ថ្មីៗនេះ គ្រោះទឹកជំនន់នៅប៊ូតាន បានឆក់យកអាយុជីវិតមនុស្សនិងបំផ្លាញធនធានជាច្រើន (មានវីដេអូ )

កាលពីថ្ងៃទី១៦ថ្មីៗនេះ ប្រទេសប៊ូតានបានជួបប្រទះនូវគ្រោះទឹកជំនន់ដ៏ធំមួយដែលបណ្តាលមកពីភ្លៀងមូសុង។ កំលាំងខ្យល់បូករួមជាមួយនឹងទឹកជំនន់ បានបោកបក់យ៉ាងខ្លាំងទៅលើជំរុំមួយដែលនៅភ្នំដាច់ស្រយាលនិងបានសម្លាប់មនុស្សចំនួន ១០ នាក់និងរងរបួសធ្ងន់ចំនួន ៥ នាក់។ រីឯទឹកជំនន់នៅប្រទេសជិតខាងដូចជាប្រទេសនេប៉ាល់ក៏បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៣ នាក់និងបាត់ខ្លួន ៧ នាក់ផងដែរ។

ជំរុំរបស់អ្នកភូមិប៊ូតានគឺមានទីតាំងនៅជិតឡាយ៉ាចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ (៣៧ ម៉ៃល៍) ភាគខាងជើងនៃរដ្ឋធានី “ធីមភូ” ។ គោលបំណងដែលពួកគេបានទៅធ្វើជំរុំនិងរស់នៅទីនោះ គឺដើម្បីប្រកបមុខរបរជីកផ្សិតលក់(ផ្សិតដែលគេយកទៅធ្វើជាឱសថ) តែជាអកុសលគ្រោះទឹកជំនន់ដ៏កាចសាហាវមួយនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ខណៈពេលដែលអ្នកភូមិកំពុងតែដេកលង់លក់។

 

B7

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយករដ្ឋមន្រ្តីប៊ូតាន់លោក Lotay Tshering បានថ្លែងថា " ថ្ងៃនេះដួងចិត្តរបស់យើងគឺនៅជាមួយប្រជាជននៅឡាយ៉ា ដូចដែលយើងបានលឺអំពីសោកនាដកម្មដែលបានកើតឡើងទៅលើពួកគេអញ្ចឹង " ។ ឧទ្ធម្ភាគចក្រ ២ គ្រឿងត្រូវបានហោះទៅដើម្បីជម្លៀសអ្នករងរបួសនិងជួយសង្គ្រោះអ្នកភូមិនៅទីនោះ ហើយកម្លាំងប្រដាប់អាវុធក៏បានព្យាយាមធ្វើដំណើរទៅកាន់កន្លែងដែលពួកគេអាចទៅដល់បាន ដើម្បីស្វែងរកជន់រងគ្រោះដែលនៅសេសសល់។

 


B6

បើយោងតាមអ្នកកាសែតនៅប៊ូតានបានអោយដឹងថា ប្រជាជននៅទីនោះគឺមានការភិតភ័យជាខ្លាំងបន្ទាប់ពីរឿងនេះបានកើតឡើង ហើយរាជរដ្ឋាភិបាលក៏កំពុងតែខ្វាត់ខ្វែងដើម្បីជួយសង្រ្គោះប្រជាជនរបស់ពួកគេ។ គួរអោយដឹងដែរថា នៅទីនោះដំបូងឡើយគឺគ្រាន់តែជាភ្នំនិងទួលខ្ពស់ប៉ុណ្ណោះ ប៉ុន្តែប្រជាជនបានរើទីលំនៅទៅបោះជំរុំនៅទីនោះដោយសារតែមុខរបរជីកផ្សិត ហើយបើទោះបីជាមានភ្លៀងមូសុងតែងតែបក់បោកខ្លាំងយ៉ាងណាក៏ពួកគេមិនប្តូរទីលំនៅចេញពីទីនោះឡើយ ៕

 

B4

 

ប្រភព : បរទេស