Influencer ដែលបានកើតនៅប្រទេសអង់គ្លេសនិងមានសញ្ជាតិអង់គ្លេសម្នាក់ បានទទួលរងនូវការរិះគន់ជាច្រើនបន្ទាប់ពីគាត់បានធ្វើការកែសម្ផស្សមុខមាត់របស់គាត់ឲ្យដូចទៅហ្នឹងកូរ៉េ ហើយថែមទាំងអះអាងខ្លួនគាត់ថាជាជនជាតិកូរ៉េថែមទៀតផង។
Oli London មានអាយុ៣១ឆ្នាំគឺជាតារាចម្រៀងនិងជា Influencer ម្នាក់តាមបណ្តាញសង្គម Instagram YouTube និង TikTok បានឆ្លងកាត់ការកែសម្ផស្សចំនួន១៨លើកមកហើយ ដើម្បីសម្រេចបំណងរបស់គាត់ដែលចង់បានមុខដូចតារាចម្រៀងកូរ៉េក្នុងក្រុម BTS គឺលោកជីមីន (Jimin)។ ហើយការកែសម្ផស្សនោះរួមមានដូចជា៖ ការបន្តឹងស្បែកមុខ, លើកចិញ្ជើម, កែទម្រង់ភ្នែក, ចាក់ចង្ការនិងប្តូរធ្មេញថ្មីថែមទៀតផង។
គាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះមុខមាត់ថ្មីរបស់ខ្លួន ដោយបាននិយាយថា«នេះជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ថាពេញចិត្តនឹងខ្លួនឯង នៅពេលដែលខ្ញុំឆ្លុះកញ្ចក់ទៅខ្ញុំមានអារម្មណ៍ថានេះគឺជារូបរាងពិតរបស់ខ្ញុំ ទោះបីជាអ្នកខ្លះមិនយល់ពីខ្ញុំក៏ដោយប៉ុន្តែមុខខ្ញុំដូចកូរ៉េ ខ្ញុំជាជនជាតិកូរ៉េ ហើយសូមមេត្តាកុំហៅខ្ញុំថាជាជនជាតិអង់គ្លេសអីព្រោះខ្ញុំបានប្តូរសញ្ជាតិហើយ ម្យ៉ាងទៀតឈ្មោះកូរ៉េរបស់ខ្ញុំគឺ Jimin»។
Oli ក៏បានបង្ហោះសារនៅក្នុងបណ្តាញ Twitter មួយប្រយោគថា « ការកែភេទគឺគ្មានខុសអ្វីពីការកែពូជសាសន៍នោះទេ ហើយអ្នកធ្វើបែបនេះក៏ព្រោះតែកើតខុសរាងកាយដែលចង់បានតែប៉ុណ្ណោះ» ៕
ប្រភព ៖ បរទេស