អាថ៍កំបាំងដ៏ព្រឺព្រួចនៅពីក្រោយរឿងហូលីវូដ The Wizard of Oz ដែលមានចម្ងល់រហូតមកដល់សព្វថ្ងៃនេះ

The wizard of Oz គឺជារឿងហូលីវូដដ៏ចំណាស់មួយ ដែលទទួលបានការគាំទ្រពីសំណាក់ក្មេងៗជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៣៩ មកម្ល៉េះ។ ជាមួយនឹងតន្រ្តី ការច្រៀងរាំសប្បាយៗពីតួអង្គ Dorothy (សម្តែងដោយអ្នកស្រី Judy Garland) តួត្លុកកំប្លែង និងតួមនុស្សតឿជាដើម បានធ្វើអោយរឿងនេះមានលក្ខណៈពិសេស និងល្បីល្បាញជាខ្លាំង។

ប៉ុន្តែអ្នកទស្សនាមួយចំនួនបានចាប់អារម្មណ៍ទៅនឹងឈុតមួយនៅក្នុងរឿងនេះ ដែលបង្កឲ្យកើតមានការងឿងឆ្ងល់និងភ័យខ្លាចគ្រប់គ្នា។

A1

ក្នុងឈុតមួយនេះគឺគ្មានអ្វីចម្លែកទេ ក្រៅពីតួអង្គក្មេងស្រី Dorothy និងមិត្តគាត់ពីរនាក់ទៀត ដើរដឺកដៃគ្នាច្រៀងលេងយ៉ាងសប្បាយនៅកណ្តាលព្រៃ ប៉ុន្តែប្រសិនបើអ្នកបង្វែរអារម្មណ៍ទៅមើលត្រង់កន្លែងមែកឈើ នោះអ្នកនឹងឃើញស្រមោលស្ទង់ៗបក់រវិចៗទៅវិញទៅមកដូចជាគេយោលទោងអញ្ចឹង។ ក្រោយមកទស្សនិកជនបានសន្មតថាប្រាកដជាមានតួសម្តែងម្នាក់បានចងកសម្លាប់ខ្លួននៅពេលកំពុងថតកុន ហើយត្រូវបានកាម៉េរាថតជាប់ជាភស្តុតាង។

A2

A3


យ៉ាងណាមិញ ក្រោយពាក្យចចាអារាមនេះត្រូវបានលេចឮជាសាធារណៈ និងបង្ហោះនៅលើប្រព័ន្ធអ៊ីនធើណេត ផលិតកររឿង The Wizard of Oz ក៏បានចេញមុខជាសាធារណៈនិយាយថា វាមិនមែនដូចអ្វីដែលអ្នកទាំងអស់គ្នាគិតនោះទេ ស្រមោលនោះគឺគ្រាន់តែជាសត្វកុក ដែលពួកគេជួលមកដាក់លម្អក្រោយឆាក ដើម្បីឲ្យមើលទៅដូចទេសភាពព្រៃពិតៗតែប៉ុណ្ណោះ។

A4

ទោះជាយ៉ាងណា អ្នកដែលបានទស្សនាឈុតនេះហើយក៏នៅតែមានភាពមន្ទិលសង្ស័យថា ស្រមោលនោះគឺជាសត្វកុកមែន ឬគ្រាន់តែជាពាក្យកុហកដើម្បីបំភ្លៃការពិតមកកាន់ទស្សនិកជន៕

A5

 

ប្រភព ៖ បរទេស