ឌូបៃ ត្រូវបានគេស្គាល់ថាជាប្រទេសអ្នកមានដែលសម្បូរទៅដោយភាពអស្ចារ្យ, ស្រស់ស្អាត និងទំនើបដាច់គេ។ ហើយខណៈពេលដែលប្រទេសមួយនេះមានអ្វីៗគ្រប់យ៉ាងល្អ និងឥតខ្ចោះនោះ ឌូបៃក៏មានកន្លែងខ្លះដែលមានពណ៌ស្រស់ឆើតឆាយ និងរស់រវើកផងដែរ។
ដូច្នេះប្រសិនបើអ្នកចូលចិត្តកន្លែង ដែលមានពណ៌ដែលអមជាមួយនឹងទីតាំងដ៏ល្អនោះ សូមពិនិត្យមើល ៥ កន្លែងខាងក្រោមនេះទាំងអស់គ្នា។
១. Al Karama
Al Karama ត្រូវបានគេស្គាល់ច្បាស់ថាគឺជាតំបន់ដែលសម្បូរភោជនីយដ្ឋានធំៗដ៏អស្ចារ្យ និងមានម្ហូបអាហារអាថ៌កំបាំងជាច្រើនដែលមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ ម្យ៉ាងទៀតតំបន់នេះ គឺពោរពេញទៅដោយផ្ទាំងគំនូរ និងស្នាដៃសិល្បៈជាច្រើនទៀត ដែលលាតសន្ធឹងចំនួន ១២ ផ្ទាំង ដែលមើលទៅគួរអោយចាប់អារម្មណ៍ និងទាក់ទាញណាស់។
២. សួនអព្ភូតហេតុឌូបៃ
នៅក្នុងសួនមួយនេះមានប្រភេទផ្ការាប់ពាន់ប្លែកៗពីគ្នា ហើយអ្នកប្រាកដជាភ្ញាក់ផ្អើលជាមិនខាន ប្រសិនបើអ្នកបានឃើញផ្កាដ៏ស្រស់ស្អាតទាំងនោះ។ វាគឺពោរពេញទៅដោយភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយ ដែលអមជាមួយនឹងរូបចម្លាក់ធំៗ និងទេសភាពច្រើនទៀត។
៣.បេះដូងដែកឌូបៃ
បេះដូងដែកឌូបៃ មានទីតាំងស្ថិតនៅខាងក្រៅផ្សារឌូបៃ ដែលជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ការថតរូបភាព និងមានប្រាសាទ Burj Khalifa នៅក្នុងផ្ទៃខាងក្រោយ។ ក្រៅពីនេះវាក៏មានតំបន់តូចមួយនៅក្បែរនោះដែលមានព្រំ និងទ្រូងកំណប់ ហើយវាមើលទៅគ្មានអ្វីក្រៅពីសុបិនទេ។
៤. Al Bastakiya
នេះគឺជាកន្លែងដើរលេង ដែលប្លែកបំផុតនៅឌូបៃ ហើយវាថែមទាំងមានមរតកបេតិកភណ្ឌថែមទៀតផង។ Al Bastakiya ត្រូវបានរចនាឡើងដូចជាសារមន្ទីរបើកចំហរអញ្ចឹង ដែលមានស្ថាបត្យកម្មចំណាស់, ប៉មខ្យល់, ការបង្ហាញវប្បធម៌ និងសាលវិចិត្រសិល្បៈជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមានទីធ្លាដ៏ស្រស់ស្អាត និងហាងកាហ្វេលេចធ្លោមួយចំនួនផងដែរ។
៥. La Mer
កន្លែងមួយនេះត្រូវបានហុំព័ទ្ធទៅដោយហាងកាហ្វេ, រង្គសាល និងភោជនីយដ្ឋានជាច្រើន ដែលមានរចនាបទបែបទំនើប និងចម្រុះទៅដោយពណ៌ផ្សេងៗគ្នា និងមើលទៅគួរឱ្យចង់គយគន់បំផុត។ ជាមួយនឹងសិល្បៈតាមផ្លូវដ៏ត្រជាក់ភ្នែក វាក៏មាននូវពន្លឺភ្លើង និងទេសភាពត្រចះត្រចង់នៅតាមបណ្តោយផ្លូវនានាថែមទៀតផង៕
ប្រភព ៖ បរទេស