លោក អាល់បឺត អេសស្តីន (Albert Einstein) បានកើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៧៩ ហើយរូបលោកគឺជាអ្នកទ្រឹស្តីរូបវិទ្យាម្នាក់ដែលកើតនៅប្រទេសអាឡឺម៉ង់។ គាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នករូបវិទ្យាដ៏ឆ្នើមម្នាក់សម្រាប់ការអភិវឌ្ឍទ្រឹស្តីនៃការពឹងផ្អែកលើមេកានិចដ៏សំខាន់ ម្យ៉ាងទៀតលោកគឺជាបុគ្គលម្នាក់ដែលមានភាពល្បីល្បាញនៅលើពិភពលោកផងដែរ។
អ្នករក្សាឯកសាររបស់វិទ្យាស្ថានមួយនៅកាលីហ្វ័រញ៉ានៃសាកលវិទ្យាល័យហេប្រឺ បានប្រាប់ក្នុងសេចក្តីរាយការណ៍មួយថា មានតែឧទារហណ៍តែបីរបស់លោក Einstein ប៉ុណ្ណោះដែលត្រូវបានគេស្គាល់ ប៉ុន្តែក៏មានឧទារហណ៍ទីបួនរបស់លោកដែលត្រូវបានគេដាក់ដេញថ្លៃនៅទីក្រុងយេរូសាឡិម រដ្ឋ បូស្តូន (Boston) សហរដ្ឋអាមេរិក។ លិខិតនោះរួមមានឧទាហរណ៍ទីបួនដែលត្រូវបានគេស្គាល់ថាជារបស់លោក Einstein ដែលបានសរសេរដោយដៃអំពីសមីការ "E=mc²" ។
លិខិតនេះពិតជាមានសារៈសំខាន់ណាស់ទាំងផ្នែករូបវិទ្យានិងទស្សនៈរូបវិទ្យា ព្រោះវាបានបង្ហាញពីការគិតរបស់ Einstein ទៅលើបញ្ហាសំខាន់បំផុតមួយនៃការបកស្រាយទាំងអស់របស់លោក។
លិខិតសរសេរដោយដៃនេះ ត្រូវបានផ្ញើទៅកាន់រូបវិទូម្នាក់គឺលោក Ludwik Silberstein ដែលជាអ្នកប្រឆាំងនឹងលោក Einstein និងចុះថ្ងៃទី ២៦ ខែតុលាឆ្នាំ ១៩៤៦ ។ លិខិតនេះគឺជាផ្នែកមួយនៃប័ណ្ណសារផ្ទាល់ខ្លួនរបស់ Einstein ដែលត្រូវបានលក់ដោយសមាជិកគ្រួសាររបស់គាត់ ហើយត្រូវបានគេរំពឹងថានឹងបានថ្លៃត្រឹមតែ ៤០ ម៉ឺនដុល្លារ ទៅ ៧០ម៉ុនដុល្លាប៉ុណ្ណោះ ប៉ុន្តែគួរអោយភ្ញាក់ផ្អើលព្រោះសំបុត្រមួយនេះត្រូវបានដេញថ្លៃរហូតបានទៅដល់ក្នុងតម្លៃ ១,២ លានដុល្លារ ៕
ប្រភព ៖ បរទេស