វាមិនមែនជារឿងចម្លែកទេ ដែលចង់ចែករំលែកអាហារ ឬអាហារសម្រន់ ដែលអ្នកចូលចិត្តបរិភោគរាល់ថ្ងៃឱ្យឆ្កែរបស់អ្នក ។ យ៉ាងណាមិញ តើអ្នកធ្លាប់គិតអត់ថាបើអាហារទាំងនោះមិនមានផលប៉ះពាល់ពេលអ្នកញ៉ាំវា តើកូនឆ្កែអាចបរិភោគបានដូចគ្នាមែនអត់?
បើទោះបីជាអាហាររបស់មនុស្សជាច្រើនមិនមានផលប៉ះពាលសម្រាប់សត្វឆ្កែក៏ដោយ តែអាហារខ្លះអាចបណ្តាលអោយប៉ះពាល់សុខភាពរបស់ពួកគេ និងមានគ្រោះថ្នាក់យ៉ាងខ្លាំង ដូច្នេះអ្នកចាំបាច់ត្រូវតែស្វែងយល់ថា តើផ្លែឈើ និងបន្លែណាដែលឆ្កែអាចបរិភោគបាន។
សត្វឆ្កែមានការរំលាយខុសពីមនុស្ស ហើយការបរិភោគអាហារខុសអាចនាំឱ្យពួកគេឈឺ ហើយក្នុងករណីខ្លះអាចឈានដល់ថ្នាក់ស្លាប់ទៀតផង។ ជាការពិតណាស់សត្វឆ្កែមិនចាំបាច់ត្រូវមានផ្លែឈើ និងបន្លែក្នុងរបបអាហាររបស់ពួកគេនោះទេ ប៉ុន្តែការផ្តល់ផ្លែឈើ ឬបន្លែម្តងម្កាលជាលក្ខណៈ Treat ក៏មិនមានបញ្ហាអ្វីដែរ។
ខាងក្រោមនេះគឺជាផ្លែឈើនិងបន្លែដែលមានបញ្ហាដល់ពួកគេ៖
១.ផ្លែប័រ
សត្វឆ្កែមិនគួរបរិភោគផ្លែបឺរទេ។ ខណៈពេលដែលផ្លែបឺរអាចជាអាហារសម្រន់ដែលមានសុខភាពល្អសម្រាប់មនុស្ស តែអ្នកមិនគួរផ្តល់ឱ្យឆ្កែនោះទេ ។ សំបក និងស្លឹករបស់ផ្លែបឺរមានផ្ទុកនូវ persin ដែលជាជាតិពុលអាចបណ្តាលឱ្យសត្វឆ្កែក្អួត និងរាគ ហើយទោះបីជាសាច់ខាងក្នុងនៃផ្លែប័រមិនសូវផ្ទុកនូវ persin ក៏ដោយ ប៉ុន្តែសត្វឆ្កែក៏មិនគួរបរិភោគវាដែរ។
២. ផ្លែឈេរី
សត្វឆ្កែមិនគួរបរិភោគផ្លែ cherries ទេ។ ដោយសារតែផ្នែកដែលនៅជុំវិញគ្រាប់ពូជរុក្ខជាតិ cherry មានផ្ទុកជាតិ cyanide និងមានជាតិពុលដល់សត្វឆ្កែ។ Cyanide ធ្វើអោយរាំងស្ទះដល់ការបញ្ជូនអុកស៊ីសែន មានន័យថាកោសិកាឈាមមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទេ។ ហើយប្រសិនបើឆ្កែរបស់អ្នកបរិភោគផ្លែ cherries ចូរប្រយ័ត្នប្រយែង ព្រោះពួកគេនឹងមានបញ្ហាពិបាកដកដង្ហើម និងសូមពិនិត្យមើលអញ្ចាញធ្មេញ ព្រោះទាំងនេះអាចជាសញ្ញានៃការពុលស៊ីយ៉ាត។
៣.ទំពាំងបាយជូរ
សត្វឆ្កែមិនគួរបរិភោគទំពាំងបាយជូរទេ។ ផ្លែទំពាំងបាយជូរបានបង្ហាញថាមានជាតិពុលខ្លាំងណាស់ចំពោះសត្វឆ្កែ ហើយមិនថាជាពូជឆ្កែប្រភេទណា ឬអាយុប៉ុន្មាននោះទេ ។ ផ្លែទំពាំងបាយជូរមានជាតិពុលខ្លាំងណាស់ ដែលអាចបណ្តាលឱ្យខ្សោយតំរងនោមភ្លាមៗ ដូចនេះត្រូវយកចិត្តទុកដាក់ចំពោះផ្លែឈើដ៏គ្រោះថ្នាក់នេះសម្រាប់សត្វឆ្កែរបស់អ្នក។
៤. ប៉េងប៉ោះ
សត្វឆ្កែគួរតែចៀសវាងការបរិភោគផ្លែប៉េងប៉ោះ។ ខណៈពេលដែលផ្លែប៉េងប៉ោះទុំជាទូទៅ ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពសម្រាប់សត្វឆ្កែ តែផ្នែកពណ៌បៃតងនៃរុក្ខជាតិរបស់វាមានផ្ទុកសារធាតុពុលហៅថាសូលុយស្យុង ហើយដើម្បីឱ្យមានសុវត្ថិភាព សូមកុំផ្តល់ផ្លែប៉េងប៉ោះដល់ពួកគេ។
៥. ទំពាំងបារាំង
សត្វឆ្កែមិនគួរបរិភោគទំពាំងបារាំងទេ ហើយបន្លែមួយប្រភេទនេះក៏វាមិនបានផ្តល់អត្ថប្រយោជន៏អ្វីដល់សត្វឆ្កែនោះដែរ ម្យ៉ាងទៀតទំពាំងបារាំងឆៅរឹងពេកអាចសម្លាប់សត្វឆ្កែបាន។
៦.ផ្សិត
សត្វឆ្កែគួរតែចៀសវាងការបរិភោគផ្សិត។ ផ្សិតព្រៃអាចពុលសម្រាប់សត្វឆ្កែ។ ប្រភេទផ្សិត៥០,០០០ ប្រភេទនៅលើពិភពលោក ដែលត្រូវបានគេដឹងថាមានជាតិពុល ដែលអាចបំពុលឆ្កែរបស់អ្នកបាន និងអាចឈានដល់ការស្លាប់ទៀតផង។ ផ្សិតពណ៌ស ដែលមានលក់នៅតាមផ្សារទំនើបអាចមិនអីទេ ប៉ុន្តែអ្នកគួរតែជៀសវាងពីវាប្រសើរជាង ព្រោះដើម្បីអោយឆ្កែរបស់អ្នកមានសុវត្ថិភាព។
៧.ខ្ទឹមបារាំង
សត្វឆ្កែមិនគួរបរិភោគខ្ទឹមបារាំងទេ។ មើមខ្ទឹមបារាំង និងស្លឹកខ្ទឹម គឺជាផ្នែកមួយដែលមានសារជាតិអាលីញ៉ូម ដែលវាពុលចំពោះសត្វចិញ្ចឹមជាច្រើន ជាពិសេសគឺសត្វឆ្កែតែម្តង។ ការទទួលទានខ្ទឹមបារាំង អាចបណ្តាលឱ្យកោសិកាឈាមក្រហមរបស់ឆ្កែខូច និងអាចបណ្តាលឱ្យក្អួត រាគ និងឈឺក្រពះផងដែរ។ ការពុលពីខ្ទឹមបារាំង គឺមានសភាពធ្ងន់ធ្ងរណាស់ចំពោះសត្វឆ្កែ ដូចនេះអ្នកគួរតែប្រុងប្រយ័ត្ន និងដាក់វាអោយនៅឆ្ងាយពីឆ្កែជាទីស្រឡាញ់របស់អ្នក៕
ប្រភព ៖ បរទេស