គ្រីស្ទីនជូហ្សិនសិន (Christine Jorgensen) ជាស្ត្រីប្តូរភេទជនជាតិអាមេរិកាំងដំបូងគេបង្អស់ដែលបានធ្វើឱ្យមាន ការសែត ទូរទស្សន៏ និង ទស្សាវត្តី ចុះផ្សាយពីគាត់យ៉ាងព្រោងព្រាតនៅដើមទសវត្សឆ្នាំ ១៩៥០ ដោយសារតែការវះកាត់ប្តូរភេទរបស់គាត់នេះឯង។
តើ គ្រីស្ទីនជូហ្សិនសិន (Christine Jorgensen) ជានរណា?
នៅដើមទសវត្ស ១៩៥០ គ្រីស្ទីនជូហ្សិនសិនត្រូវបានគេស្គាល់ជាច្រើននៅសហរដ្ឋអាមេរិកចំពោះការវះ កាត់ប្តូរភេទនិងផ្លាស់ប្តូរពីបុរសទៅជាស្ត្រីវិញ។ នាងបានប្រាប់រឿងរ៉ាវនិងផ្តល់បទសម្ភាសន៌របស់នាងដល់អ្នកសារព័ត៌មានដោយមិនគិតថ្លៃនោះទេ ហើយក្រោយមកនាងបានបង្កើតក្លឹបរាត្រីមួយកន្លែងនៅពេលដែលនាងចាប់ផ្តើមល្បីខ្លាំង។
ជីវិតមុនពេលល្បី
គ្រីស្ទីនជូហ្សិនសិន ដែលមានឈ្មោះដើម “ចចវីល្លៀមជេសិន” បានកើតនៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ១៩២៦ នៅទីក្រុងញូវយ៉ក។ នាងបានប្រាប់សារពត៌មាន American Weekly ក្នុងឆ្នាំ ១៩៥៣ ថានៅពេលវ័យក្មេង នាងចង់ក្លាយជាមនុស្សស្រីខ្លាំងណាស់ហើយនាងតែងតែចង់បានអត្តសញ្ញាណជាស្ត្រីពេញលេញ។ នាងស្អប់សម្លៀកបំពាក់របស់ក្មេងប្រុសហើយនាងតែងតែឆ្ងល់ថា ហេតុអ្វីបានជាសម្លៀកបំពាក់របស់នាងខុសប្លែកពីសម្លៀកបំពាក់របស់បងស្រី Dorothy របស់នាង។
ក្នុងវ័យជំទង់ គ្រីស្ទីនជូហ្សិនសិន បាននិយាយថានាងមានអារម្មណ៍ស្មុគស្មាញយ៉ាងខ្លាំងអំពីភេទរបស់នាងណាស់ ដោយនាងបានច្រណែននឹងក្មេងស្រីដទៃទៀត។ នៅពេលរៀនជិតចប់វិទ្យាល័យ គ្រីស្ទីនជូហ្សិនសិន បានដឹងថាចំនង់ចំណូលចិត្តរបស់នាងគឺការថតរូប ហើយដោយសារតែឪពុករបស់នាងជាអ្នកថតរូបស្ម័គ្រចិត្តស្រាប់ ហេតុនេះហើយនាក់ទាំងពីរក៏បានបង្កើតបន្ទប់ថតរូបមួយនៅក្នុងផ្ទះរបស់ខ្លួន រីឯនាងក៏បានចូលរៀនបន្តនៅវិទ្យាស្ថានថតរូបទីក្រុងញូវយ៉កផងដែរ។
នាង គ្រីស្ទីនជូហ្សិនសិន បានទុកការថតរូបរបស់នាងនៅមួយឡែកសិន នៅពេលដែលនាងត្រូវបានគេបញ្ចូនទៅអោយធ្វើជាអ្នកបំរើយោធានៅឆ្នាំ ១៩៤៥ ប៉ុន្តែដោយសារតែនាងមានរូបរាងតូចហើយស្គម នាងត្រូវគេបានគេបញ្ជូនអោយទៅធ្វើជាស្មៀននៅ Fort Dix រដ្ឋ New Jersey ជំនួសវិញ។ បន្ទាប់ពីបានបញ្ចប់កិច្ចការមួយនេះនៅឆ្នាំ ១៩៤៦ គ្រីស្ទីនជូហ្សិនសិន បានសម្រេចចិត្តប្តូរទៅជាស្រីតែម្តង។ ហើយបន្ទាប់មកនៅឆ្នាំ ១៩៥០ គ្រីស្ទីនជូហ្សិនសិន បានធ្វើដំណើរទៅប្រទេសដាណឺម៉ាកដើម្បីចាប់ផ្តើមផ្លាស់ប្តូរពីបុរសទៅជាស្រី។ ការកែភេទនៅពេលនោះមានតែនៅក្នុងទ្វីបអឺរ៉ុបតែប៉ុណ្ណោះ ហើយនៅក្នុងការព្យាបាលគេប្រើវិធីប្តូរអរម៉ូន និងប្រតិបត្តិការជាច្រើនទៀត។ រឿងរ៉ាវរបស់នាងបានលេចចេញជាសាធារណៈក្នុងឆ្នាំ ១៩៥២ ខណៈពេលដែលនាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ Copenhagen ដែលធ្វើឱ្យមានព័ត៌មានធំនៅសហរដ្ឋអាមេរិកចុះផ្សាយពីរូបនាង។
នៅពេលវិលត្រឡប់មកមាតុភូមិវិញនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥៣ គ្រីស្ទីនជូហ្សិនសិន ត្រូវបានអ្នកកាសែតចាំជួបនៅឯអាកាសយានដ្ឋានញូវយ៉ក ហើយបន្ទាប់ពីឆ្លើយនឹងសំនួរមួយចំនួននាងក៏បាននិយាយថា“ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលមកសម្ភាសន៌ខ្ញុំ ប៉ុន្តែខ្ញុំគិតថាវាច្រើនពេកហើយ។ ដើម្បីអោយឈ្មោះនាងកាន់តែល្បីនិងសាកសមជាមួយនឹងកិត្តិនាមថ្មីរបស់នាង គ្រីស្ទីនជូហ្សិនសិន បានគិតថ្លៃពីទស្សនាវដ្តី American Weekly ក្នុងតម្លៃមួយដែលនាងចង់បានក្នុងពេលសម្ភាសន៏។ នាងក៏បានបង្កើតកម្មវិធីរាត្រីសមោសរមួយផងដែល ហើយបានប្រកាសថា“ មនុស្សទាំងអស់ត្រូវតែចំណាយប្រសិនបើចង់ឃើញខ្ញុំ” ។
រដ្ឋាភិបាលមិនបានទទួលស្គាល់ថានាងជាមនុស្សស្រីនោះទេ ហើយក្នុងឆ្នាំ ១៩៥៩ នាងបានប្រកាសថានាងបានភ្ជាប់ពាក្យ ប៉ុន្តែត្រូវបានរដ្ឋបដិសេធនិងមិនអនុញ្ញាតិអោយរៀបអាពាហ៍ពិពាហ៍នោះឡើយព្រោះសំបុត្រកំណើតរបស់នាងគឺជាមនុស្សប្រុស។ ក្រោយមកទៀតជីវិតរបស់នាងត្រូវបានគេបង្កើតជាខ្សែភាពយន្តខ្នាតធំមួយឈ្មោះ “ រឿងរបស់គ្រីស្ទីនជូហ្គេនសិនក្នុងឆ្នាំ ១៩៧០” ។គ្រីស្ទីនជូហ្គេនសិនបានចូលនិវត្តន៍ទៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងនៅដើមទសវត្ស ១៩៧០ ហើយនាងបានទទួលមរណភាពដោយសារជំងឺមហារីកប្លោកនោមនិងសួតនៅថ្ងៃទី ៣ ខែឧសភាឆ្នាំ ១៩៨៩។
ប្រភព : បរទេស