ប្រុងប្រយ័ត្នឱ្យមែនទែន! នេះគឺជាមុខសញ្ញា ជំងឺមហារីកក្រពះ ដែលមនុស្សភាគច្រើនមើលរំលង

មហារីកក្រពះ គឺជាជំងឺមហារីកមួយប្រភេទ ដែលវិវត្តចេញពីស្រទាប់ក្រពះរបស់មនុស្សយើង។ ករណីមហារីកក្រពះភាគច្រើន គឺអាចត្រូវបានបែងចែកទៅជាអនុចំនួន រួមទាំង (អាដេណូកូកាស៊ីនម៉ាស់ adenocarcinomas)។ រោគសញ្ញាដំបូងអាចរួមមានការក្រហាយទ្រូង, ឈឺពោះផ្នែកខាងលើ, ក្អួតចង្អោរ និងការបាត់បង់ចំណង់អាហារ។

B8

មហារីកអាចរីករាលដាលពីក្រពះទៅផ្នែកផ្សេងទៀតនៃរាងកាយជាពិសេសថ្លើម សួត ឆ្អឹងស្រទាប់ពោះ និងកូនកណ្តុរ។ មូលហេតុទូទៅបំផុតគឺការបង្ករោគដោយបាក់តេរី Helicobacter pylori ដែលមានចំនួនច្រើនជាង ៦០% នៃករណីមហារីក ដោយបណ្តាលមកពីការជក់បារីក៏ជាកត្តាមួយចំនួនដូចជា របបអាហារ, ជ្រក់, អាហារផ្អាប់ជាដើម ហើយជំងឺធាត់ក៏ជាកត្តាហានិភ័យមួយផងដែរ។

B9

ការធ្វើរោគវិនិច្ឆ័យជាទូទៅគឺត្រូវធ្វើឡើងដោយការថតឆ្លុះ ហើយការថតឆ្លុះនេះត្រូវបានអមដោយរូបភាពវេជ្ជសាស្រ្តដើម្បីកំណត់ថាតើជំងឺនេះបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយដែរឬទេ។ ក្នុងនោះប្រទេសជប៉ុននិងកូរ៉េខាងត្បូងគឺជាប្រទេសពីរដែលមានអត្រាខ្ពស់នៃជំងឺមហារីកក្រពះនេះ។

ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលបណ្តាលអោយមានជំងឺមហារីកក្រពះ!

B11

ទី១: ការជក់បារីគឺជាកត្តាដែលបង្កើនជាហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពះយ៉ាងខ្លាំងពី ៤០% រហូតដល់ ៨២% សម្រាប់អ្នកជក់បារីធ្ងន់ធ្ងរ។ មហារីកក្រពះដោយសារការជក់បារីភាគច្រើនកើតឡើងនៅផ្នែកខាងលើនៃក្រពះជិតបំពង់អាហារ ហើយក៏ការសិក្សាមួយចំនួនបង្ហាញពីការកើនឡើងហានិភ័យដោយការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។


ទី២: កត្តានៃរបបអាហារក៏ជាមូលហេតុនៃការផ្សារភ្ជាប់គ្នារវាងជំងឺមហារីកក្រពះជាមួយអាហារនិងភេសជ្ជៈផ្សេងៗ។ អាហារមួយចំនួនរួមមានអាហារដែលមានជាតិប្រៃ, អាហារសាច់ក្រហម, សាច់កែច្នៃ, អាហារផ្អាប់ និងជ្រក់ គឺអាចបណ្តាលទៅជាហានិភ័យខ្ពស់នៃជំងឺមហារីកក្រពះ។ ផ្ទុយទៅវិញការទទួលទានផ្លែឈើ, បន្លែស្រស់ៗ, ក្រូចឆ្មារ និងការទទួលសារធាតុប្រឆាំងអុកស៊ីតកម្ម អាចធ្វើអោយមានការថយចុះហានិភ័យនៃជំងឺមហារីកក្រពះផងដែរ។ ដូចនេះអ្នកគួរតែជ្រើសរើសការញុំាអាហារដែលអាចជួយសុខភាព ជៀសជាងអាហារដែលអាចផ្តល់គ្រោះថ្នាក់ទៅដល់ក្រពះរបស់អ្នក។

B10

ទី៣: ភាពធាត់ក៏ជាកត្តាដែលត្រូវបានគេរកឃើញថាបង្កើនហានិភ័យនៃការរលាកក្រពះផងដែរ ដោយសារតែភាពធាត់បានចូលរួមចំណែកដល់ការវិវត្តនៃជំងឺច្រាលទឹកក្រពះ (GERD) ។ មួយវិញទៀតគឺការបង្អត់អាហារ រឺការសម្រកគីឡូមិនស្របតាមវិជ្ជៈបញ្ជាត្រឹមត្រូវជាដើម ដែលវាអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពនិងជាពិសេសគឺបញ្ហាក្រពះហ្នឹងតែម្តង។

ទី៤: ប្រហែលជា ១០ ភាគរយនៃករណីកើតឡើងក្នុងគ្រួសារហើយក្នុងចន្លោះពី ១ ទៅ ៣ ភាគរយនៃករណីទាំងអស់គឺដោយសារតែរោគសញ្ញាហ្សែនដែលទទួលបានពីឪពុកម្តាយ ដូចនេះមនុស្សម្នាក់ក៏អាចមានជំងឺមហារីកក្រពះដោយសារតែកត្តាតំណពូជផងដែរ។

B12

ដូច្នេះហើយសូមថែទាំសុខភាពរបស់យើង ដោយគិតគូរពីកត្តាបរិស្ថាននិងហ្សែនមួយចំនួនដែលពាក់ព័ន្ធនឹងការវិវត្តនៃជំងឺមហារីកក្រពះនេះ។ ទាក់ទងនឹងតួនាទីនៃការផ្លាស់ប្តូរ“ របបអាហារនិងរបៀបរស់នៅ” ការពិចារណាលើអាហាររូបត្ថម្ភសមស្រប, ការលើកកម្ពស់កម្រិតការអប់រំនិងការយល់ដឹងគឺមានភាពចាំបាច់ណាស់ក្នុងការទៅទទួលការព្យាបាលឱ្យបានទាន់ពេលវេលានៃជំងឺនេះ ជាពិសេសចំពោះអ្នកដែលមានប្រវត្តិគ្រួសារមានជម្ងឺមួយនេះឬមានតំណពូជចាដើម ៕

 

ប្រភព ៖ បរទេស