លោក Jose Mujica កើតនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ១៩៣៥ គឺជាអ្នកនយោបាយនិងជាកសិករម្នាក់ជនជាតិអ៊ុយរូហ្គាយ ដែលបានបម្រើការជាប្រធានាធិបតីទី៤០នៃប្រទេសអ៊ុយរូហ្គាយចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥។
លោកគឺជាអតីតទ័ពព្រៃជាមួយនឹងក្រុមតាប៉ូម៉ារូស ហើយគាត់ក៏ត្រូវបានជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំក្នុងរបបផ្តាច់ការយោធានៅទសវត្ស ១៩៧០ និង ១៩៨០ ។ ក្រោយមកទៀតក្នុងនាមជាបេក្ខជននៃរណសិរ្សលោកបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ ២០០៩ និងបានចូលកាន់កាប់តំណែងជាប្រធានាធិបតីផ្លូវការនៅថ្ងៃទី ១ ខែមីនាឆ្នាំ ២០១០។
លោក Mujica បានរៀបការជាមួយ Lucía Topolansky ក្នុងឆ្នាំ២០០៥ ប៉ុន្តែពួកគេគ្មានកូននោះទេ ហើយបានទៅរស់នៅលើដីចំការមួយដែលគ្រប់គ្រងដោយ Lucia (ប្រពន្ធរបស់គាត់) នៅជាយក្រុងម៉ុនវីតវី។ គាត់បានប្រើប្រាស់រថយន្តម៉ាក Volkswagen Beetle ដែលផលិតនៅឆ្នាំ ១៩៨៧ ជាមធ្យោបាយធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ និងការប្រជុំធំៗជាដើម។
កាសែត Búsqueda របស់ប្រទេសអ៊ុយរូហ្គាយបានរាយការណ៍ថា មានអ្នកផ្តល់ប្រាក់ចំនួន ១លានដុល្លារដើម្បីទិញរថយន្តមួយនេះ ប៉ុន្តែគាត់បែរជានិយាយថាប្រសិនបើគាត់ទទួលបានប្រាក់ចំនួន ១លានដុល្លារសម្រាប់ឡានមួយនេះមែន ដូច្នេះវានឹងត្រូវបរិច្ចាគទៅដល់ផ្ទះជនអនាថាតាមរយៈកម្មវិធីដែលគាត់គាំទ្រជាក់ជាមិនខាន។
លោក Mujica គឺជាបុគ្គលម្នាក់ដែរចូលចិត្តជីវិតរស់នៅបែបសាមញ្ញ និងឯកជន ព្រោះគាត់គិតថាភាពហ៊ឺហា មិនមែនជាសុភមង្គលនៅក្នងជីវិតនោះទេ។ តាំងពីពេលដែលលោកបានឡើងកាន់តំណែងមក លោកបានជួយដល់ជនអនាថាជាច្រើនតាមរយៈការបរិច្ចាគនានា ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកថែមទៀតផង ។ ប៉ុន្តែបែជាត្រូវមនុស្សមួយចំនួនមើលងាយគាត់ថាជា “ ប្រមុខរដ្ឋដ៏អាម៉ាស់បំផុតរបស់ពិភពលោក” ដោយសារតែរបៀបរស់នៅដ៏ខ្ជះខ្ជាយនិងការបរិច្ចាគយ៉ាងសន្ធឹកសន្ធាប់របស់គាត់។ គួរអោយដឹងផងដែរថាគាត់បានបរិច្ចាកប្រហែល ៩០ ភាគរយនៃប្រាក់ខែ ១២.០០០ ដុល្លារក្នុងមួយខែរបស់គាត់ ទៅដល់ប្រជាជនក្រីក្រនិងសហគ្រិនតូចតាចជាដើម៕
ប្រភព: បរទេស