គ្មាននរណាម្នាក់ចង់បានមុខមិនស្អាត ក្រើម ឬមុខមានមុននោះឡើយ ប៉ុន្តែដោយសារតែមានកត្តាជាច្រើនដែលបណ្តាលអោយមុខមានបញ្ហាបែបនេះ ពោលដូចជាការគេងមិនគ្រប់គ្រាន់, កត្តារបបអាហារ, កំដៅថ្ងៃ និងការប្រើប្រាស់ផលិតផលខុសជាដើម ដែលវាអាចធ្វើអោយមុខងាយនឹងកើតមុនឬមានស្នាមជាំខ្មៅ។
ប៉ុន្តែប្រសិនបើមុខរបស់អ្នកមានមុន អ្នកមិនគួរឆ្លុះកញ្ចក់នោះទេ ហើយខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរតែដឹង!
ទី១. ប៉ះពាល់ផ្លូវចិត្ត៖ បញ្ហាផ្លូវចិត្តក៏អាចបណ្តាលអោយកើតមុនបានដែរ ហើយពេលដែលអ្នកឆ្លុះកញ្ចក់នោះវាអាចបង្កើតជាអារម្មណ៏មិនល្អ ដែលបង្ករជាផ្នែកមួយធ្វើអោយកើតមុន។
ទី២. កត្តាជម្រុញការញិចមុន៖ សម្លឹងមើលកញ្ចក់ច្រើនពេកនោះអ្នកនឹងមានអារម្មណ៍ថាចង់ញិចមុននៅលើផ្ទៃមុខដោយខ្លួនឯង ដោយមិនបានទៅរកអ្នកជំនាញផ្នែកស្បែកមុខនោះទេ។ ហើយការធ្វើបែបនេះអ្នកអាចនឹងធ្វើអោយមុខមានស្នាមនិងថែមទាំងធ្វើអោយមុនអាចរាលដាលទៅផ្នែកផ្សេងទៀតបានទៀតផង។
ទី៣. ធ្វើអោយកាន់តែឡើងមុន ៖ មិនត្រឹមតែធ្វើអោយយើងចង់ញិចមុនពេលឆ្លុះកញ្ចក់នោះទេ តែក៏អាចធ្វើអោយយើងចង់យកដៃទៅអង្អែលរឺប៉ះទៅលើមុននោះថែមទៀតផង ដែលវាជាហេតុធ្វើអោយមុនឡើងកាន់តែច្រើននិងធ្ងន់ធ្ងរជាងមុន។
ទី៤. រូបភាពអវិជ្ជមាន៖ រាល់ពេលដែលអ្នកក្រឡេកមើលកញ្ចក់ នោះអ្នកអាចនឹងមើលឃើញភាពអវិជ្ជមានរបស់ខ្លួនឯង និងកាន់តែមានអារម្មណ៍ស្មុគស្មាញ។
ទី៥. អន្ទះសារ៖ ជាធម្មតាការមើលកញ្ចក់ញឹកញាប់អំឡុងពេលកើតមុននឹងធ្វើអោយអ្នកកាន់តែអន្ទះសារក្នុងការស្វែងរកផលិតផលណាមួយដើម្បីព្យាបាលមុខ ដែលវាអាចបណ្តាលអោយអ្នកជ្រើសរើសនូវផលិតផលខុស ដោយមិនបានពិចារណាច្បាស់លាស់។
ការឆ្លុះកញ្ចក់អំឡុងពេលកើតមុនញឹកញាប់ និងបណ្ដាលអោយអ្នកមានអារម្មណ៏ស្មុគស្មាញ គិតអវិជ្ជមាន និងក្រៀមក្រំ ដូចនេះអ្នកគួរតែកាត់បន្ថយការឆ្លុះកញ្ចក់ញឹកញាប់ពេក ដើម្បីសម្រាកព្យាបានមុនទៅតាមសម្រួល និងទទួលបានភាពវិជ្ជមានមកវិញ៕
ប្រភព ៖ បរទេស