល ៥០% នៃដីរបស់វាមានកំពស់ត្រឹមតែ ១ ម៉ែត្រពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ។ ចំណុចដែលទាបបំផុតនៃប្រទេសនេះគឺនៅ Zuidplaspolder ដែលមានកម្ពស់ ៦,៧ ម៉ែត្រទាបជាងកម្រិតនីវ៉ូទឹកសមុទ្រ រីឯចំណុចខ្ពស់បំផុតវិញគឺ ៣២២.៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ជនជាតិហូឡង់ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនាញខាងការគ្រប់គ្រងទឹកនិងបូមខ្សាច់ ហើយពួកគេតែងតែប្រើប្រព័ន្ធម៉ាស៊ីនបូមខ្យល់, ទំនប់ និងឧបករណ៍ពន្លត់អគ្គីភ័យដើម្បីការពារទឹកជំនន់ទៅលើប្រទេសរបស់ខ្លួន។

 

N

 

N2

២. Gin ត្រូវបានបង្កើតនៅហូឡង់

Gin គឺជាស្រាដែលផលិតចេញពីគ្រាប់ធញ្ញជាតិឬមីល្លីដែលមានរសជាតិឈ្ងុយឆ្ងាញ់។ Gin ត្រូវបានបង្កើតនៅប្រទេសហូឡង់ក្នុងសតវត្សរ៍ទី ១៦ ដោយគេប្រើសម្រាប់វាសម្រាប់ធ្វើជាឱសថដើម្បីព្យាបាលការឈឺក្រពះ, រលាកក្រពះ និងគ្រួសក្នុងថង់ទឹកប្រមាត់ជាដើម ហើយវានៅតែទទួលបានភាពល្បីល្បាញមកទល់សព្វថ្ងៃនេះ។

 

N4

៣. ប្រទេសហូឡង់មានម៉ាស៊ីនថាមពលខ្យល់ជាង ១០០០ គ្រឿងឯណោះ

ម៉ាស៊ីនថាមពលខ្យល់ គឺជារចនាសម្ព័ន្ធដែលប្រើដើម្បីទាញយកថាមពលនៃខ្យល់សម្រាប់គោលបំណងដូចជាកិនគ្រាប់ធញ្ញជាតិ, បូមទឹក និងបង្កើតអគ្គិសនីជាដើម។ អាចនិយាយបានថាវានិមិត្តរូបនៃភាពប៉ិនប្រសប់របស់ប្រទេសហូឡង់ ដោយសារតែពួកគេបានផលិតវាដើម្បីយកឈ្នះលើកង្វះទឹកតាំងពីឆ្នាំ ១២០០ គ.ស មកម្ល៉េះ ហើយវាក៏ត្រូវបានគេប្រើដើម្បីកិនគ្រាប់ធញ្ញជាតិផងដែរ។

ក្នុងអំឡុងសតវត្សរ៍ទី ១៩ មានម៉ាស៊ីនថាមពលខ្យល់នេះប្រមាណ ៩,០០០ គ្រឿង ប៉ុន្តែសព្វថ្ងៃនេះនៅសល់ប្រហែល ១២០០ ប៉ុណ្ណោះតែទោះជាយ៉ាងណាក៏ដោយវាបានជាប់បេតិកភណ្ឌដែលត្រូវបានចុះបញ្ជីដោយអង្គការពិភពលោកយូណេស្កូ។

 

N5

៤. ហូឡង់ជាប្រទេសដែលមានកង់ច្រើនជាងប្រជាជន

ជាប្រទេសដែលមានប្រជាជនប្រមាណ ១៧.៥ លាននាក់រស់នៅ, ហូឡង់មានកង់ប្រមាណ ២៣ លានគ្រឿងឯណោះដែលត្រូវបានគេដឹងថាចំនួនកង់គឺច្រើនជាងចំនួនប្រជាជនទៅទៀត។ ដោយសារតែប្រទេសមួយនេះនិយមក្នុងការជិះកង់ ដូចនេះហើយទើបរដ្ឋាភិបាលបានលើកទឹកចិត្តពួកគេដោយបង្កើតផ្លូវមួយសម្រាប់កង់ដែលមានចម្ងាយរហូតទៅដល់ជាង ២០.០០០ គីឡូម៉ែត្រឯណោះ។

 

N6


៥. ប្រទេសហូឡង់គឺជាប្រទេសដំបូងគេបង្អស់ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានលក្ខណៈស្របច្បាប់

នៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០០១ ប្រទេសហូឡង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានលក្ខណៈស្របច្បាប់ ហើយប្រជាជនរបស់ពួកគេពិតជាមានភាពសប្បាយរីករាយណាស់នៅក្នុងរឿងនេះ។

 

N7

៦. ហូឡង់គឺជាអ្នកដាំ និងនាំចេញផ្កាដ៏ធំបំផុតរបស់ពិភពលោក

អស់រយៈពេលជាង ២០០ ឆ្នាំមកហើយ ដែលប្រទេសហូឡង់បានក្លាយជាចំណុចកណ្តាលនៃពាណិជ្ជកម្មពិភពលោកក្នុងការមុខជំនួញផ្កា។ ផ្កា bulbs ទាំងអស់បានកើនឡើងនៅក្នុងប្រទេសនេះប្រហែល ៧៧%នៅទូទាំងពិភពលោកហើយវិស័យផ្កាមួយនេះមានប្រហែល ៥% នៃផលិតផលក្នុងស្រុក។ ផ្កាក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ធំបំផុតមួយរបស់ប្រទេសហូឡង់ផងដែរ ដោយជារៀងរាល់ឆ្នាំចាប់ពីចុងខែមីនារហូតដល់ពាក់កណ្តាលខែឧសភាភ្ញៀវទេសចរតែងតែមកមើលវាលផ្កាដែលស្រស់ស្អាតនិងមានពណ៌ចម្រុះនៅទីក្រុងHaarlem នៃប្រទេសហូឡង់មួយនេះ៕

 

Landscape Of Netherlands Bouquet Of Tulips And Windmills In The Netherlands.

 

N9

 

N10

 

N11

 

N12

 

 

 

 

ប្រភព:បរទេស