ប្រសិនបើអ្នកធ្លាប់បានទស្សនារឿង The Conjuring អ្នកប្រាកដជាស្គាល់ប្តីប្រពន្ធមួយគូ ដែលជាគ្រូបង្រ្កាបខ្មោចដ៏ជំនាញទាក់ទងនឹងមន្តអាគម និងវិញ្ញាណសណ្ធិតផ្សេងៗជាក់ជាមិនខាន។
អ៊ែត វ័ររេន (Ed Warren) និងឡូរ៉េន វ័ររេន (Lorraine Warren) បានបង្កើតសារមន្ទីរមួយនៅតំបន់ New England រដ្ធ Connecticut សហរដ្ធអាមេរិកដើម្បីរក្សាទុកនូវរាល់វត្ថុដែលធ្លាប់ត្រូវបានសណ្ធិតដោយព្រលឹងកាចសាហាវ និងឧបករណ៍ជាច្រើនដែលពួកគាត់ធ្លាប់បានប្រើសម្រាប់ចាប់ខ្មោចជាដើម។
តោះមកមើលទាំងអស់គ្នា ថាតើវាព្រឺព្រួចយ៉ាងណាខ្លះ!
ទិដ្ធភាពខាងមុខផ្លូវចូលសារមន្ទីរដែលមើលទៅដូចជាផ្ទះធម្មតាអញ្ចឹង
វត្ថុចំណាស់ៗទាំងអស់នេះគឺបានមកពីការអង្កេតលើករណីអធិធម្មជាតិដែលបានរៀបចំឡើងដោយ New England Society for Psychic Research (NESPR)
មជ្ឈូសបិសាចជញ្ជក់ឈាមនិងផ្នូរខ្មោចកូនក្មេងត្រូវបានប្រើប្រាស់ជាអាសនៈបន់ស្រន់ដល់បិសាចសាតាំង (Satan)
តុក្កតាដែលខ្មោចធ្លាប់បានចូលសណ្ធិត
ស្រោមមុខបិសាច, ឧបករណ៍បន់ស្រន់ហៅបិសាចសាតាំង និង បណ្តាសារមរណៈផ្សេងៗត្រូវបានព្យួរលំអលើជញ្ជាំងនិងដាក់តាំងលើធ្នើរ
ឧបករណ៍អកហ្គ៍ (ស្រដៀងទៅនឹងព៉្យាណូ) ដែលលេងភ្លេងដោយខ្លួនឯងបាន ដោយគ្មានអ្នកចុចខ្ទង់
តុក្កតាអាណាប៊ែល(Annabelle)ពិតប្រាកដ ដែលត្រូវបានគេយកទៅសម្រិតសម្រាំងចេញជាខ្សែភាពយន្តដ៏គួរឲ្យខ្លាច។ ឡូរ៉ែនបានពណ៍នាតុក្កតានេះថាជាវត្ថុដែលពិបាកគ្រប់គ្រងជាងគេ។
សូម្បីតែម៉ាណេកាំងក៏នេះក៏ធ្លាប់ត្រូវបានវិញ្ញាណសណ្ធិតដែរ
ស្រោមមុខ Voo doo និងវត្ថុបូជាសាសនាផ្សេងៗទៀតត្រូវបានប្រមូលមកពីប្រទេសអាហ្វ្រិកនិងបណ្តាប្រទេសដ៏ទៃទៀត ហើយក្រៅពីនេះទៅទៀត លលាដ៏ក្បាលក៏ត្រូវបានគេដាក់តាំងឲ្យឃើញស្រស់ៗផងដែរ។
ហើយសារមន្ទីរដ៏ព្រឺព្រួចនិងគួរឲ្យចាប់អារម្មណ៍មួយនេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនដែលមកពីជុំវិញពិភពលោកឲ្យចូលមកទស្សនាផងដែរ៕
ប្រភព ៖ បរទេស