ជាធម្មតាប្រសិនបើអ្នកធ្វើការសំអាតធ្មេញមិនបានទៀងទាត់ ឬមិនត្រឹមត្រូវនោះទេ វានឹងអាចបណ្តាលអោយធ្មេញរបស់អ្នកប្រែទៅជាពណ៌លឿងបន្តិចម្តងៗរហូតដល់ថ្នាក់មើលលែងយល់ ហើយមូលហេតុមួយទៀតដែលបណ្តាលអោយធ្មេញអាចមើលទៅមានពណ៌លឿង ឬខ្មៅគឺដោយសារតែវាវិវត្តន៍ទៅតាមវ័យរបស់អ្នក។
ហើយប្រសិនបើអ្នកចង់ធ្វើអោយធ្មេញប្រែពីលឿងមកជាសភ្លឺវិញ សូមជ្រើសរើសប្រើវិធីបែបធម្មជាតិងាយៗ និងសូមប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ផលិតផលមួយចំនួន ដែលធ្វើឱ្យធ្មេញស ព្រោះផលិតផលខ្លះដែលមិនមានស្តង់ដាត្រឹមត្រូវអាចធ្វើឱ្យធ្មេញរបស់អ្នកទៅជាខូច,ស្រៀវ ឬងាយពុកផុយជាដើម។
ខាងក្រោមនេះគឺជាជំរើសកែប្រែធ្មេញអោយសតាមបែបធម្មជាតិទាំង៧យ៉ាងដែលអ្នកគួរតែសាកល្បង!
១.ការដុសសំអាតធ្មេញ
ជំរើសដំបូងដែលអាចជួយអោយធ្មេញសស្អាតគឺលោកអ្នកគួរតែដុសធ្មេញឱ្យបានញឹកញាប់និងត្រឹមត្រូវ។ វាសំខាន់ណាស់នៅពេលដែលអ្នកដុសធ្មេញបន្ទាប់ពីទទួលទានអាហារនិងភេសជ្ជៈផ្សេងៗដើម្បីជៀសវាងកាកសំណល់ក្នុងធ្មេញដែលអាចនាំឱ្យធ្មេញលឿង។តែយ៉ាងណាក៏ដោយអ្នកត្រូវប្រុងប្រយ័ត្នក្នុងការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារនិងភេសជ្ជៈដែលមានជាតិអាស៊ីតព្រោះការដុសធ្មេញភ្លាមៗអាចធ្វើរ័ក្សស៊ីធ្មេញ និង សំណឹកធ្មេញជាដើម។
លោកអ្នកគួរដុសធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃនិងរយៈពេល ២ នាទីក្នុង ១ ដង និងត្រូវប្រាកដថាអ្នកបានដុសសំអាតចូលទៅគ្រប់ព្រលោះធ្មេញទាំងអស់។ ដុសធ្មេញរបស់អ្នកថ្នមៗក្នុងចលនារាងជារង្វង់ដើម្បីកុំអោយឈឺអញ្ចាញ់ធ្មេញ។ ដុសសម្អាតផ្ទៃខាងក្នុងនិងខាងក្រៅនៃធ្មេញរបស់អ្នក។ អ្នកអាចជ្រើសរើសថ្នាំដុសធ្មេញដែលជួយអោយធ្មេញស ដោយប្រើច្រាស់ដុសធ្មេញទន់ៗរឺច្រាស់អគ្គីសនី។
២.ម្សៅសូដា និង អ៊ីដ្រូសែនផូស្វ័រិច
ការប្រើប្រាស់ថ្នាំដុសធ្មេញពីម្សៅសូដា និងអ៊ីដ្រូសែនផូស្វ័រិច ត្រូវបានគេប្រើប្រាស់ដើម្បីកំចាត់បាក់តេរីក្នុងមាត់ និង កម្ចាត់ស្នាមប្រឡាក់ដែលនៅជាប់លើធ្មេញ។
វិធីប្រើ៖ លាយម្សៅសូដា១ស្លាបព្រាជាមួយអ៊ីដ្រូសែនផូស្វ័រិច២ស្លាបព្រា និងថ្នាំដុសធ្មេញអោយក្លាយជាល្បាយតែ១ បន្ទាប់មកយកវាមកដុសសំអាតធ្មេញរួចលាងសំអាតមាត់របស់អ្នកអោយស្អាតជាមួយទឹក ហើយការធ្វើបែបនេះក៏អាចជួយបំបាត់ក្លិនមាត់ផងដែរ។
៣.ប្រេងដូង
ប្រេងដូងអាចជួយកាត់បន្ថយបាក់តេរីចេញពីមាត់និងជួយធ្វើឱ្យធ្មេញស។ គេតែងតែប្រើប្រេងសរីរាង្គមានគុណភាពខ្ពស់ ដែលអាចរកទិញបានតាមអ៊ីនធឺណេតរឺអាចចំហៀវវាដោយខ្លួនឯងបាន ហើយវាមិនមានគ្រឿងផ្សំដែលបង្កគ្រោះថ្នាក់នោះទេ។
វិធីប្រើ៖ យកប្រេងដូងរាវ ១ ទៅ ២ ស្លាបព្រាខ្ពុលក្នុងមាត់របស់អ្នករយៈពេល ១០ ទៅ ៣០ នាទី ហើយខ្ជាក់ចេញនិងលាងចេញជាមួយទឹកស្អាតដោយកុំលេបប្រេងនោះព្រោះវាមានបាក់តេរីចេញពីមាត់របស់អ្នក បន្ទាប់មកដុសលាងសំអាតធ្មេញជាមួយថ្នាំដុសធ្មេញជាការស្រេច។
៤.ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មះផ្លែប៉ោមអាចត្រូវបានប្រើក្នុងបរិមាណតិចតួចបំផុតសម្រាប់ជួយអោយធ្មេញស។
វិធីប្រើ៖ ធ្វើគឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាជាមួយនឹងទឹកដើម្បីធ្វើជាទឹកខ្ពុរមាត់ រួចបៀមវារយៈពេល 30 វិនាទីបន្ទាប់មកលាងជម្រះជាមួយទឹកហើយដុសធ្មេញសំអាតជាការស្រេច។
៥. ក្រូចឆ្មា,ក្រូច និងសំបកចេក
មនុស្សជាច្រើនអះអាងថាការលាបក្រូចឆ្មា,ទឹកក្រូច ឬ សំបកចេកនៅលើធ្មេញនឹងជួយធ្វើឱ្យធ្មេញសជាងមុន ព្រោះនៅក្នុងសមាសធាតុទាំង៣នេះមានផ្ទុកនូវសារធាតុ d-limonene និងជាតិអាស៊ីតដែលអាចជួយធ្វើអោយធ្មេញរបស់អ្នកសបាន។
វីធីប្រើ៖ យកសំបកចេក ផ្លែក្រូច រឺក្រូចឆ្មាមកដុសថ្នមៗនៅលើធ្មេញរបស់អ្នកប្រហែល ២ នាទី រួចលាងជម្រះមាត់របស់អ្នកអោយស្អាតហើយដុសធ្មេញរបស់អ្នកតាមក្រោយ។
៦.ធ្យូង (charcoal)
អ្នកអាចប្រើធ្យូងដើម្បីយកស្នាមប្រឡាក់ រឺពណ៌លឿងទាំងនោះចេញពីធ្មេញរបស់អ្នក ហើយវាថែមទាំងអាចកម្ចាត់បាក់តេរី និងជាតិពុលនៅក្នុងមាត់បានផងដែរ។ ហើយវាមិនតម្រូវអោយអ្នកយកធ្យូងទាំងស្រុងមកដុះធ្មេញនោះទេ ពោលគឺអ្នកអាចប្រើថ្នាំដុសធ្មេញមួយចំនួនដែលផ្ទុកសារធាតុធ្យូងបាន។
៧.បរិភោគបន្លែ ផ្លែឈើដែលមានបរិមាណទឹកច្រើន
អ្នកវិទ្យាសាស្រ្តនិយាយថាការញ៉ាំផ្លែឈើ និងបន្លែឆៅដែលមានបរិមាណទឹកខ្ពស់អាចជួយធ្វើឱ្យធ្មេញរបស់អ្នកមានសុខភាពល្អ។ បរិមាណទឹកត្រូវបានគេគិតថាអាចសម្អាតធ្មេញ និងអញ្ចាញធ្មេញ ថែមទាំងសំលាប់បាក់តេរីដែលនាំឱ្យធ្មេញលឿងបានយ៉ាងល្អប្រសើរ។
ហើយការទំពារផ្លែឈើ និងបន្លែក្រៀមពេលបរិភោគអាហាររួចក៏អាចជួយបង្កើនក្នុងការផលិតទឹកមាត់ ក៏ដូចជាអាចជួយយកភាគល្អិតអាហារដែលជាប់នឹងធ្មេញរបស់អ្នកបានផងដែរ៕
ប្រភព ៖ បរទេស