មិននឹកស្មានសោះ! ក្រុមហ៊ុន CoCa-Cola ត្រូវខាតបង់ប្រាក់ជាច្រើនលានដុល្លារដោយសារកីឡាករបាល់ទាត់ Ronaldo

អំឡុងពេលធ្វើសន្និសិទ្ធកាសែតមួយដែលធ្វើឡើងនៅទីក្រុងប៊ុយដាប៉េសកាលពីថ្ងៃច័ន្ទនៅដើមការប្រកួតនៃពូល F របស់ប្រទេសព័រទុយហ្កាល់ កីឡាករបាល់ទាត់ដ៏ល្បីល្បាញលោក Cristiano Ronaldo បានធ្វើរឿងមួយដែលបណ្តាលអោយក្រុមហ៊ុនCoca-cola ធ្លាក់ចុះតំលៃភាគហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតទៅដល់ ៤ពាន់លានដុល្លារអាមេរិកឯណោះ។

 

D1

គួរអោយដឹងដែរថា តារាបាល់ទាត់វ័យ ៣៦ ឆ្នាំរូបនេះបានប្តូរដបកូកា - កូឡាចេញពីមុខរបស់គាត់ហើយបែរជាចាប់យកដបទឹកបរិសុទ្ធមកជំនួសវិញ។ ប្រធានក្រុមបាល់ទាត់ព័រទុយហ្កាល់រូបនេះគឺជាអ្នកគាំទ្រផ្នែកសុខភាពម្នាក់ ហើយបានបញ្ជាក់យ៉ាងច្បាស់ថាមូលហេតុដែលគាត់ធ្វើបែបនេះគឺដោយសារតែគាត់គិតអំពីផលប៉ះពាល់នៃភេសជ្ជៈប៉ូវកំលាំងមួយនេះ។

 

D2


គួររំលឹកផងដែលថាក្រុមហ៊ុនកូកា - កូឡាគឺជាអ្នកឧបត្ថម្ភផ្លូវការមួយរបស់Euro ២០២០ ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះពី ៥៦,១០ ដុល្លារមកនៅត្រឹម ៥៥,២២ ដុល្លារ ដែលមានន័យថាធ្លាក់ចុះ១,៦% ភ្លាមៗបន្ទាប់ពីកាយវិការរបស់ Ronaldo ដែលធ្វើទៅលើផលិតផលរបស់ពួកគេ៕

 

D3

 

 

ប្រភព: បរទេស