ជាការពិតណាស់ស្រ្តីមានផ្ទៃពោះ គួរស្វែងយល់ពីផលប៉ះពាល់ និងគុណប្រយោជន៏របស់បន្លែ និងផ្លែឈើអោយបានច្រើន មុននឹងសម្រេចចិត្តបរិភោគ ព្រោះវាចាំបាច់ណាស់សម្រាប់ខ្លួនអ្នកផ្ទាល់ ក៏ដូចជាទារកក្នុងផ្ទៃផងដែរ។
ថ្ងៃនេះយើងសូមណែនាំអ្នកអំពីផ្លែប៉េស (Peach) ដែលវាគឺជាប្រភេទផ្លែឈើម្យ៉ាងសម្បូរទៅដោយវីតាមីនសេ (Vitamin c) ជាតិដែក (iron) ប៉ូតាស្យូម (potassium) និងជាតិសរសៃ (fiber) ដែលជាសារធាតុចិញ្ចឹមល្អ និងចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ។
មែនហើយស្រ្តីមានផ្ទៃពោះអាចបរិភោគផ្លែប៉េសបាន ហើយវាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដែលយើងនឹកស្មានមិនដល់។ វីតាមីនសេនៅក្នុងផ្លែប៉េស គឺចាំបាច់ណាស់ ព្រោះវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍរបស់ទារកនៅក្នុងផ្ទៃ ជួយការបង្កើតការលូតលាស់ឆ្អឹង ធ្មេញ និងជាលិកាសំខាន់ៗដទៃទៀត។
អាហារបំប៉នជាតិសរសៃនៅក្នុងផ្លែប៉េស ក៏អាចជួយអោយប្រព័ន្ធរំលាយអាហាររបស់ម្តាយមានសុខភាពល្អបានដែរ ចំណែកឯជាតិដែក និងប៉ូតាស្យូមគឺជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែមានការព្រួយបារម្ភដ៏ចម្បងមួយ គឺសារធាតុគីមីដែលគេប្រើសម្រាប់បាញ់សំលាប់សត្វល្អិតទៅលើផ្លែប៉េស ដូចនេះអ្នកគួរតែទិញ និងជ្រើសរើសយកផ្លែប៉េសណាដែលគ្មានសារធាតុគីមី ឬលាងសំអាតវាអោយបានស្អាតមុននឹងធ្វើការបរិភោគ។
-កំរិតអាហាររូបត្ថម្ភរបស់ផ្លែប៉េស(Nutritional)
«កាឡូរី Calories – 40kcal
«កាប៉ូអ៊ីដ្រាត Carbohydrates – 7.8gm
«កំរិតភាពធាត់ Fat – 0.4 grams
«ជាតិសសៃ Fiber – 2.3 grams
«ជាតិដែក Iron – 0.4 mg
«ម៉ាញ៉េស្យូម Magnesium – 8.06mg
«ប៉ូតាស្យ៉ូម Potassium – 281mg
«ប្រូតេអ៊ីន Protein – 0.86gm
«វីតាមីនអេ Vitamin A – 489 IU
«វីតាមីនស៊ី Vitamin C – 5.49mg
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែប៉េសចំពោះសុខភាពស្ត្រីមានផ្ទៃពោះ!
១.សំបូរដោយវីតាមីនC
ស្ត្រីដែលមានផ្ទៃពោះភាគច្រើនងាយនឹងកង្វះជាតិដែកនិងវីតាមីនសេ ដូចនេះការទទួលទានផ្លែប៉េសអាចជួយស្រូបយកជាតិដែក និងបន្ថយហានិភ័យនៃភាពស្លកសាំងចំពោះស្ត្រីមានផ្ទៃពោះ។ រីឯវីតាមីនសេ ក៏មានសារៈសំខាន់ផងដែរសម្រាប់ការបង្កើតជាលិការបស់ទារក, ការបង្កើតឆ្អឹង, ធ្មេញ, សរសៃឈាម, ឆ្អឹងខ្ចី និងសាច់ដុំ។
២.ប៉ូតាស្យ៉ូម
ប៉ូតាស្យូមខ្ពស់នៃ peach គឺមានប្រយោជន៍សម្រាប់ការរក្សាតុល្យភាពជាតិទឹក ដែលល្អបំផុតនៅក្នុងរាងកាយរបស់ម្តាយ និងទារក។ ប៉ូតាស្យូមក៏ប្រឆាំងនឹងបញ្ហាកំឡុងពេលមានផ្ទៃពោះទូទៅដូចជា៖ អស់កម្លាំង, រមួលក្រពើ និងហើម។ លើសពីនេះទៅទៀតប៉ូតាស្យូមនៅក្នុងផ្លែប៉េសក៏ជួយកាត់បន្ថយការថប់អារម្មណ៏ ការធ្លាក់ទឹកចិត្ត និងការផ្លាស់ប្តូរអារម្មណ៍ចំពោះស្ត្រីមានផ្ទៃពោះផងដែរ។
៣.ជាតិសសៃ
ស្ត្រីមានផ្ទៃពោះងាយនឹងមានបញ្ហាក្រពះពោះវៀនដូចជាការទល់លាមក ពិបាករំលាយអាហារ និងបញ្ហាដែលទាក់ទងផ្សេងទៀត។ ការទទួលទានផ្លែប៉េសជាប្រចាំក្នុងពេលមានផ្ទៃពោះនឹងអាចរក្សាចលនាពោះវៀនបានល្អ និងកាត់បន្ថយអាការៈមិនរំលាយអាហារ ព្រមទាំងទល់លាមកជាដើម។
៤.ផូស្វ័រ
ផូស្វ័រ គឺចាំបាច់សម្រាប់រក្សាឆ្អឹងអោយរឹងមាំ ។ វាមិនត្រឹមតែជួយឱ្យទារកលូតលាស់ដោយមានឆ្អឹងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអោយឆ្អឹងម្តាយរឹងមាំបានល្អទៀតផង ហើយផ្លែប៉េសមានផ្ទុកនូវផូស្វ័រប្រហែល ២០ មីលីក្រាមក្នុងមួយរយក្រាម។
៥.ម៉ាញ៉េស្យ៉ូម
សារធាតុរ៉ែសំខាន់មួយទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺម៉ាញ៉េស្យូម ដែលវាអាចរារាំងស្បូនពីការកន្ត្រាក់មិនគ្រប់ខែ ហើយក៏ការពារការរមួលក្រពើ និងទល់លាមកផងដែរ។
៦.អាស៊ីត
អាស៊ីតចាំបាច់សម្រាប់ការលូតលាស់ខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ជាមួយនឹងអាស៊ីតចំនួន ៤មីក្រូក្រាម អាចមាននៅក្នុងផ្លែឈើ ១០០ក្រាម ហើយផ្លែប៉េស គឺជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីត។
៧.មេតាខារ៉ូទីន
វាចាំបាច់សម្រាប់ការលូតលាស់ប្រព័ន្ធភាពស៊ាំអោយរឹងមាំទាំងម្តាយ និងកូន ហើយមេតាខារ៉ូទីនអាចរកបាននៅក្នុងផ្លែប៉េស។
៨.គ្រប់គ្រងទំងន់
សារធាតុចិញ្ចឹមខ្ពស់ និងកាឡូរីទាបនៅក្នុងផ្លែប៉េស អាចជួយក្នុងការកាត់បន្ថយខ្លាញ់ច្រើនហួសប្រមាណ។
តើស្ត្រីមានផ្ទៃពោះគួរទទួលទានផ្លែប៉េសប៉ុន្មានផ្លែ?
ក្រៅពីអត្ថប្រយោជន៍ជាច្រើននៃការញ៉ាំផ្លែប៉េសក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះគួរតែកំណត់ការទទួលទានផ្លែប៉េសរបស់ពួកគេអោយបានត្រឹមត្រូវ ពោលគឺមិនលើសពីប្រាំរយក្រាមក្នុងមួយថ្ងៃ (មិនលើសពីពីរផ្លែក្នុងមួយថ្ងៃ) ៕
ប្រភព ៖ បរទេស