តែគុជ គឺជាភេសជ្ជៈដែលកំពុងតែវាយលុក និងកាន់តែមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងចំណោមមនុស្សគ្រប់រូបទាំងយុវវ័យ និងមនុស្សចាស់ ដែលនាំឲ្យអ្នកផលិតតែគុជ ខិតខំរិះរកនូវរសជាតិថ្មីៗ ដើម្បីបំពេញតាមតម្រូវចិត្តរបស់អតិថិជនរបស់ពួកគេ។
យ៉ាងណាមិញ អ្នកមានបទពិសោធន៍ខាងផ្នែកតែគុជម្នាក់បានបង្ហោះនូវ post មួយក្នុងបណ្តាញ Twitter របស់គាត់ ដែលអាចប្រាប់ពីអត្តចរិតរបស់អ្នកតាមរយៈតែគុជដែលអ្នកចូលចិត្តញុំា។
តោះសាកមកអានទាំងអស់គ្នាថាត្រូវប៉ុន្មានភាគរយ ៖
១. រសជាតិដើម៖ អ្នកអាចជា ABG (Asian Baby Girl) ឬមានកាបូប Supreme ស្ពាយចំហៀងជាប់ខ្លួនជានិច្ច។ គាត់ចង់បានន័យថា អ្នកគឺជាមនុស្សដែលមានលុយចាយពេញដៃ និងចូលចិត្តភាពហ៊ឺហារ។
២. រសជាតិត្រាវ៖ អ្នកគឺជាមនុស្សដែលភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី។ ដូចនេះអ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងព្យាយាមជំរុញខ្លួនឯងឲ្យធ្វើអ្វីថ្មីៗឲ្យបានច្រើន។
៣. រសជាតិតែថៃ៖ អ្នកគឺជាមនុស្សចូលចិត្តភាពសាមញ្ញៗ មិនឡូយឆាយ ចាយលុយត្បិតត្បៀត និងសន្សំសំចៃ។
៤. រសជាតិផ្កាម្លិះ៖ អ្នកគឺជាមនុស្សដែលសុភាពរាបសារ និងរមទម្យ គួរឲ្យចង់រាប់អាន។
៥. រសជាតិផ្កាឡាវែនឌឺ៖ អ្នកគឺជាមនុស្សដែលគ្មានរសនិយម។
៦. រសជាតិផ្លែកៅឡាក់ (Hazelnut)៖ អ្នកគឺជាមនុស្សដែលម៉ត់ចត់ ខិតខំធ្វើការងារ និងមិនចេះនឿយហត់ឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកគួរតែរកពេលសម្រាកឲ្យបានច្រើនផងដែរ ដោយមិនត្រូវខំពេកនោះទេ។
៧. Tiger Milk Tea៖ អ្នកគឺជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងមិនចូលចិត្តនៅមួយកន្លែងរហូតនោះទេ។
៨. រសជាតិម៉ាត់ឆា៖ អ្នកគឺជាមនុស្សដែលគិតពីសុខភាព អានហោរាសាស្ត្រតារានិករជាប្រចាំ និងធ្វើសមាធិដើម្បីកាត់បន្ថយស្រ្តេស។
៩. រសជាតិត្រសក់ស្រូវ៖ អ្នកគឺជាមនុស្សដែលមានសម្តីផ្អែមល្ហែមដូចផ្លែត្រសក់ស្រូវអញ្ចឹង។
១០. រសជាតិគូលែន៖ អ្នកគឺជាមនុស្សដែលលេងសើចច្រើន និងពោរពេញទៅដោយថាមពល។
១១. រសជាតិស្រ្តបឺរី៖ អ្នកគឺជាមនុស្សដែលមានចរិតគួរឲ្យស្រឡាញ់ដូចកូនក្មេង ហើយអ្នកមិនខ្លាចនឹងទទួលស្គាល់អ្វីមួយឡើយ។
១២. រសជាតិស្វាយ៖ អ្នកគឺជាមនុស្សដែលស្រលាញ់គ្រួសារ ស្រលាញ់ពេលវេលា និងមិនចូលចិត្តធ្វើអ្វីដែលអត់ប្រយោជន៍នោះទេ។
១៣. រសជាតិត្រសក់ស្រូវ Cantaloupe៖ អ្នកគឺជាមនុស្សដែលកម្រនឹងរកបាន និងចូលចិត្តរស់នៅក្នុងជីវិតបែបភាពអាថ៍កំបាំង។
១៤. រសជាតិដូង៖ អ្នកគឺជាមនុស្សដែលស្រលាញ់ខ្លួនឯង និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។
១៥. រសជាតិកាហ្វេ៖ អ្នកគ្មានពេលសម្រាប់លះបង់អត់ប្រយោជន៍នោះទេ អ្នកចូលចិត្តធ្វើមួយដឹងមួយ និងមិនសាំញុំាច្រើន។
១៦. រសជាតិម៉ូកា៖ អ្នកគឺជាមនុស្សដែលពោរពេញដោយភាពសប្បាយ ទៅណាមកណាគេតែងតែស្រលាញ់ ចូលចិត្ត និងតែងតែបង្កើតមិត្តថ្មីជានិច្ច។
១៧. រសជាតិអ៊ូឡុង៖ អ្នកជាមនុស្សញិកញ៉ក់ គួរឲ្យស្រលាញ់តែគួរចំណាយពេលថែខ្លួនឯងឲ្យបានច្រើន។
១៨. រសជាតិត្រឡាច៖ អ្នកមិនចូលចិត្តអ្វីដែលថ្មី និងមិនងាយទុកចិត្តអ្នកដ៏ទៃនោះទេ។
១៩. រសជាតិអាល់ម៉ុន៖ អ្នកគឺជាមនុស្សដែលផ្អែមល្ហែម គួរឲ្យស្រលាញ់ និងល្អចំពោះមនុស្សគ្រប់គ្នា។
២០. រសជាតិ Earl Grey៖ អ្នកគឺជាមនុស្សដែលស្រលាញ់ភាពទាន់សម័យ មិនសូវមាត់កទេ តែជាមិត្តដ៏ល្អជាមួយអ្នកដែលជិតស្និទ្ធ។
២១. រសជាតិហុកកៃដូ៖ អ្នកជាមនុស្សដែលស្មោះត្រង់ ហើយបើស្រលាញ់នរណាម្នាក់ហើយនោះអ្នកនឹងស្រលាញ់លុះក្ស័យ។
២២. រសជាតិផ្លែឈើ៖ អ្នកចូលចិត្តធ្វើឲ្យអ្នកដ៏ទៃសប្បាយចិត្តនៅពេលគេនៅជិតខ្លួន។
២៣. រសជាតិកូលាប៖ អ្នកជាមនុស្សដែលស្អាតបាត រៀបរយ ប៉ុន្តែទន់ខ្សោយបន្តិច។
២៤. Okinawa Milk Tea៖ អ្នកជាមនុស្សឯកា ប៉ុន្តែមិនព្រមទទួលស្គាល់ការពិតនោះទេ។
២៥. រសជាតិផាសិន៖ ជាមនុស្សដែលកំប្លែង ចូលចិត្តលេងសើចទោះបីមានពេលខ្លះអ្នកតែងមើលងាយខ្លួនឯងក៏ដោយ។
២៦. រសជាតិអូរីអូ៖ អ្នកជាមនុស្សដែលធំហើយតែធ្វើដូចខ្លួនកូនក្មេង។
២៦. រសជាតិផ្លែប៊័រ៖ អ្នកគឺជាមនុស្សដែលឆេវឆាវបន្តិច និងតែងជះកំហឹងដល់អ្នកដ៏ទៃ។
២៧. រសជាតិវ៉ាន់នីឡា៖ អ្នកចូលចិត្តភាពប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ បើទោះបីអ្នកខ្លះគិតថាអ្នកគួរឲ្យធុញក៏ដោយ តែអ្នកគ្រាន់តែមានបំណងល្អ និងចង់បង្កើតមិត្តប៉ុណ្ណោះ៕
ប្រភព ៖ បរទេស