ទីក្រុង Sapporo គឺជារដ្ឋធានីនៃកោះហុកកៃដូ និងជាទិសដៅដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសជប៉ុន ដោយសារតែទីតាំងរបស់វាមានព្រិលធ្លាក់ខ្លាំង និងស្រស់ស្អាតដូចតំបន់ផ្សេងទៀតនៃកោះហុកកៃដូដែរ។ នេះជាមូលហេតុធ្វើឱ្យរដូវរងាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទៅទស្សនាកោះហុកកៃដូ ហើយមិនត្រឹមតែប៉ុណ្ណោះនៅដើមខែកុម្ភៈថែមទាំងមានពិធីបុណ្យព្រិលទឹកកកកទៀតផង។
ពិធីបុណ្យនេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ ដោយវាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលត្រូវបានប្រារព្ធឡើងនៅដើមខែកុម្ភៈ។ វាគឺជាពិធីបុណ្យរដូវរងាដ៏ធំបំផុត និងអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង ២ លាននាក់ជារៀងរាល់ឆ្នាំ។ ទិដ្ឋភាពនៅទីនោះមានពណ៌ចំរុះខុសៗគ្នាជាច្រើន ហើយបូករួមទាំងរូបសំណាកព្រិល/អាគារព្រិលដ៏មហិមានៅទូទាំងឧទ្យាន បានបណ្តាលអោយវាក្លាយជាទីចាប់អារម្មណ៏បំផុតដល់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលធ្វើដំណើរមកពីជុំវិញពិភពលោក។
នៅឧទ្យានអូដូរី ដែលលាតសន្ធឹងនៅទិសខាងជើង-ខាងត្បូងចម្ងាយ ១.៥ គីឡូម៉ែត្រ នៅកណ្តាលទីក្រុង Sapporo ភ្ញៀវទេសចរណ៏អាចមើលឃើញទំហំសិល្បៈជាច្រើន ដែលបង្កើតឡើងដោយព្រិល និងទឹកកក។ ពួកវាមានលក្ខណៈលម្អិត និងទំនើបជាខ្លាំងដោយរូបខ្លះមានភាពកំប្លែងហើយខ្លះទៀតដូចរូបពិតៗអញ្ចឹង។
ស្នាដៃដែលធំបំផុតនៅពិធីមួយនេះមានកម្ពស់រហូតដល់ទៅ ១៥ ម៉ែត្រដែលត្រូវការព្រិលចំនួន ៥ តោន និងដឹកដោយរថយន្តដឹកទំនិញចំនួន ៥០០ គ្រឿងក្នុងការធ្វើវា។ ហើយចាប់ពីការរៀបចំរហូតដល់ចប់វាអាចចំណាយពេលលើសពី ៤ខែទៅទៀត បើចំពោះការទស្សនាវិញគឺបើកតែនៅនៅពេលយប់ប៉ុណ្ណោះ៕
ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗនៃពិធីបុណ្យព្រិលទឹកកក
ប្រភព ៖ បរទេស