មិនគួរឱ្យជឿ លោកតាជនជាតិចិនម្នាក់នេះ មានអាយុរហូតទៅដល់ ២៥៦ ឆ្នាំ

លោកតា លីឈីងយូ (Li Ching-Yuen) បានកើតនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ១៧៣៦ ហើយគាត់បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់រស់នៅលើភ្នំ។

លោកតា លីឈីងយូ គឺជាមនុស្សដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ ព្រោះគាត់មានជំនាញជាច្រើនដូចជា៖ ហាត់គុណ ,ពេទ្យបុរាណចិន , អ្នកប្រយុទ្ ធនិងជាទីប្រឹក្សាខាងយុទ្ធសាស្ត្រ។ គាត់គឺជាមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថាមានអាយុវែងបំផុត ពោលគឺ ២៥៦ ឆ្នាំឯណោះ។

A14

គាត់បានជ្រើសរើសធ្វើការជាអ្នកជំនាញផ្នែកឱសថបុរាណ ព្រោះចំណេះដឹងមួយនេះ គឺគាត់បានរៀនចេះតាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ។ គាត់បានធ្វើដំណើរទៅកាន់ហ្គន់ស៊ូសាន, ស៊ីទីបេ,វៀតណាម,ថៃ និងម៉ាន់ជូរី ដើម្បីប្រមូលឱសថផ្សេងៗសម្រាប់យកមកទុកព្យបាល និងបន្តការកាន់កាប់ផ្នែកឱសថបុរាណនេះអស់រយៈពេលរហូតទៅដល់មួយសតវត្សរ៍។ ជីវភាពប្រចាំថ្ងៃរបស់លោកតា គឺតែងតែហូបជាមួយនឹងគ្រឿងឱសថបុរាណខុសគ្នា និងផឹកតែស្រាបិតពីអង្ករតែប៉ុណ្ណោះ ព្រោះគាត់យល់ថាការធ្វើបែបនេះនឹងជួយអោយគាត់មានអាយុវែង។

A18

លោកតា លី ឈីងយូ (Li Ching-Yuen) ធ្លាប់មានប្រពន្ធចំនួន ២៤នាក់ ហើយលោកតាក៏ជាបុគ្គលល្បីមួយរូបក្នុងជួរកងទ័ព ដែលមានតួនាទីជាអ្នកប្រឹក្សាយុទ្ធសាស្រ្ត និងជាគ្រូបង្ហាត់ក្បាច់គុណផងដែរ ប៉ុន្តែក្រោយមកទៀតលោកតាក៏បានចូលនិវត្តន៏។

A17


លោកតា លី ក៏បានប្រាប់អំពីអាថ៏កំបាំង ដែលនាំអោយមានអាយុវែងផងដែរ ដូចជា៖ ការរក្សាចិត្តអោយស្ងប់ស្ងាត់, អង្គុយដូចជាសត្វអណ្តើក, ដើរដូចជាសត្វព្រាប និងដេកដូចជាសត្វឆ្កែ។ លោកតាក៏បានប្រាប់បន្ថែមទៀតថាការរក្សាផ្លូវចិត្ត គឺជារឿងសំខាន់មួយសម្រាប់ជីវិត និងជួយអោយយើងមានអាយុវែង។

A19

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទោះបីជាវិទ្យាសាស្របច្ចុប្បន្ននេះជឿនលឿនយ៉ាងណាក៏ដោយ គឺមនុស្សបច្ចុប្បន្នមានអាយុជាមធ្យមត្រឹមតែ ៧០ឆ្នាំ ប៉ុណ្ណោះ ហើយខ្លះទៀតក៏អាចប្រឈមនឹងការស្លាប់មុនអាយុជាដើម។

អ្នកស្រាវជ្រាវជាច្រើនរូបបានប្រាប់ថា ការមានរបបអាហារត្រឹមត្រូវ, គេងអោយបានគ្រប់គ្រាន់និងគ្រប់គ្រង់ចិត្ត គឺជាគន្លឹះដ៏ល្អដើម្បីអោយមានអាយុវែងដូចជា លោកតា លី ឈីងយូ (Li Ching-Yuen) អញ្ចឹង ពោលគឺដោយសារលោកតាពិសារតែអាហារល្អ , ថ្នាំឪសថបុរាណរបស់ធម្មជាតិ និងជាពិសេសការហ្វឹកហាត់ផ្លូវចិត្តបានល្អ៕

 

ប្រភព ៖ បរទេស