ប្រវត្តិនៃការរក្សាទុកខ្មោចមុំាមី ដែលត្រូវបានគេបែងចែកទៅតាមវណ្ណៈ

ជនជាតិអេហ្សីបជំនាន់ដើមមានជំនឿថាក្រោយពេលស្លាប់ មនុស្សនឹងបានទៅរស់នៅ The Afterlife ដែលជាទីស្ថានដ៏មានក្តីសុខ មានភាពសម្បូរសប្បាយ គ្មានភាពខ្វះខាតអ្វីឡើយ។ ហើយដើម្បីអាចទៅដល់ទីឋាននោះបាន ពួកគេត្រូវរក្សាទុកសាកសពឲ្យបានល្អបំផុតដែលត្រូវបានគេស្គាល់ថា ខ្មោចមុំាមី។

M1

ជាទូទៅ នៅក្នុងសង្គមអេហ្ស៊ីបជំនាន់មុនគឺមានការបែងចែកវណ្ណៈជាបីថ្នាក់គឺ៖ អ្នកមានឬវីរជនជាន់ខ្ពស់ ,អ្នកវណ្ណះកណ្តាល និងអ្នកតូចទាបឬក្រីក្រ។ ដើមឡើយ អ្នកស្ថិតនៅក្នុងវណ្ណះក្រោមគេបង្អស់ មិនមានសិទ្ធិក្នុងការរក្សាទុកសាកសពដើម្បីទៅ The Afterlife នោះទេ មានតែអ្នកជាន់ខ្ពស់និងស្តេចផារ៉ាអុងតែប៉ុណ្ណោះដែលមានសិទ្ធិ និងជីវភាពអាចធ្វើទៅបាន។ ប៉ុន្តែច្បាប់មួយនេះត្រូវបានផ្លាស់ប្តូរនៅពេលមានការមិនពេញចិត្តពីសំណាក់ប្រជាជនតូចទាប ដូចនេះស្តេចផារ៉ាអុងក៏សម្រេចចិត្តធ្វើតាមការទាមទារពីប្រជាជន។

ការរក្សាទុកមុំាមីមានភាពខុសគ្នាទៅតាមវណ្ណៈនីមួយៗដូចតទៅ៖

M2

# វណ្ណៈជាន់ខ្ពស់, វីរជន, ស្តេចផារ៉ាអុង

១. កាលមុន ខួរក្បាលត្រូវបានគេចាត់ទុកជារបស់ដែលគ្មានប្រយោជន៍និងគ្មានតម្លៃនោះទេ ដូចនេះពួកគេបានប្រើដែកវែងរុកចូលតាមរន្ធច្រមុះដើម្បីចម្រាញ់ខួរចេញ។

២. គ្រឿងក្នុងដូចជា ៖ ពោះវៀន ពោះតាំង ប្រម៉ាត់ផ្សេងៗត្រូវបានវះចេញយ៉ាងស្អាត និងលាងដោយប្រើស្រាត្នោតដើម្បីបំបាត់ក្លិន។

៣. បន្ទាប់ពីដកគ្រឿងក្នុងចេញ ពូកគេបានប្រើឈើក្រអូបនិងឈើអែម ដាក់ចូលក្នុងពោះរួចដេរភ្ជាប់វិញ។

៤. សាកសពត្រួវបានត្រាំក្នុងអំបិលរយះពេល ៧០ថ្ងៃ។

៥. បន្ទាប់ពីសាកសពក្រៀមនិងស្ងួត គេក៏យកក្រណាត់សមបត់មករុំរួចប្រគល់ជូនសមាជិកគ្រួសារវិញ។

M3


# វណ្ណៈកណ្តាល

១. ពួកគេបានប្រើប្រេងចម្រាញ់ចេញពីដើមតាត្រៅចាក់ចូលទៅក្នុងពោះដើម្បីរំលាយគ្រឿងក្នុង។

២. សាកសពត្រូវបានត្រាំក្នុងអំបិលរយះពេល ៧០ថ្ងៃ រីឯសំណល់ប្រេងត្រូវបានសម្អាតយ៉ាងស្អាត ដោយបន្សល់ទុកនូវសាច់និងឆ្អឹង។

៣. សាកសពត្រូវបានប្រគល់ជូនសមាជិកគ្រួសារវិញ ទាំងមិនរុំក្រណាត់។

M4

#វណ្ណៈក្រីក្រ

១. ប្រេងដើមតាត្រៅត្រូវបានចាក់ចូលទៅក្នុងពោះដើម្បីរំលាយគ្រឿងក្នុងរួចត្រាំក្នុងអំបិលរយះពេល ៧០ថ្ងៃ។

២. សាកសពត្រូវបានប្រគល់ជូនសមាជិកគ្រួសារវិញ ទាំងមិនរុំក្រណាត់។

M5

ប្រពៃណីរក្សាសពមុំាមីមួយនេះត្រូវបានបាត់បង់បន្តិចម្តងៗនៅសតវត្សទី៤ក្រោយគ្រិស្តសករាជនៅពេលពួករ៉ូមឡើងកាន់អំណាច និងការរីកសាយនៃគ្រិស្តសាសនា ប៉ុន្តែជនជាតិអេហ្ស៊ីបបានខិតខំថែរក្សាប្រពៃណីមួយនេះណាស់ដើម្បីអោយអ្នកជំនាន់ក្រោយបានយល់ដឹងពីវប្បធម៍ដ៏អស្ចារ្យរបស់ពួកគាត់៕

 

ប្រភព : បរទេស