មូលហេតុសំខាន់ ដែលជនជាតិឥណ្ឌាចូលចិត្ត “ ផ្សំផ្គុំ ” កូនឱ្យរៀបការ

ការរៀបការ គឺជាគ្រឹះដ៏សំខាន់មួយនៅក្នុងសង្គម ដែលផ្សារភ្ជាប់មនុស្សម្នាក់ជាមួយគ្នាមនុស្សម្នាក់ទៀត ដើម្បីបង្កើតជាគ្រួសារមួយ។ នៅក្នុងសង្គមប្រទេសឥណ្ឌា សាសនាក៏មានមុខងារផ្សារភ្ជាប់ទៅនឹងការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់រួមជាមួយគ្រួសាររបស់ពួកគេផងដែរ។

ការរៀបការដោយផ្សំផ្គុំបានក្លាយជាទំនៀមទំលាប់ និងប្រពៃណីយអស់រយៈពេលជាយូរមកហើយ ដោយពួកគេគិតថាឪពុកម្តាយ ឬចាស់ទុំដឹងច្បាស់បំផុតថាកូនចៅពួកគេគួរជ្រើសយកដៃគូជីវិតមួយណា។

A1

តាមការសិក្សាបានបង្ហាញថា ៨០-៨៥% នៃប្រជាជនឥណ្ឌា ត្រូវជ្រើសរើសយកការរៀបអាពាហ៍ពិពាហ៍ដែលបានរៀបចំឡើងដោយអ្នកផ្គូរផ្គងដែលឪពុកម្តាយរបស់ពួកគេទុកចិត្ត។ មានមនុស្សតិចតួចណាស់ដែលជ្រើសរើសយកការរៀបការតាមរយៈស្នេហានៅប្រទេសឥណ្ឌា ដោយសារតែហេតុផលមួយចំនួនដូចជា៖ សាសនាខុសគ្នា និងវប្បធម៌ការមិនព្រមព្រៀងគ្នារបស់ក្រុមគ្រួសារ រួមទាំងបញ្ហាសំខាន់ៗផ្សេងទៀត។

បុរស-ស្តី្រជាច្រើនបានអាពាហ៍ពិពាហ៍តាមការរៀបចំរបស់ចាស់ទុំ បើទោះបីជាពួកគេចង់រៀបការជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេក៏ដោយ។

A2

បុរស-ស្រ្តីណាដែលមានជំនឿសាសនា និងទំនៀមទម្លាប់ស្រដៀងគ្នាកាន់តែអាចត្រូវបានគេផ្គូរផ្គង។ ទំនៀមទម្លាប់នេះត្រូវបានគេពេញនិយមតាំងពីបុរាណមកម្ល៉េះ ហើយវានៅតែបន្តធ្វើនៅក្នុងសម័យបច្ចុប្បន្នផងដែរ។

A3


មួយភាគធំនៃប្រជាជនឥណ្ឌាចូលចិត្តរៀបអាពាហ៍ពិពាហ៍ ដែលគេរៀបចំអោយដោយគ្មានការប្រកែកឡើយ ព្រោះពួកគេគិតថាអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត និងសុខដុមរមនា។ ក្នុងករណីជាច្រើន ការរៀបការដោយស្នេហានាំមកនូវការលំបាក និងជម្លោះជាច្រើនផងដែរ ព្រោះប្រទេសឥណ្ឌាបានបែកចែកវណ្ណៈ និងបែកចែកសាសនាជាច្រើន ដូចនេះហើយយោងទៅតាមអ្នកស្រាវជ្រាវជាច្រើនបានលើកឡើងថា ប្តី-ប្រពន្ធដែលរៀបការដោយស្នេហាគឺមានអត្រានៃការលែងលះខ្ពស់ជាងប្តី-ប្រពន្ធដែលចាស់ទុំផ្សំផ្គុំអោយ។

A4

ម្យ៉ាងទៀតយុវជនឥណ្ឌាជឿជាក់លើពួកព្រឹទ្ធាចារ្យដែលផ្សំផ្គុំដៃគូជីវិតអោយពួកគេ ហើយម្តាយឪពុកក៏សប្បាយចិត្តនៅពេលដែលកូនរបស់ពួកគេគិតបែបនេះ។ ហើយវាមានវិបត្តិជាច្រើនចំពោះគូស្នេហ៏ ដែលចង់រៀបការជាមួយគ្នា ដោយពួកគេត្រូវសុំការអនុញ្ញាតពីគ្រួសារទាំងសងខាង ដើម្បីបានរៀបអាពាហ៍ពិពាហ៍ មិនត្រឹមតែប៉ុណ្ណោះពួកគេត្រូវសម្របខ្លួនទៅតាមក្រុមគ្រួសារសាច់ថ្លៃ និងជាពិសេសប្រសិនបើគូស្នេហ៏របស់គេកាន់សាសនា ឬវណ្ណៈខុសគ្នានោះកាន់តែលំបាក និងភាគច្រើនគឺត្រូវបានលែងលះគ្នា។

ពួកគេជឿថាអាពាហ៍ពិពាហ៍ដែលបានផ្គូរផ្គងផ្តល់នូវជំហរស្មើគ្នាទាំងខាងស្ថេរភាពហិរញ្ញវត្ថុ និងស្ថានភាពគ្រួសារដូចគ្នា ដូច្នេះវាមានឱកាសនៃជម្លោះតិចតួចណាស់។ គុណវិបត្តិតែមួយគត់ចំពោះបញ្ហានេះគឺថាដៃគូមិនស្គាល់គ្នាហើយក៏មិនស្រឡាញ់គ្នាមុនពេលរៀបការដែរ ដោយទាមទារអោយចំណាយពេលយូរក្នុងការសិក្សាដើម្បីយល់ពីគ្នា៕

 

 

ប្រភព ៖ បរទេស