មិនធម្មតា! ភ្នំភ្លើងទាំង៥ នេះ គឺជាភ្នំភ្លើងសាហាវជាងគេបំផុតនៅលើពិភពលោក

ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភ្នំភ្លើងគឺត្រូវបានបង្កើតឡើងដោយធម្មជាតិហើយមានខ្លះនៅសកម្ម (ផ្ទុះ) និងមួយចំនួនទៀតអសកម្មទៅហើយ។ បន្ទុះភ្នំភ្លើងអាចមានទំហំតូចឬធំហើយវាបង្កឱ្យមានបញ្ហាជាច្រើន និងអាក្រក់បំផុតរហូតដល់អាចសម្លាប់មនុស្សរាប់ពាន់នាក់បាននៅពេលដែលវាផ្ទុះម្តងៗ។ ប៉ុន្តែបើយើងក្រឡេកទៅមើលមួយផ្នែកទៀតបន្ទុះភ្នំភ្លើងក៏អាចជារឿងល្អផងដែរ ពោលគឺវាបន្ថែមសារធាតុចិញ្ចឹមដល់ដីដែលបង្កើតបានជាលក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ដំណាំដាំដុះជាច្រើនប្រភេទ។

X1

កុំអោយខាតពេលយូរតោះនាំគ្នាមកស្គាល់ភ្នំភ្លើងដែលសាហាវជាងគេទាំង ៥ នៅលើពិភពលោក!

១. ភ្នំ Vesuvius

ភ្នំភ្លើងនេះបានបំផ្លិចបំផ្លាញទីក្រុងដែលនៅជិតៗនៃទីក្រុង Pompeii និង Herculaneum នៅប្រទេសអ៊ីតាលីក្នុងគ.សឆ្នាំ ៧៩ ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេសន្មត់ថាបានស្លាប់ ហើយនៅសល់មនុស្សជាច្រើននាក់ទៀតដែលត្រូវបានកកក្លាយជាចម្លាក់ពីកំអែភ្នំភ្លើង ហើយចាប់តាំងពីពេលនោះមកវាបានផ្ទុះឡើងជាច្រើនដង និងជាលើកចុងក្រោយនេះក្នុងឆ្នាំ1944 ។

X2

២. ភ្នំ Ruiz

ភ្នំ Ruiz នៅកូឡុំប៊ី នៃអាមេរិកខាងត្បូងមានការផ្ទុះឡើងដោយបំផ្លាញរហូតចំនួនពីរដងនៅឆ្នាំ 1985 ហើយល្បាយនៃកំអែភ្នំភ្លើង និងទឹកបានហូរចុះតាមជម្រាលភ្នំភ្លើងដែលឆ្លងកាត់តាមដងទន្លេ។ ភក់នៃកំអែភ្នំភ្លើងនេះស្ទើរតែកប់ទីក្រុងមួយចម្ងាយ 48Km ពីភ្នំភ្លើងដែលកំពុងផ្ទុះនោះ និងបានសម្លាប់មនុស្សប្រហែល 25000 នាក់។

X3

៣. ភ្នំ Pelée

គ្រោះមហន្តរាយភ្នំភ្លើងដ៏អាក្រក់បំផុតនៅសតវត្សរ៍ទី ២០ ត្រូវបានគេចាត់ទុកថាជាការផ្ទុះឡើងនៃភ្នំ Pelée នៅឆ្នាំ 1902 ។ វាស្ថិតនៅលើកោះ Martinique ក្នុងតំបន់ Caribbean ដែលបានសម្លាប់មនុស្សប្រហែល ៣ម៉ឺននាក់ឯណោះ។


X4

៤. ភ្នំ Krakatoa

ជាភ្នំភ្លើងមួយក្នងចំណោមភ្នំភ្លើងនៅឥណ្ឌូនេស៊ី។ នៅឆ្នាំ1883 ការផ្ទុះរបស់វាបានសម្លាប់មនុស្សជាង 35000នាក់ ដែលភាគច្រើនកើតឡើងដោយសាររលកយក្សស៊ូណាមិ។ វាក៏បានបន្លឺសម្លេងជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីខែនៃការផ្ទុះនេះ ហើយការផ្ទុះធំបំផុតភ្នំភ្លើងមួយនេះអាចបញ្ចេញសម្លេងអោយគេលឺ រហូតទៅដល់ក្នុងរយៈចម្ងាយជាង 3000km ពីប្រទេសអូស្ត្រាលី ។

X5

៥. ភ្នំ Tambora

នេះគឺជាភ្នំភ្លើងដ៏សកម្មមួយ ក្នុងចំនោមភ្នំភ្លើង ១០០ផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ 1815 វាបានសម្លាប់មនុស្សជាង ៩ម៉ឺននាក់ ដែលបានកក្រើកជុំវិញពិភពលោក ជាមួយនឹងការផ្លាស់ប្តូរអាកាសធាតុ ហើយវាថែមទាំងបានបង្កជាផលប៉ះពាល់ ដូចជាបណ្តាលឱ្យមានជំងឺ និងធ្វើឱ្យខូចខាតដល់ការលូតលាស់នៃដំណាំនៅតំបន់ជុំវិញវាទៀតផង។

X6

មិនមែនមានតែប្រទេសទាំងនេះឡើយ ពោលគឺនៅក្នុងរដ្ឋ Wyoming សហរដ្ឋអាមេរិកក៏មាន Super Volcano នៅឧទ្យានជាតិYellowstone ដែរ។ ដោយវាត្រូវបានគេសន្មត់ចុងក្រោយថាបានផ្ទុះឡើងប្រហែលជា 600,000 ទៅ 700,000 ឆ្នាំមុន ហើយអ្នកវិទ្យាសាស្ត្រខ្លះគិតថាអាចនឹងមានការផ្ទុះឡើងម្តងទៀតនាពេលខាងមុខ ប៉ុន្តែកុំបារម្ភអីវាគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ៕

X7

 

ប្រភព ៖ បរទេស