ហេតុអ្វីបានជាទុរេនដែលជាស្តេចផ្លែឈើបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនបែបនេះ?
ទុរេនត្រូវបានគេស្គាល់ថាជាផ្លែឈើដ៏ពេញនិយមបំផុត និងមានតម្លៃថ្លៃ ព្រោះតែរស់ជាតិដ៏ផ្អែមឈ្ងុយរបស់វាគឺប្លែកខុសពីផ្លែឈើផ្សេងៗ។
ប៉ុន្តែអ្វីដែលអ្នកពុំទាន់ដឹងនោះគឺសារធាតុសំខាន់ៗនៅក្នុងផ្លែទុរេននេះ តើអ្នកដឹងថាទុរេនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
ឥលូវនេះអ្នកនឹងដឹងថាទុរេនមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ!!!
១. ជួយបង្កើនប្រព័ន្ធភាពស៊ាំ
សារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនសេ ដែលមានផ្ទុកនៅក្នុងផ្លែទុរេនអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការបានល្អបំផុត។ នៅពេលណាប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការបានល្អវាជួយការពារអ្នកពីជំងឺផ្សេងៗដូចជាជំងឺផ្តាសាយជាដើម។
២. ជួយឲ្យឆ្អឹងមានសុខភាពល្អ
ទុរេនគឺជាប្រភពដ៏ល្អឥតខ្ចោះនៃប៉ូតាស្យូម ម៉ាញ៉េស្យូម ទង់ដែង និងម៉ង់ហ្គាណែសដែលសាធាតុទាំងអស់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងបង្កើនកម្លាំងក៏ដូចជាភាពរឹងមាំរបស់ឆ្អឹង។
៣. ជាប្រភពថាមពលដ៏ល្អ
ទុរេន សម្បូរទៅដោយសារធាតុសំខាន់ៗ ដែលជំនួយថាមពល ធ្វើឱ្យយើងមានកម្លាំងកំហែង និងជំនួយថាមពលសុខភាពរាងកាយឱ្យរឹងមាំផងដែរ។
៤. សម្បូរដោយជាតិសរសៃខ្ពស់
៥. ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ
ដោយសារតែទុរេនវាមានផ្ទុកនូវជាតិសរសៃហៅថាFiber ដែលបានផ្តល់សារៈសំខាន់ក្នុងការជួយសម្រួលដល់ការរំលាយអាហារ ឬបន្ទោបង់។
៦. ជួយកាត់បន្ថយសម្ពាធឈាម
ទុរេនត្រូវបានគេស្គាល់ថាជាប្រភពប៉ូតាស្យូមដ៏សម្បូរបែប ហើយដោយសារសារធាតុប៉ូតាស្យូមនេះគឺជាផ្នែកសំខាន់មួយនៃការកំណត់កម្រិតសម្ពាធឈាមផងដែរ។
៧. ការព្យាបាលភាពស្លេកស្លាំង
ទុរេនមានផ្ទុកសារធាតុរ៉ែផ្សេងៗគ្នា និងអាស៊ីតហ្វូលិកខ្ពស់ ដែលជាសមាសធាតុសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម។ គួរបញ្ជាក់ផងដែរថាទុរេនគឺជាប្រភពដ៏ល្អនៃទង់ដែងនិងជាតិដែកដែលជាសមាសធាតុសំខាន់ ២ ផ្សេងទៀតនៃកោសិកាឈាមក្រហម។ ហេតុនេះទើបវាជាប្រភេទផ្លែឈើដែលអាចជួយព្យាបាលដល់បញ្ហាស្លេកស្លាំង។
ប្រភព៖បរទេស