មូលហេតុ ដែលគេសម្រេចជ្រើសរើសយកខែ ធ្នូ ដើម្បីប្រារព្ធពិធីបុណ្យណូអែល

បុណ្យណូអែលគឺជាថ្ងៃរំលឹកដល់ថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រីស្ទ ដែលត្រូវបានប្រារព្ធឡើងដោយពួកគ្រីស្ទានហើយភាគច្រើនគឺប្រារព្ធនៅថ្ងៃទី ២៥ ខែធ្នូតាមប្រតិទិន។ ប៉ុន្តែគ្រីស្ទបរិស័ទជំនាន់ដើមមិនបានអបអរសាទរថ្ងៃកំណើតរបស់គាត់ទេហើយគ្មាននរណាម្នាក់ដឹងថា ថ្ងៃណាដែលព្រះយេស៊ូប្រសូតពិតប្រាកដនោះឡើយ (អ្នកសិក្សាខ្លះជឿថាកាលបរិច្ឆេទពិតប្រាកដគឺនៅដើមនិទាឃរដូវដែលខិតជិតបុណ្យអ៊ីស្ទើរដែលជាថ្ងៃបុណ្យរំលឹកដល់ការរស់ឡើងវិញរបស់គាត់) ។

 

51

ដើមកំណើតនៃការបង្កើតថ្ងៃបុណ្យឈប់សម្រាកនិងកំណត់កាលបរិច្ឆេទក្នុងខែធ្នូគឺមកពីជនជាតិក្រិក - រ៉ូមុំាងដែលបានចាប់ផ្តើមនៅសតវត្សរ៍ទី ២ ។ ប្រវត្ដិវិទូជនជាតិរ៉ូមុំាងឈ្មោះ Sextus Julius Africanus បានចុះកាលបរិច្ឆេទនៃការចាប់កំណើតរបស់ព្រះយេស៊ូនៅថ្ងៃទី ២៥ ខែមីនា (កាលបរិច្ឆេទដែលគាត់បានបង្កើតពិភពលោកឡើង) ដែលបន្ទាប់ពីព្រះយេស៊ូចាប់កំណើតបាន ៩ ខែនៅក្នុងផ្ទៃម្ដាយរបស់គាត់ហើយកើតនៅថ្ងៃទី ២៥ ខែធ្នូនេះឯង។

 

52

នៅសតវត្សរ៍ទី ៣ ចក្រភពរ៉ូម៉ាំងមិនទាន់បានប្រកាន់យកគ្រិស្តសាសនានោះទេ ប៉ុន្តែបានប្រារព្ធពិធីរំលឹកដល់ព្រះអាទិត្យនៅថ្ងៃទី ២៥ ខែធ្នូផងដែរ។ ថ្ងៃឈប់សម្រាកនេះគឺរំលឹកដល់ការត្រឡប់មកវិញនៃពន្លឺថ្ងៃ បន្ទាប់ពីរដូវរងារដែលមានរយះពេលយ៉ាងយូរ ប៉ុន្តែពួកគេក៏អនុវត្តតាមពិធីបុណ្យរ៉ូមុំាងដ៏ពេញនិយមមួយផងដែរ ដោយពិធីនោះមានឈ្មោះថា Saturnalia (ក្នុងអំឡុងពេលនោះមនុស្សបរិភោគជុំគ្នានិងផ្លាស់ប្តូរអំណោយទៅវិញទៅមក) ។ វាក៏ជាថ្ងៃកំណើតរបស់អាទិទេពឥណ្ឌូ - អ៊ឺរ៉ុស ដែលគាត់ត្រូវបានគេស្គាល់ថាជាព្រះនៃពន្លឺនិងភាពស្មោះត្រង់ ហើយមនុស្សគ្រប់គ្នាគឺមានការគោរពគាត់ខ្លាំងណាស់នៅសម័យនោះ។

 

53

 


សរុបមកការជ្រើសរើសយកខែធ្នូដើម្បីប្រារព្ធពិធីបុណ្យណូអែលគឺមានហេតុផល២យ៉ាង ទីមួយគឺដោយសារតែប្រវត្ដិវិទូជនជាតិរ៉ូមុំាងឈ្មោះ Sextus Julius Africanus ជាអ្នកកំណត់ ហើយហេតុផលទី២គឺដោយសារតែវាក៏ជាថ្ងៃកំណើតរបស់អាទិទេពឥណ្ឌូ - អ៊ឺរ៉ុស ផងដែរហេតុនេះហើយទើបបានជាគេសម្រេចចិត្តប្រារព្ធធ្វើវានៅខែធ្នូនេះតែម្តង ៕

 

54

 

55

 

 

 

 

ប្រភព : បរទេស