តើអ្នកមានបញ្ហាគេងមិនលក់ ឬភ្ញាក់មកមានអារម្មណ៍ថានឿយហត់អស់កម្លាំង និងចេះតែងងុយគេងនៅពេលថ្ងៃមែនទេ?
ប្រសិនបើអ្នកកំពុងតែជួបបញ្ហានេះគឺមានន័យថាអ្នកប្រឈមនឹងបញ្ហាដំណេក ឬគេអាចហៅវាបានថាជាជំងឺដំណេក។
ជំងឺប្រភេទនេះជាទូទៅវាជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការគេងឱ្យបានគ្រប់គ្រាន់នាពេលយប់ និងពិបាកក្នុងការគេង ដែលជាហេតុធ្វើអោយអ្នកចេះតែងងុយគេងខុសធម្មតានៅពេលថ្ងៃ។
ជាពិសេសនោះ ជំងឺដំណេកវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់អ្នក រួមទាំងអារម្មណ៍ ថាមពល និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឬភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកព្រងើយកន្តើយនឹងបញ្ហាដំណេកនេះ វាអាចបណ្តាលឱ្យមានការរំខានដល់សកម្មភាពប្រចាំថ្ងៃ និងធ្វើអោយការចងចាំថយចុះទៀតផង។
ទាំងនេះគឺជារោគសញ្ញានៃជំងឺគេងមិនលក់ ឬបញ្ហាដំណេក
១. មានអារម្មណ៍ឆាប់ខឹង ម៉ួម៉ៅ ឬងងុយគេងពេលថ្ងៃ
២. ចេះតែភ្លឹកនៅពេលអង្គុយស្ងៀម ពេលមើលទូរស័ព្ទ ឬនៅពេលអានសៀវភៅ
៣. ងងុយគេងមិនឈប់ ឬមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃខ្លាំងនៅពេលធ្វើដំណើរ
៤. ពិបាកនៅក្នុងការផ្តោតអារម្មណ៍ ដើម្បីធ្វើការងារអ្វីមួយ
៥. អ្នកដទៃមើលមកអ្នកដូចជាមនុស្សគ្មានកម្លាំង ឬនឿយហត់
៦. មានប្រតិកម្មយឺត ឬហៅថាស្ពឹក
៧. ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍
៨. មានអារម្មណ៍ថាចង់គេងគ្រប់ពេលវេលា
៩.ត្រូវការភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដើម្បីឱ្យខ្លួនឯងស្វាង ឬអាចធ្វើការងារផ្សេងៗបាន
ក្នុងករណីអ្នកមានបញ្ហាគេងមិនលក់ ឬគួរតែព្យាឈាមរកដំណោះស្រាយ ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលអោយទាន់ពេលវេលា ជៀសវាងវាកើតមានបញ្ហាដល់សុខភាពនៅផ្នែកផ្សេងទៀត៕
ប្រភព៖បរទេស