នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនតែងតែនិយមចូលចិត្តញុំាស្រាក្រឡុក ព្រោះវាមានរសជាតិផ្អែមនិងងាយស្រួលក្នុងការញុំាណាស់ ហេតុនេះហើយទើបបានជាគេបង្កើតវាអោយមានច្រើនប្រភេទដើម្បីតម្រូវទៅតាមចិត្តអ្នកញុំាជាមួយនឹងរសជាតិប្លែកៗរបស់វា។
ខាងក្រោមនេះគឺជា Cocktail ទាំង១០ប្រភេទដែលគេនិយមទទួលទានជាងគេ៖
១. Cosmopolitan
ជា Cocktail ផ្សំឡើងពីទឹក Cranberry និង Cointreau Triple Sec (ប្រភេទស្រាមានក្លិនក្រូចនិ ងគ្មានពណ៌)។ វាមានពណ៌ក្រហមបែកផ្កាឈូក រសជាតិជូរអែម លក្ខណៈ fresh និងមានចំណិតក្រូចលម្អនៅមាត់កែវ។
២. Mojito
អ្នកប្រាកដជាបានឮឈ្មោះ Cocktail មួយនេះហើយ ប្រសិនជាអ្នកធ្លាប់ទៅផាប់ ឬក្លឹបផ្សេងៗ។ Mojito មានក្លិនប្រហើរចេញពីស្លឹកជីអង្កាមលាយជាមួយនឹងទឹកក្រូចឆ្មារ ស្ករស និងទឹកសូដា ហើយអ្វីដែលពិសេស គឺវាមានជាតិអាល់កុលតិច ដែលសាកសមណាស់សម្រាប់អ្នកមិនសូវចេះញុំាស្រា។
៣. Mai Tai
Mai Tai មានប្រភពមកពី Tahiti មានរសជាតិផ្អែមត្រជាក់ចិត្ត។ វាផ្សំឡើងពីស្រាំរុំា (rum) Orange Curacao Orgeat syrup (ទឹកស៊ីរ៉ូធ្វើពីអាល់ម៉ុន) និងទឹកក្រូចឆ្មារ។
៤. Mint Julep
ជា Cocktail សាមញ្ញបំផុត ដែលផ្សំឡើងពីស្រាវីស្គី Bourbon ទឹកបន្តិច ស្ករស និងជីអង្កាម។ ប៉ុន្តែទោះបីជាវាប្រើគ្រឿងផ្សំតិចមែន តែវាមានរសជាតិឆ្ងាញ់ណាស់។
៥. Caipirinha
ប្រសិនជាអ្នកគិតថា Mint Julep សាមញ្ញ សូមណែនាំ Caipirinha ដែលកាន់តែមានភាពសាមញ្ញមួយកម្រិតទៀត។ វាមានប្រវត្តិជាថ្នាំព្យាបាលជម្ងឺ Spanish Flu ហើយផ្សំឡើងពី Cachaca (ស្រាធ្វើពីអំពៅ) ឬអាចប្រើស្រារុំា (Rum) ឬ Vodka ជាមួយស្ករស និងទឹកក្រូចឆ្មារ។
៦. Margarita
Margarita គឺជា Cocktail ដែលលាយបញ្ចូលចូលគ្នារវាង Tequila Triple sec និងទឹកក្រូចឆ្មារ ហើយគេអាចកិនវាជាមួយនឹងទឹកកក ដែលមានលក្ខណៈព្រិលៗ។ ក្រៅពីក្រូចឆ្មារ គេក៏អាចដាក់ផ្លែឈើតាមចំណង់ចំណូលចិត្តដូចជា ផ្លែស្ត្ររបឺរី ផ្លែប៉េះ (Peach) និង Raspberry ជាដើម។ ចំណែកឯនៅមាត់កែវវិញ មានលាបអំបិល ដែលធ្វើអោយពេលញុំាទៅ មានរសជាតិប្រៃលាយជាមួយជាតិផ្អែម និងល្វីង ដែលបង្កើតអោយមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។
៧. Pina Colada
Pina Colada មើលទៅហាក់ដូចជាទឹកក្រឡុក smoothie មែន ក៏ប៉ុន្តែវាមានលាយនូវជាតិអាល់កុលក្នុងនោះតិចតួចផងដែរ។ វាផ្សំឡើងពីខ្ទិះដូង ស្រារុំា និងទឹកម្នាស់ ហើយគេតែងតែនិយមញុំាវានៅរដូវក្តៅ។ ម្យ៉ាងទៀតដើម្បីឲ្យកាន់តែមានសោភណ្ឌភាព គេច្រើនលម្អស្រាក្រឡុកនេះជាមួយនឹងម្នាស់មួយចំណិត ឬអាចបន្ថែមកូនឆ័ត្រមួយទៀតឲ្យមើលទៅកាន់តែទាក់ទាញ។
៨. Californication
Californication គឺជា Cocktail ដែលលាយបញ្ចូលនូវប្រពៃណីគ្រប់តំបន់ ពោលគឹផ្សំឡើងពីស្រារុំា (rum) Vodka Tequila និង Gin ដោយបន្ថែមជាមួយនឹងស្រាក្លិនក្រូច ក្រូចឆ្មា និងទឹកក្រូចស្រស់ទៀតផង។ ហើយដោយសារតែការលាយបញ្ចូលនូវប្រភេទស្រារហូតដល់ ៥ប្រភេទ ទើបនាំឲ្យវាមានរសជាតិមុតខ្លាំង ប៉ុន្តែក៏នៅមានជាតិផ្អែមៗ ដែលចេញពីទឹកក្រូចស្រស់ផងដែរ។
៩. Long Island Iced Tea
ជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តបែបតែក្រូចឆ្មារ ជូរអែមៗ។ Long Island Iced Tea បានលាយបញ្ចូលដោយ Rum Tequila Vodka Gin និង Triple sec បូករួមជាមួយនឹងទឹកក្រូចកូឡា និងទឹកក្រូចឆ្មាបន្តិច។
១០. Apple Martini
Apple Martini គឺមានលក្ខណៈទាក់ទាញជាង Martini ធម្មតា ដោយសារតែមានក្លិនប៉ោមចេញពី Apple Schnapps លាយជាមួយនឹង Vodka ដែលនាំឲ្យ Cocktail មួយនេះមានរសជាតិជូរអែមៗ ដូចទឹកផ្លែឈើអញ្ចឹង៕
ប្រភព ៖ បរទេស