អត្ថប្រយោជន៍ នៃការសរសេរកំណត់ហេតុមួយល្បះប្រចាំថ្ងៃ ដែលអ្នកគួរតែសាកល្បង!

ការសរសេរកំណត់ហេតុគឺជាការកត់ត្រានូវព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងក្នុងជីវិតប្រចាំថ្ងៃ ឬជាការកត់ត្រានូវគំនិតផ្សេងៗ។ អ្នកនិពន្ធល្បីៗមួយចំនួនដែលបានជ្រើសរើសយកវិធីសាស្ត្រកំណត់ត្រានេះរួមមានដូចជា៖ ម៉ាកថ្វេន ហ្រ្វេនស៊ីសបេខិន និងចនឈីវវើជាដើម។

បន្ថែមពីនេះ អ្នកវិទ្យាសាស្រ្ត អ្នកនយោបាយ សូម្បីតែអត្តពលិកមួយចំនួនក៏ជ្រើសរើសការសរសេរកំណត់ហេតុជាប្រចាំថ្ងៃផងដែរ។ តើការរក្សាទុកនូវកំណត់ហេតុនេះមានអត្ថប្រយោជន៍បែបណាខ្លះទើបគេចូលចិត្តអនុវត្តទម្លាប់មួយនេះ?

W6

•ចងចាំជាមេរៀនដើម្បីជៀសវាងកំហុសទៅថ្ងៃមុខ៖ ការអាននូវកំណត់ត្រាចាស់ៗប្រៀបបានដូចជាការអានសៀវភៅប្រលោមលោកជាលើកទី២អញ្ចឹង គឺអ្នកមើលឃើញនូវអតីតកាលនៅក្នុងផ្លូវថ្មីមួយដែលយើងគិតមិនដល់នៅពេលអានលើកដំបូង ប៉ុន្តែគឺអ្នកបានអានអំពីឆាកជីវិតរបស់ខ្លួនអ្នកផ្ទាល់និងអ្វីៗដែលអ្នកធ្លាប់ឆ្លងកាត់រួចមកហើយ ពោលគឺទាំងភាពសប្បាយ, លំបាក, សោកសៅ ឬ អនុស្សាវរីយ៍ល្អៗជាដើម។

W7

•ការសរសេរកំណត់ហេតុជួយពង្រឹងការចងចាំ៖ ពេលវេលាបានធ្វើឲ្យអ្នកផ្លាស់ប្តូរទាំងរូបកាយនិងចិត្តគំនិត។ ការគិតរបស់យើងគឺត្រួវបានផ្លាស់ប្តូរជានិច្ចទៅតាមបទពិសោធន៍ ដោយគំនិតខ្លះត្រូវបានរក្សាទុក គំនិតខ្លះត្រូវបានបោះបង់ចោល រីឯគំនិតខ្លះក៏ត្រូវបានបំភ្លេចជាដើម។ ដូចនេះការសរសេរកំណត់ហេតុគឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីសើររើនិងរំលឹកនូវរឿងចាស់ៗដែលយើងគួរតែចងចាំ។

W8


•ការសរសេរកំណត់ហេតុគឺជាកំណត់ត្រានៃភាពរីកចម្រើនរបស់អ្នកជាប្រចាំថ្ងៃ៖ មនុស្សតែងតែដើរទៅមុខជានិច្ច ហើយមិនត្រឹមតែខ្លួនប្រាណអ្នកនោះទេដែលចេះលូតលាស់ ព្រោះចិត្តគំនិតក៏ត្រូវបានរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃផងដែរ។ អ្នកអាចនឹងបំភ្លេចពីដំណើរដើរឆ្ពោះទៅមុខរបស់អ្នកនៅពេលមានរឿងអាក្រក់អ្វីមួយកើតឡើងឬអ្នកអាចនឹងមានអារម្មណ៍ថាអស់សង្ឃឹម ប៉ុន្តែវាមិនពិតនោះទេព្រោះអ្វីដែលអ្នកបានសាងកន្លងមកគឺត្រូវបានរក្សាទុកក្នុងកំណត់ហេតុដែលអ្នកបានសរសេរជាប្រចាំនេះឯង។

W9

ដូចនេះ ការរក្សាទុកកំណត់ត្រាគឺជាទម្លាប់មួយដ៏ល្អនិងមានអត្ថប្រយោជន៍ខ្លាំងណាស់ បើទោះបីជាសរសេរតិចរឺច្រើនក្តី គ្រាន់តែពណ៍នាអំពីព្រឹត្តិការណ៍ដែលកើតឡើងជារៀងរាល់ថ្ងៃនោះគឺគ្រប់គ្រាន់ហើយ ៕

W10

 

 

ប្រភព : បរទេស