ថ្វីត្បិតតែពិបាកក្នុងការចិតញុំាមែន តែម្នាស់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក

ទោះបីជាផ្នែកខាងក្រៅរបស់ម្នាស់មានភ្នែកច្រើនពិបាកចិតក៏ដោយ តែម្នាស់ត្រូវបានគេយកទៅធ្វើជានិមិត្តរូបនៃការស្វាគមន៍និងបដិសណ្ឋារកិច្ចថែមទៀតផង។ នៅសតវត្សរ៍ទី១៧ ពួកអាណានិគមអាមេរិចបានបើកផ្លូវពាណិជ្ជកម្មដ៏គ្រោះថ្នាក់មួយដើម្បីនាំចូលម្នាស់ពីកោះការ៉ាបៀន ដើម្បីចែកចាយវាជាមួយភ្ញៀវរបស់ពួកគេ។ ម្នាស់ពិតជាមានផលអត្ថប្រយោជន៍ណាស់ ចំពោះប្រព័ន្ធភាពស៊ាំរបស់អ្នកដូចជា៖ ការការពារកោសិកា និងបង្កើតវីតាមីនសេជាដើម។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ម្នាស់ដែលអ្នកមិនធ្លាប់ដឹងពីមុនមក!

 

P1

 

១. មានជាតិម៉ង់ហ្គាណែសខ្ពស់

ម្នាស់មានផ្ទុកនូវម៉ង់ហ្គាណែសរ៉ែដែលវាដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យរាងកាយរបស់អ្នកជៀសផុតពីជំងឺឈាមកក និងធ្វើឱ្យឆ្អឹងរបស់អ្នកមានសុខភាពល្អ។ ម្នាស់តែ 128ក្រាម មានជាតិម៉ង់ហ្គាណែសរហូតទៅដល់ជាងពាក់កណ្តាលបរិមាណដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ ហើយសារធាតុរ៉ែនេះក៏មាននៅក្នុងគ្រាប់ធញ្ញជាតិសណ្តែកនិងម្រេចខ្មៅផងដែរ។

 

P9

 

២. វាផ្ទុកដោយវីតាមីននិងសារធាតុរ៉ែ

មិនត្រឹមតែមានផ្ទុកនូវបរិមាណវីតាមីនសេនិងម៉ង់ហ្គាណែសប៉ុណ្ណោះទេ ប៉ុន្តែម្នាស់គឺសម្បូរទៅដោយវីតាមីនប្រចាំថ្ងៃរបស់អ្នក 6 ប្រភេទដូចជា៖ ស្ពាន់, thiamin, folate, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, niacin, riboflavinនិងសារធាតុដែកជាដើម។

 

P2

 

៣.ល្អសម្រាប់ការរំលាយអាហារ

ម្នាស់គឺជាប្រភពអាហារតែមួយគត់នៃប្រូមូលេនដែលជាការរួមបញ្ចូលគ្នានៃអង់ស៊ីមដែលរំលាយប្រូតេអ៊ីននៅក្នុងរាងកាយ។ ហេតុនេះហើយទើបម្នាស់អាចធ្វើការបំបែកប្រូតេអ៊ីននៅក្នុងខ្លួនរបស់អ្នកបានល្អ និងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកងាយស្រួលក្នុងការរំលាយ និងស្រូបយកអាហារ។


 

P10

 

៤. សារធាតុប្រឆាំងអុកស៊ីតកម្ម

ម្នាស់គឺសម្បូរទៅដោយសារជាតិ flavonoids និងអាស៊ីត phenolic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរប្រភេទដែលអាចការពារកោសិការបស់អ្នកពី រ៉ាឌីកាល់សេរីដែលអាចបង្កឱ្យអ្នកមានជំងឺរ៉ាំរ៉ៃបាន។ ការសិក្សាបានបន្ថែមទៀតថា ម្នាស់ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

 

P5

 

៥.ប្រឆាំងនឹងការរលាកនិងជាថ្នាំស្ពឹកធម្មជាតិ

Bromelain ដែលជាអង់ស៊ីមរំលាយអាហារនៅក្នុងម្នាស់មានលក្ខណៈប្រឆាំងនឹងការរលាកនិងបំបាត់ការឈឺចាប់បានយ៉ាងល្អ។ វិធីនេះអាចជួយបាន នៅពេលដែលអ្នកមានជំងឺដូចជា៖ រលាកប្រហោងឆ្អឹង ,របួសផ្សេងៗ និងដំបៅជាដើម។ វាក៏អាចជួយបំបាត់ការឈឺចាប់នៃជំងឺរលាកសន្លាក់ឆ្អឹង មិនត្រឹមតែប៉ុណ្ណោះវីតាមីនសេដែលមាននៅក្នុងទឹកម្នាស់ថែមទាំងអាចរក្សាកម្រិតរលាកអោយបានស្រាលផងដែរ ៕

 

P6

 

 

 

 

ប្រភព: បរទេស