បើទោះបីជាវាជារឿងដែលកន្លងផុតយូរក្តី តែរឿងរ៉ាវដ៏គួរអោយរន្ធត់មួយនេះនៅតែចងចាំនៅក្នុងបេះដូងប្រជាជនជប៉ុនជានិច្ច នោះដោយសាររឿងបានកើតមានឡើងនៅទីក្រុងក្យូតូ ប្រទេសជប៉ុន នេះ មានបុរសម្នាក់ធ្វើការដុតចោលនូវអគារ Kyoto Animation Studio ដែលបានបណ្តាលអោយមានសម្លាប់អស់៣៦នាក់ របួស៣៣នាក់ និងបានបំផ្លាញទ្រព្យសម្បត្តិឯកជនផ្សេងៗទៀតជាច្រើន។
Kyoto Animation Studio ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតនូវគំនូរជីវចលជប៉ុន (Anime) ដ៏ល្បីល្បាញមួយ និងមានស្នាដៃល្អៗរាប់មិនអស់កន្លងមក។ តែជាអកុសល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ មានមហន្តរាយដ៏ធំមួយបានកើតឡើង ហើយរឿងថ្មីៗមួយចំនួន ដែលពួកគេត្រៀមនឹងចេញក៏ត្រូវបានបង្អាក់ដោយសារសោកនាថកម្មមួយនេះ។
តើការដុតបំផ្លាញអគារមួយនេះបណ្តាលមកពីមូលហេតុអ្វី?
ស៊ីនជី អោវបា (Shinji Aoba) គឺជាពិរុទ្ធជននៅពីក្រោយឧក្រិដ្ធកម្មដ៏សាហាវមួយនេះ តែការចាប់ខ្លួនរបស់គាត់ត្រូវបានពន្យារពេលដោយសារតែគាត់បានត្រូវរបួសនៅពេលដុតអគារនោះដែរ។ នៅពេលដែលត្រូវបានចាប់ខ្លួនគាត់បានសារភាពថាគាត់ពិតជាបានដុតអគារ Kyoto Animation Studio នេះមែន ដោយសារគាត់ខឹងសម្បារនឹងក្រុមហ៊ុន ដែលលួចគំនិតរបស់ខ្លួនយកទៅបញ្ចូលក្នុងសាច់រឿងគំនូរជីវចលដោយគ្មានការអនុញ្ញាតពីគាត់ ទើបបានជាគាត់សម្រេចចិត្តទិញសាំងប្រហែលជា១០ហ្កាឡុង (Gallon) រួចចាប់ផ្តើមជះសាំងនោះដុតអគារតែម្តងហើយថែមទាំងស្រែកខ្លាំងៗទៀតថា «ស្លាប់ទៅៗ» ទៀតផង។
សូមបញ្ជាក់ផងដែរថា ស៊ីនជី អោវបា (Shinji Aoba) ត្រូវបានគេរកឃើញថាធ្លាប់មានប្រវត្តិឆ្លងកាត់ជម្ងឺផ្លូវចិត្តមួយចំនួន ប៉ុន្តែអ្នកកាត់ក្តីសម្រេចចិត្តផ្តន្ទាទោសគាត់ទៅតាមច្បាប់ ព្រោះតែវាគឺជារឿងមួយដ៏ឈឺចាប់សម្រាប់ជនរងគ្រោះដែលមិនដឹងអី ហើយរឿងនេះគឺនៅតែដក់ជាប់អារម្មណ៍របស់ប្រជាជនជប៉ុនគ្រប់រូប ៕
ប្រភព ៖ បរទេស