មិនគួរឱ្យជឿ! សណ្ឋាគារដ៏ប្រណិតមួយនៅអារ៉ាប់ តុបតែងដោយគ្រឿងលំអអំពីមាសសុទ្ធ

សណ្ឋារត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃនៅតាមបណ្តាប្រទេសនិងតំបន់កម្សាន្តជាច្រើន ហើយការតុបតែងនិងសេវាកម្មពិតជាសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវអោយចូលមកស្នាក់នៅ។ ចំណែកឯនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់វិញ បានចំនាយការសាងសង់សណ្ឋាគារមួយដ៏ប្រណិតនិងមានតម្លៃថ្លៃជាងគេដែលមានឈ្មោះថាសណ្ឋាគារ Burj Al Arab។

A6

Burj Al Arab ជាសណ្ឋាគារប្រណីតមួយស្ថិតនៅលើកោះសិប្បនិម្មិតដែលមានចម្ងាយជិត ៣០០ ម៉ែត្រពីឆ្នេរ Jumeirah ក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។ ឈរនៅកម្ពស់ ៣២១ ម៉ែត្រវាជាសណ្ឋាគារខ្ពស់ជាងគេលំដាប់ទី ៣ នៅលើពិភពលោកនិងជាសណ្ឋាគារមួយដែលថ្លៃជាងគេដោយចំណាយថវិកាប្រមាណ ៧.៨ កោដិដុល្លារក្នុងការសាងសង់។ Burj Al Arab ត្រូវបានរចនាឡើងដោយទីប្រឹក្សាពហុជំនាញ Atkins ដែលដឹកនាំដោយស្ថាបត្យករ Tom Wright ហើយការរចនានិងសំណង់ត្រូវបានគ្រប់គ្រងដោយវិស្វករជនជាតិកាណាដាឈ្មោះ Rick Gregory ដែលជាវិស្វកររបស់ WS Atkins ផងដែរ។

A2

ដោយសារតែសណ្ឋាគារនេះស្ថិតនៅលើកោះ ដូចនេះវាចាំបាច់ណាស់ក្នុងការសាងសង់អោយមើលទៅទាបល្មមដើម្បីផ្តល់ចំណាប់អារម្មណ៍ថាអគារនេះអណ្តែតនៅលើទឹក។ ក្នុងនាមជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារប្រណីតបំផុតនៅលើពិភពលោក (តែមួយគត់ដែលត្រូវបានផ្តល់ការសរសើរដោយប្រព័ន្ធផ្សព្វផ្សាយ) ហេតុនេះផ្ទៃខាងក្នុងរបស់វាត្រូវបានគេរចនាឡើងដើម្បីឱ្យមានលក្ខណៈអេកូឡូស៊ីនិងទីតាំងដ៏ស្រស់ស្អាតបំផុត។

A5

ទីលានចតឧទ្ធម្ភាគចក្ររបស់សណ្ឋាគារត្រូវបានរចនាឡើងដោយស្ថាបត្យករអៀរឡង់លោកស្រីរេបេកាហ្គែននុន (Rebecca Gernon) នៅលើជាន់ទី ៥៩ នៃសណ្ឋាគារ ហើយវាក៏ត្រូវបានគេប្រើធ្វើជាផ្លូវប្រណាំងឡាន,សង្វៀនប្រដាល់និងទីលានវាយកូនបាល់ផងដែរ។

A16

សណ្ឋាគារនេះមានបន្ទប់គេងដ៏ប្រណិតចំនួន202បន្ទប់ ដែលលំអដោយសម្ភារៈនិយមនិងមានផាកសុខភាពបំផុត ហើយជាពិសេសនោះមានគ្រឿងបរិខាដែលធ្វើអំពីមាសសុទ្ធដូចជា៖ ការលំអនៅកាំជណ្តើរ, ក្នុងបន្ទប់ទឹក, បន្ទប់ទទួលភ្ញៀវ និងសូម្បីតែចានបង្គន់ក៏ធ្វើអំពីមាសដែរ។ សម្រាប់ឯការស្នាក់នៅវិញមានតម្លៃរហូតទៅដល់ ២៤.០០០ ដុល្លារអាមេរិកក្នុងមួយយប់ និងត្រូវបានគេដាក់អោយជាប់លេខរៀងទី១២ក្នុងបញ្ជីសណ្ឋាគារថ្លៃបំផុតទាំង៥នៅលើពិភពលោកដែលរៀបចំឡើងដោយទូរទស្សន៍ CNN។

A15

សណ្ឋាគារនេះក៏មានសេវាកម្មដឹកជញ្ជូនជាមួយរថយន្ត Rolls Royce , ឧទ្ធម្ភាគចក្រនិងឆ្នេរឯកជនថែមទៀតផង ចំណែកឯអាងហែលទឹកទាំង២របស់វាត្រូវបានតុបតែងដោយមាសនិងក្បឿងម៉ាស្កូសដ៏ល្អប្រណិត។ នៅទីនោះក៏មានភោជនីយដ្ឋានលំដាប់ផ្កាយនិងអមដោយអាងត្រីកញ្ចក់ដ៏ធំនៅក្នុងនោះផងដែរ ពោលគឺវាមានភាពរ៉ូមែនទិកសម្រាប់អាហារពេលល្ងាចណាស់។

A8


មិនត្រឹមតែប៉ុណ្ណោះវារួមមានទាំងកន្លែងហែលទឹក ស្ប៉ា កន្លែងវាយកូនហ្គូល បន្ទប់ប្រជុំដ៏ធំ និងកន្លែងកម្សាន្តជាច្រើនទៀតដែលពោរពេញទៅដោយរបស់ទំនើបនិងមានតម្លៃថ្លៃ ហើយជាពិសេសវាបានផ្តល់នូវសេវាកម្មដែលល្អក្នុងការទទួលភ្ញៀវគ្រប់លំដាប់ថ្នាក់៕

A10

A9

 

A11

 

A4

A7

 

 

ប្រភព ៖ បរទេស