ដើមកំណើតនៃសត្វអូដ្ឋ ដែលមនុស្សភាគច្រើនតែងតែយល់ច្រលំថាវាកើតនៅអារ៉ាប់

សត្វអូដ្ឋមានពីរប្រភេទគឺ អូដ្ឋ Bactrian (អូដ្ឋអូលប៊េឌ្រីយ៉ាស) និងអូដ្ឋបូក ហើយប្រហែលជា ៩០ ភាគរយនៃសត្វអូដ្ឋនៅក្នុងពិភពលោក គឺជាសត្វអូដ្ឋបូកដែលគេស្គាល់ថាជាអូដ្ឋអារ៉ាប់។ ទន្ទឹមនឹងនេះអូដ្ឋបូក ក៏បានបែកចែកជាពីរប្រភេទដែរ គឺ អូដ្ឋព្រៃ និងអូដ្ឋស្រុក។

A9

កាលពីជាង ៣.០០០ ឆ្នាំមុន សត្វអូដ្ឋត្រូវបានគេយកមកចិញ្ចឹមនៅក្នុងប្រទេស ហើយពួកវាត្រូវបានគេប្រើសម្រាប់ហេតុផលជាច្រើន ជាពិសេសគឺសម្រាប់ការធ្វើដំណើរឆ្លងកាត់អាកាសធាតុស្ងួត និងវាលខ្សាច់ជាដើម ព្រោះសត្វអូដ្ឋអាចរស់បានយូរដោយគ្មានអាហារ ឬទឹក។ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមានសមត្ថភាពនៅក្នុងការដឹកឥវ៉ាន់ធ្ងន់ផងដែរ ដោយអាចដឹកលើសពី ២០០ ផោនបានយ៉ាងងាយស្រួល និងអាចដើរបានប្រហែល ២០ ម៉ាយក្នុងមួយថ្ងៃនៅក្រោមអាកាសធាតុក្តៅរបស់វាលខ្សាច់។

A8

មនុស្សភាគច្រើនតែងតែយល់ច្រលំថា អូដ្ឋបូកមានដើមកំណើតនៅអារ៉ាប់ ប៉ុន្តែផ្ទុយស្រឡះដោយសារតែវាមានដើមកំណើតនៅវាលខ្សាច់ហ្គូប៊ី (Gobi Desert) ក្នុងប្រទេសចិន និងនៅតាមជើងភ្នំបូទិករបស់ម៉ុងហ្គោលី ហើយបច្ចុប្បន្ននេះអូដ្ឋបូកគឺមានវត្តមាននៅទូទាំងតំបន់វាលខ្សាច់នៅអាហ្វ្រិកខាងជើង និងមជ្ឈឹមបូព៌ា។

A7


សត្វអូដ្ឋជាធម្មតារស់នៅក្នុងវាលខ្សាច់ដែលជាកន្លែងក្តៅ និងស្ងួត ហើយវាគឺជាប្រភេទសត្វដែលរស់នៅជាក្រុមដែលគេហៅថាហ្វូង។ ជាមធ្យមអាយុកាលរបស់សត្វអូដ្ឋគឺ១៧៨ ឆ្នាំ ហើយវាជាសត្វដែលស៊ីស្មៅរុក្ខជាតិ គ្រាប់ធញ្ញជាតិ និងស្រូវសាលីជាអាហារ។ ថ្វីត្បិតតែអាហារទាំងអស់នេះមានភាពសម្បូរនៅគ្រប់ទីកន្លែង ប៉ុន្តែពួកគេពិតជាពិបាកក្នុងការរកអាហារនៅក្នុងបរិយាកាសវាលខ្សាច់បែបនេះណាស់។

A6

បើតាមរបាយការណ៍បានអោយដឹងថា សត្វអូដ្ឋត្រូវបានគេប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ ដោយពួកវាត្រូវបានគេប្រើសម្រាប់ការដឹកជញ្ជូនជំនួសគោ និងក្របី។ រីឯក្រុមសមាជិកនៃតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក គឺនៅតែបន្តប្រើប្រាស់សត្វអូដ្ឋបូករហូតមកដល់ពេលបច្ចុប្បន្ននេះនៅក្នុងរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេ ពោលកឺសម្រាប់ចិញ្ចឹមយកដឹកទឹកដោះ រោមចៀម និងជាមធ្យោបាយធ្វើដំណើរជាដើម៕

 

 

ប្រភព ៖ បរទេស